មក​ស្គាល់​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ប្រណីត​ត្រូវ​ទម្រង់​ជាងគេ​ ​តើមាន​តារា​ណាខ្លះ​?​?​

​ថ្មី​ៗ​នេះ​ ​ព្រឹត្តិ​ការណ៍​ដង្ហែ​ប្រកួត​ឈុត​បុរាណ​ខ្មែរ​ ​ពី​គ្រួសារ​តារា​កម្ពុជា​ ​នៅ​ប្រាសាទសំបូរព្រៃគុក​ ​អបអរ​គំរប់​ខួប២ឆ្នាំ​ ​នៃ​ប្រាសាទសំបូរព្រៃគុក​ ​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​បាន​រៀបចំឡើង​យ៉ាង​ ​កក្រើក​នៅ​ខេត្តកំពង់ធំ​ ​ក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក​។​ ​ក្រោយ​ការរៀបចំ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នោះ​ ​ពេលនេះ​យើង​សូម​បង្ហាញ​តារា​ប្រុសស្រី​ចំនួន​ ​០៦រូប​ ​ដែល​ទទួល​ពានរង្វាន់​ក្នុង​កម្មវិធី​នេះ​ ​ផ្នែក​គ្រង​ឈុត​បុរាណ​ ​សម​ជាងគេ​។​

​*​ ​លេខ១​ ​ផ្នែក​បុរស​បាន​ទៅលើ​ ​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​តារាចម្រៀង​សំលេង២​ ​ដែល​គ្រង​ឈុត​ ​ព្រះ​គ្រូ​ព្រា​ហ្ម​បុរោហិត​ ​ដែល​ជា​គ្រូ​អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ​ ​ក្នុង​ពេល​កម្ពុជា​ ​គោរព​ព្រហ្មញ្ញ​សាសនា​ ​និង​ ​លេខ១​ ​ផ្នែក​នារី​ ​គឺ​កញ្ញា​ ​ភី​យ៉ា​ ​តារា​សម្ដែង​ ​គ្រង​ឈុត​ស្រី​ទេព​ ​ដោយ​ឈុត​ដែល​នាង​គ្រង​ ​គឺជា​ការ​ច្នៃ​ថ្មី​ចេញពី​ ​ជញ្ជាំង​ប្រាសាទ​អង្គរ​ ​ហើយ​រក្សា​ទម្រង់​ដើម​ផ្នែក​បុរាណ​។​

​*​ ​លេខ​ ​២​ ​ផ្នែក​បុរស​ ​លោក​ ​បញ្ញា​ ​សិទ្ធ​ ​តារាចម្រៀង​ ​គ្រង​ឈុត​ទេពតា​ ​និង​ ​លេខ២​ ​ស្រី​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​តារាចម្រៀង​ ​គ្រង​ឈុត​ព្រះនាង​ទេព​អប្សរា​មកុដ​កំពូល៣​ ​មិនធ្លាប់​មាន​ ​ជា​ឈុត​ស្រាវជ្រាវ​ថ្មី​ ​គ្រឿង​ថ្មី​ ​តែ​
​រក្សា​រចនា​បទ​ដើម​លើ​ជញ្ជាំង​ប្រាសាទ​។​



​*​ ​លេខ​ ​៣​ ​ផ្នែក​បុរស​ ​បាន​ទៅលើ​ ​លោក​ ​ដា​ ​វិសាល​ ​បុរសឯក​លេខ១វាយនភណ្ឌ២០១៩​ ​និង​ជា​ក្រុម​បង្ហាញ​ម៉ូដ​ ​BN​ ​គ្រង​ឈុត​ព្រះ​លក្ខណ៍​ ​ក្នុង​រឿង​រាមកេរ្តិ៍​ ​និង​លេខ៣​ ​ស្រី​ ​កញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​តារា​សម្ដែង​ ​គ្រង​ឈុត​ល្ខោនខោល​។​



​គួរ​បញ្ជក់​បន្ថែម​ថា​ ​កម្មវិធី​ប្រកួត​គ្រង​ឈុត​បុរាណ​ខ្មែរ​ ​និង​កម្មវិធី​ប្រពៃ​ណី​ផ្សេង​ៗ​ទៀត​ ​គឺ​ត្រូវ​បាន​ធ្វើឡើង​ ​ដើម្បី​លើកស្ទួយ​ល្ខោន​ ​ខោល​ខ្មែរ​ ​ដែល​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​ ​អ​រូ​បី​យ​នៃ​មនុស្សជាតិ​។​ ​ថែរក្សា​សម្លៀកបំពាក់​ ​បំពាក់​ទម្រង់​បុរាណ​ខ្មែរ​ ​និង​បណ្តុះ​គំនិត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ ​ចូលរួម​ថែរក្សា​ ​និង​ ​ចូលរួម​លើកស្ទួយ​ ​សម្បត្តិ​វប្បធម៌​ ​ដើម្បីឲ្យ​ពិភពលោក​កាន់តែ​ស្គាល់​ពី​កម្ពុជា​ ​ជាពិសេស​គឺ​ស្គាល់​ពី​វប្បធម៌​របស់​ខ្មែរ​៕​

Advertisement