បញ្ញា​ ​សិទ្ឋិ​ ​បង្ហាញ​អារម្មណ៍​នឹកស្មាន​មិនដល់​ពេល​លើក​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​

​នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នៃ​ ​«​ទិវា​វប្បធម៌​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​»​និង​ជា​ព្រឹត្តិ​ការណ៍​ប្រកួត​ឈុត​បុរាណ​ប្រចាំឆ្នាំ២០១៩​ ​តារាចម្រៀង​ ​សម្តែង​និង​ជាពិធី​ករ​លោក​ ​បញ្ញា​ ​សិទ្ឋិ​ ​បាន​ចំណាយពេល​ចូលរួម​ប្រកួត​គ្រង​ឈុត​បុរាណ​ប្រចាំឆ្នាំ​ដោយ​ក្នុងចិត្ត​ចង់​លើកស្ទួយ​វប្បធម៌​ខ្មែរ​។​ ​នេះ​ជា​ការចូលរួម​លើក​ទី១ហើយ​បាន​គ្រង​ឈុត​បុរាណ​ជាមួយ​សិល្បករ​ជាច្រើន​រូប​ទៀត​។​ ​អ្វី​នឹកស្មាន​មិនដល់​គណៈមេប្រយោគ​បានសម្រេច​ឱ្យ​តារាចម្រៀង​រូប​នេះ​ឈ្នះ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ២​។​

​លោក​ថា​ ​ការ​មក​ប្រកួត​នេះ​ដើម្បី​ចូលរួម​ខួប​គ្រួសារ​តារា​កម្ពុជា​ដោយចង់​ដឹង​ថា​ ​មានការ​រៀបចំ​បែប​ណា​ព្រោះ​គ្រួសារ​តារា​កម្ពុជា​ល្បីឈ្មោះ​មួយ​រយៈ​ចុងក្រោយ​នេះ​ណាស់​។​ ​លោក​ពិតជា​នឹក​អត់​ដល់​ថា​ទម្រង់​ដែល​លោក​គ្រង​ជា​ឈុត​បុរាណ​ខ្មែរ​បាន​ទទួលការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​និង​មេប្រយោគ​បែបនេះ​ឡើយ​។​ ​លោក​ពិតជា​ស្រឡាំងកាំង​តែម្តង​ដែលគេ​ប្រកាស​ឱ្យ​ឡើង​ទៅ​វគ្គ​បន្ត​ៗ​រហូត​សល់​តែ​បេក្ខជន៣រូប​បេក្ខនារី៣រូប​ហើយ​ផ្នែក​បុរស​លោក​ជាប់លេខ២​។​ ​តាម​លក្ខខណ្ឌ​មេប្រយោគ​ផ្តល់​ពិន្ទុ​លើ​ដំណើរ​ស្អាត​ ​ស្នាមញញឹម​ជឿជាក់​ ​ព្រមទាំង​ការ​គ្រង​ឈុត​សម្លៀកបំពាក់​មាន​ភាព​ប្រណិត​ជាងគេ​ក្នុង​ឆ្នាំ២០១៩នេះ​។​ ​ការ​ទទួល​បាន​នេះ​ពិតជា​កិ​ត្ត​យស​ហើយក៏​អរគុណ​ដល់​កម្មវិធី​និង​សិល្បករ​ទាំងអស់​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួ​នរៀងៗ​ខ្លួន​ខំ​រិះរក​សម្លៀកបំពាក់​បុរាណ​យក​មក​ច្នៃ​ដើម្បី​លើកស្ទួយ​វប្បធម៌​ជាតិ​។​

ចំពោះ​ចំណាត់ថ្នាក់​លេខ១ប្រុស​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​តារាចម្រៀង​សំលេង២​ ​ដែល​គ្រង​ឈុត​ព្រះ​គ្រូ​ព្រា​ហ្ម​បុរោហិត​ ​ដែល​ជា​គ្រូ​អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ​ ​ក្នុង​ពេល​កម្ពុជា​ ​គោរព​ព្រហ្មញ្ញ​សាសនា​។​ ​លេច១​ ​ស្រី​កញ្ញា​ ​ភី​យ៉ា​ ​តារា​សម្ដែង​ ​គ្រង​ឈុត​ស្រី​ទេព​ ​ដោយ​ឈុត​ដែល​នាង​គ្រង​ ​គឺជា​ការ​ច្នៃ​ថ្មី​ចេញពី​ជញ្ជាំង​ប្រាសាទ​អង្គរ​ ​ហើយ​រក្សា​ទម្រង់​ដើម​ផ្នែក​បុរាណ​។​ ​លេខ២ប្រុស​លោក​ ​បញ្ញា​ ​សិទ្ធ​ ​តារាចម្រៀង​ ​គ្រង​ឈុត​ទេពតា​។​ ​លេខ២ស្រី​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​តារាចម្រៀង​ ​គ្រង​ឈុត​ព្រះនាង​ទេព​អប្សរា​មកុដ​កំពូល៣​ ​មិនធ្លាប់​មាន​ ​ជា​ឈុត​ស្រាវជ្រាវ​ថ្មី​ ​គ្រឿង​ថ្មី​ ​តែរ​ក្សារ​ចនា​បទ​ដើម​លើ​ជញ្ជាំង​ប្រាសាទ​។​ ​លេខ៣ប្រុស​ ​លោក​ ​ដា​ ​វិសាល​ ​បុរសឯក​លេខ១វាយនភណ្ឌ២០១៩​ ​និង​ជា​ក្រុម​បង្ហាញ​ម៉ូដBN​ ​គ្រង​ឈុត​ព្រះ​លក្ខណ៍​ ​ក្នុង​រឿង​រាមកេរ្តិ៍​។​ ​លេខ៣​ ​ស្រី​ ​កញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​តារា​សម្ដែង​ ​គ្រង​ឈុត​តួ​នាង​នៃ​របាំ​ព្រះរាជទ្រព្យ​៕​

Advertisement