តារា​ប្រុសស្រី​ស្អា​តៗ​ដើរ​បង្ហាញ​ឈុត​បុរាណ​ខ្មែរ​សាទរ​ ​និង​លើកស្ទួយ​វប្បធម៌​ខ្មែរលើ​ទឹកដី​ប្រាសាទសំបូរព្រៃគុក​

​តារា​ប្រុសស្រី​លេចធ្លោ​ជាច្រើន​ដួង​បាន​រួមគ្នា​គ្រង​ឈុត​សម្លៀកបំពាក់​បុរាណ​តាមសម័យ​កាល​ដើម្បី​ប្រជែង​គ្នា​ប្រកួត​ជ្រើស​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ខ្មែរ​សម័យកាល​ណា​ឈ្នះ​ដាច់គេ​តាម​គំនិត​ច្នៃប្រឌិត​។​ ​គេ​មើលឃើញ​ថា​ ​តារា​ប្រុសស្រី​ជាច្រើន​ដួង​តស៊ូ​អំណត់​ខំ​គ្រង​ទោះបី​លំបាក​ក៏​ក្នុង​ន័យ​លើកស្ទួយ​វប្បធម៌​ខ្មែរ​។​

ឈុត​បុរាណ​ជាច្រើន​ទម្រង់​ ​តាមសម័យ​កាល​និមួយ​បាន​លើក​កម​ក​បង្ហាញ​ជា​ព្រឹត្តិ​ការណ៍​ធំ​គឺ​ដើម្បី​អបអរ​«​ទិវា​វប្បធម៌​បេតិកភណ្ឌ​ជាតិ​នៃ​ខួប​ការ​ដាក់បញ្ចូល​ប្រាសាទសំបូរព្រៃគុក​ចូល​ជា​សម្បត្តិ​បតិ​ក​ភណ្ឌ​ពិភពលោក​ឆ្នាំ២០១៩​»​ ​និង​ជា​ព្រឹត្តិ​ការណ៍​ប្រកួត​ឈុត​បុរាណ​ប្រចាំឆ្នាំ​។​ ​តារា​សិល្បៈ​ចូលរួម​សុទ្ឋ​សឹង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​និង​ជា​ការ​អបអរ​ខួប​គម្រប់៣ឆ្នាំ​នៃ​ការបង្កើត​ក្រុម​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ​។​

ការប្រកួត​ឈុត​បុរាណ​ខ្មែរ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក​នា​ខេត្តកំពង់ធំ​ដោយមាន​តារា​សិល្បករ​ប្រកួត​គ្នា​ប្រមាណ​ជិត៥០នាក់​។​ ​នៅក្នុង​នោះ​ ​តារា​សម្តែង​ ​ចែ​ ​រ៉ូហ្សា​ ​ដែល​បាន​គ្រង​ឈុត​បុរាណ​ច្នៃ​ដើម្បី​ប្រកួត​ដែរ​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​លោក​មានបំណង​លើកស្ទួយ​អ្វី​ដែល​ជាវ​ប្ប​ធម៌​ជាតិ​ជាគោល​ក្នុងនាម​អ្នក​សិល្បៈ​។​ ​ទោះជា​លំបាក​បែប​ណា​ទ្រាំ​បាន​ឈ្នះ​ចាញ់​មិន​សំ​ខាន់​ៗ​លោក​សប្បាយចិត្ត​ព្រោះ​មិនដែល​ធ្លាប់​គ្រង​ពីមុន​នោះ​ទេ​។​

​លោក​ ​បញ្ញា​ ​សិទ្ធ​ ​ដែល​ជា​បេក្ខភាព​ប្រលង​ឈុត​បុរាណ​ដែរ​នោះ​ ​ក៏​ប្រាប់​ដែរ​ថា​ ​លោក​មានការ​រីករាយ​ចិត្ត​ដែរ​ដោយ​បាន​ចូលរួម​ប្រកួត​ឈុត​បុរាណ​ដែល​នេះ​ជា​លើក​ទី១ហើយ​បាន​មក​ទស្សនា​ប្រាសាទបុរាណ​ខ្មែរ​ផង​ដែរ​។​ ​លោក​ថា​ ​នេះ​ជា​ក្ដី​រំភើប​ ​និង​មោទនភាព​ក្រៃលែង​ដែល​បាន​ប្រឡង​នូវ​កម្មវិធី​ឈុត​ប្រកួត​បុរាណ​ខ្មែរ​ដើម្បី​មុខមាត់​សិល្បៈ​ដូនតា​យើង​ទោះ​មានការ​ពិបាក​បន្តិច​ក៏អាច​ទ្រាំ​បាន​៕​

Advertisement