ស្ងាត់​ៗ​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​ត្រៀម​ចាកចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្រ្តាលី​ ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​

តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​បានឃើញ​ថា​ ​តារាចម្រៀង​សំឡេង​ស្រទន់​លន្លង់លន្លោច​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​គ្រោង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​សម្ដែង​នៅ​ប្រទេស​អូស្រ្តាលី​ជាមួយ​និង​តារា​សម្តែង​ច្រៀង​ជាច្រើន​នាក់​ទៀត​ដូចជា​ ​កញ្ញា​ ​ព្រះ​កាយ​ច័ន្ទ​ ​កញ្ញា​ ​វុទ្ធ​គន្ធា​ ​លោក​ ​សៅ​ ​ឧត្តម​និង​តន្ត្រីករ​ល្បីឈ្មោះ​ ​លោក​ ​សម​ ​ប៉ិ​ទី​។​ ​លោក​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ ​ទៅ​សម្ដែង​លើក​នេះ​ ​គឺ​សម្ដែង​ដល់ទៅ​ ​៥​ ​រដ្ឋ​ឯណោះ​ ​ដែល​សុទ្ធសឹងតែ​ជារ​ដ្ឋ​មាន​បងប្អូន​ខ្មែរ​អាណិកជន​រស់នៅ​ទីនោះ​។​

​តា​រា​សម្រៀង​ប្រុស​រូប​នេះ​ ​បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ក្នុង​ដំណើរ​ចេញ​ ​ទៅ​អូស្រ្តាលី​លើក​នេះ​ ​អេ​ឡិច​ ​មិនមែន​ចេញទៅ​ច្រៀង​ដើម្បី​រ៉ៃ​អង្គាស​ ​ប្រាក់​ ​ដើម្បី​មនុស្សធម៌​ ​ដូច​លើ​ក​មុន​ៗ​ឡើយ​ ​ហើយក៏​មិនមែន​ជា​ការ​ចេញទៅ​លំហែ​រអា​រម្ម​ណ៍​ឱ្យ​សប្បាយ​ស្បើយ​ពី​ការងារ​ដែរ​។​ ​តែ​សម្រាប់​ការ​ចាកចេញ​ពី​កម្ពុជា​ម្ដងនេះ​គឺ​លោក​ត្រូវ​បាន​ទទួលការ​អញ្ជើញ​ពី​សមាគម​វប្បធម៌​ ​និងកីឡា​ខ្មែរ​នៅ​អូស្ត្រាលី​ ​ដែល​ហៅ​កាត់​ថា​ ​KACSI​ ​ឱ្យទៅ​សម្ដែង​ច្រៀង​ដើម្បី​លើកស្ទួយ​ពី​វប្បធម៌​ខ្មែរ​ឱ្យ​បរទេស​បានឃើញ​ ​និង​ចូលរួម​កម្មវិធី​ការ​ប្រលង​បវរកញ្ញា​ខ្មែរ​នៅ​អូ​ស្ដា្​រលី​ ​ក៏ដូចជា​ច្រៀងរាំ​ជូន​បងប្អូន​ខ្មែរ​នៅ​ទីនោះ​បាន​រាំ​កម្សាន្ដ​សប្បាយរីករាយ​នារ​ដូវ​កាល​ឈប់សម្រាក​។​ ​

លោក​ថា​ ​ការសម្ដែង​របស់​លោក​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​រដ្ឋ​ ​Canberra​ ​,​ ​Queensland​ ​,​ ​Melbourne​ ​,​ ​Sydney​ ​,​ ​Adeliade​ ​ដែល​មាន​កា​លប​រិច្​ឆេ​ត​សម្ដែង​ខុស​ៗ​គ្នា​ ​ហើយ​សរុប​គឺ​មាន​រយៈពេល​មួយ​ខែពេញ​តែម្ដង​។​ ​លោក​បាន​ប្រាប់​ឡា​រ៉ែ​ន​ទៀត​ថា​ ​លោក​ត្រៀម​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅដើម​ខែ​ ​សីហា​ ​ខាងមុខនេះ​ហើយ​។​ ​លោក​រំពឹង​ថា​និង​មានការ​គាំទ្រ​ចូលរួម​ទស្សនា​កម្សាន្ដ​យ៉ាងច្រើន​កុះករ​ពី​ពុក​ម៉ែ​បងប្អូន​ខ្មែរ​ទាំងអស់គ្នា​នៅ​អូ​ស្ដ្​រា​លី​ ​ដែល​ជា​កម្លាំងចិត្ត​ដល់​ការសម្ដែង​សម្រាប់​សិល្បករ​ខ្មែរ​យើ​។​ ​លោក​បញ្ជាក់​ថា​ ​ចំពោះ​ថវិកា​រដែ​លប្រ​មូល​បាន​ពី​ការ​លក់​សំបុត្រ​នៅ​ថ្ងៃ​សម្ដែង​នោះ​ ​នឹង​ត្រូវ​បាន​បរិច្ចាគ​ជូន​អង្គការ​ ​Global​ ​House​ ​នៅ​កម្ពុជា​ ​ដើម្បី​សាងសង់​ផ្ទះ​ជូន​បងប្អូន​ជន​ពិការ​ផង​ដែរ​៕​

Advertisement