មិន​អន់​ទេ​!​!​ ​តារា​សម្ដែង​ឯក​ប្រុស​ ​រុន​ ​ណា​កូ​ ​លើក​ពាន​ឈុត​បុរាណ​ដល់ទៅ​ ​២​ ​ឆ្នាំ​ជាប់គ្នា​ ​

​ពិតជា​នឹកស្មាន​មិនដល់​ ​ហើយក៏​មិនមែន​ធម្មតា​ឡើយ​ ​ទម្រាំ​ទទួល​បាន​ពាន​ជាតា​រា​លេចធ្លោ​ក្នុង​ឈុត​សំលៀកបំពាក់​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ក្នុង​ការប្រកួត​ប្រជែង​ដែល​ក្រុម​សិល្បៈ​មួយ​នេះ​ធ្វើឡើង​។​ ​យ៉ាងណាមិញ​ ​ម្ចាស់​ពាន​ឆ្នាំ​ចាស់​ ​លោក​ ​រុន​ ​ណា​កូ​ ​បែរជា​ទទួល​បាន​ពាន​ដល់ទៅ២​ ​ពី​គ្រួសារ​តារា​កម្ពុជា​ ​បន្ទាប់ពី​លោក​ត្រូវ​បាន​គេដាក់​ឱ្យ​បោះឆ្នោត​នៅ​លើ​ផេ​ក​”​គ្រួសារ​តារា​កម្ពុជា​”​ ​និង​ផេ​ក​”​ផ្ទះ​តារា​ ​Home​ ​Stars​”​ ​ហើយ​ទទួល​បាន​សំឡេង​នាំមុខ​គេ​។​

​តារា​សម្ដែង​ ​និង​ជាស​មា​ជិ​ក​ក្រុម​បង្ហាញ​ម៉ូដ​ ​BN​ ​រូប​នេះ​បាន​គ្រង​ឈុត​ព្រះបាទ​សុរិយា​វរ្ម័ន​ ​ទី២​ ​ហើយ​ទទួល​បាន​ពាន​លេចធ្លោ​ ​និង​ត្រូវ​ទម្រង់​នោះ​ ​កាលពី​ឆ្នាំ២០១៨​។​ ​លោក​ក៏​ទទួល​បាន​ពាន​ ​Year​ ​Award​ ​ឬ​ ​ពាន​ប្រជាប្រិយ​ភាព​ពី​ការបោះឆ្នោត​ ​យ៉ាង​មាន​កិត្តិយស​ ​ដោយ​ពាន​របស់​លោក​ ​ត្រូវ​បាន​ប្រគល់​ឱ្យ​ដោយ​អ្នកនាង​ ​ចាន់​ ​តារា​ទី​ ​នៅក្នុង​វេទិកា​ការប្រកួត​ឈុត​បុរាណ​លើក​ទី២​ ​កាលពី​ថ្ងៃទី៨​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​នៅ​ប្រាសាទសំបូរព្រៃគុក​។​

​លោក​ ​រុន​ ​ណា​កូ​ ​បង្ហាញ​អារម្មណ៍​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ​បន្ទាប់ពី​ដណ្ដើម​បាន​ពាន​ជា​លើក​ទី២​ ​ពី​ការបោះឆ្នោត​របស់​មហាជន​។​ ​លោក​កាន់តែ​សប្បាយចិត្ត​ ​ដែលតា​រា​រៀមច្បង​ ​អ្នកនាង​ ​ចាន់​ ​តារា​ទី​ ​គឺជា​អ្នក​ឡើង​ប្រគល់​ពាន​ ​ដែល​លោក​បញ្ជាក់​ថា​ ​កាលពីមុន​ធ្លាប់តែ​ស្រ​ម៉ៃ​ ​ប៉ុន្តែ​ពេលនេះ​ ​ស្រាប់តែ​បាន​ទទួល​ពាន​យ៉ាង​មាន​កិត្តិយស​ពី​ ​អ្នកនាង​។​ ​លោក​ក៏​ប្រកាស​អរគុណ​ ​ដល់​គ្រួសារ​តារា​កម្ពុជា​ ​ផង​ដែរ​ ​ដែល​បាន​បង្កើត​ព្រឹត្តិ​ការណ៍​ប្រកួត​ឈុត​បុរាណ​នេះ​ឡើង​ ​ហើយ​ផ្ដល់​ឱកាស​អោយ​លោក​ក្លាយជា​ម្ចាស់​ពាន​កាលពី​ឆ្នាំ២០១៨​ ​ដែល​ជួយ​ឱ្យ​លោក​បន្ត​កាន់​ពាន​ប្រជាប្រិយ​ភាព​លើក​នេះ​ ​ជាថ្មី​ទៀត​៕​

Advertisement