ឃីង​ ​សាន់​ ​តស៊ូ​ធ្វើជា​អ្នកចម្រៀង​ធម្មតា​រហូតដល់​លោក​ ​គួច​ ​ខេ​វិន​ ​អនុញ្ញាត​ឡើង​ឆាក​

​តារាចម្រៀង​ឯ​រាជ្យ​លោក​ ​ឃីង​ ​សាន់​ ​ត្រូវ​មិត្ត​ក្នុង​សិល្បករ​មួយចំនួន​ចាត់ទុកថា​ ​មានជីវិត​តស៊ូ​ខ្លាំង​ណាស់​នៅ​លើ​អាជីព​សិល្បៈ​ដោយ​តារា​រូប​នេះ​ធ្លាប់​ហែល​ឆ្លងជីវិត​ជា​កម្មករ​រោងចក្រ​។​

​ដោយសារតែ​ជីវិត​ជា​ការ​តស៊ូ​ជំនះ​ក្នុង​ឧបសគ្គ​បែបនេះ​ហើយ​តារាចម្រៀង​វ័យក្មេង​រូប​នេះ​ ​មិនដែល​រុញរា​ដើរថយក្រោយ​នោះ​ទេ​ ​ទោះ​លំបាក​ ​ក៏ដោយ​ ​ក៏​លោក​នៅ​ប្រឹង​ជំនះ​ទៅមុខ​ ​ហេតុតែ​ស្រឡាញ់​សិល្បៈ​។​ ​បើ​គិត​ពី​ការ​ព្យាយាម​ក្នុង​ការងារ​ ​លោក​ ​សាន់​ ​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​រាល់ថ្ងៃ​ឆ្លៀតពេល​ធ្វើការ​នៅក្នុង​វិទ្យុ​មួយ​ហើយ​យប​ឡើង​ច្រៀង​នៅ​ហាង​ផឹកស៊ី​ជាមួយ​តារា​មួយចំនួន​ដើម្បី​បាន​ប្រាក់​ដោះស្រាយ​ជីវភាពរស់នៅ​ ​(​ ​បង់ថ្លៃ​ផ្ទះ​ជួល​)​។​

​មើលឃើញ​ពី​ចិ​ត្ត​អំ​ន​ត់​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នកដឹកនាំ​កម្មវិធី​ទូរទស្សន៍​ ​លោក​ ​គួច​ ​ខេ​វិន​ ​បាន​អនុញ្ញាត​ឱ្យ​ឡើង​ឆាក​ច្រៀង​សម្តែង​ដើម្បី​បា​ពង្រីក​កេរ្​តី៍​ឈ្មោះ​តទៅទៀត​តាមរយៈ​តន្ត្រី​ផ្សាយបន្តផ្ទាល់​របស់​ភិ​អិន​អិន​។​ ​ការ​ឡើង​កា​លី​ប​ចូល​ដល់​ឆាក​ធំ​នេះ​ធ្វើ​ឱ្យ​លោក​ ​ឃីង​ ​សាន់​ ​រំភើប​រីករាយ​ដែល​បំណង​ចេះតែ​បាន​ដើរទៅ​មុខ​ក្នុង​សិល្បៈ​។​

Advertisement