ហ៊ាន​ភ្នាល់​អត់​?​?​ ​នរណា​ជា​ឃាតក​ក្នុង​រឿង​«​ព្រឺ​ ​The​ ​Fear​»​ ​អ្នកទស្សនា​ហើយ​ ​ហាម​ប្រាប់​ឱ្យ​សោះ​

July 16, 2019​ ម៉ោង 10:09 am

​នៅ​យប់​ថ្ងៃទី​ ​១៥ ​ខែកក្កដា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ផលិតកម្ម​ខ្មែរ​មេគង្គ​បាន​ដាក់​សម្ពោធ​ភាពយន្ដ​ដ៏​ល្អ​របស់​ខ្លួន​មាន​ចំណងជើង​ថា​ ​«​ ​ព្រឺ​ ​»​ ​ដែល​មាន​វត្តមាន​តារា​សិល្បៈ​ជាច្រើន​ដួង​ល្បី​ៗ​ឈ្មោះ​ ​បាន​ចូលរួម​នៅក្នុង​បរិវេណ​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​ផ្សារ​ទំនើប​អ៊ី​ន​អន១​។​

​ពី​អ្នកដឹង​នាំ​រឿង​ ​លោក​ ​Olivier​ ​Van​ ​Bockstael​ ​អ្នកនិពន្ធ​រឿង​ ​«​ព្រឺ​»​ ​បាន​ថ្លែង​អះអាង​ថា​ ​លោក​ហ៊ាន​ភ្នាល់​ជាមួយ​ទស្សនិកជន​ថា​ ​គ្មាន​អ្នកណា​ស្មាន​ត្រូវ​ទេ​ថា​ ​«​អ្នកណា​ជា​ឃាតក​?​»​ ​ក្នុង​នៅក្នុង​ខ្សែភាពយន្ត​នេះ​។​ ​រឿង​ ​«​ព្រឺ​»​ ​សរសេរ​ឡើង​ដើម្បី​ពញ្ញាក់​អារម្មណ៍​ទស្សនិកជន​ ​និង​ឱ្យ​គ្រប់គ្នា​ស្លុង​ ​ជាមួយ​អ្នកគ្រូ​មាលា​ ​ដែល​មក​បង្រៀន​នៅ​ភូមិ​ដាច់ស្រយាល​ ​មានរឿង​ឃាតកម្ម​ ​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​។​ ​អ្វី​គួរ​ឱ្យ​ខ្លាច​បំផុត​គឺ​ ​នាង​មិន​អាច​ទុកចិត្ត​អ្នកណា​ ​សូម្បីតែ​អ្នក​ស្និទ្ធស្នាល​។​ ​ខ្សែភាពយន្ត​រឿង​ ​«​ព្រឺ​»​ ​ក៏​នាំមក​ជូន​នូវ​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​នៅ​តំបន់​មួយ​ ​និង​ការចូលរួម​សម្តែង​ពី​តារា​ស្រស់​ស្អាត​ ​មាន​ទេព​កោស​សល្យ​ ​កញ្ញា​ ​វណ្ណៈ​ ​បូរមី​ ​និង​ ​មឿន​ ​ឯក​សុ​ភារិ​ទ្ធ​ ​និង​តួ​ជាច្រើន​ទៀត​។​ ​កាន់តែ​ពិសេស​លោកស្រី​ ​ស្វែង​ ​សុជាតា​ ​តារា​សម្តែង​បាន​គ្រប់​ទម្រង់​ ​ក៏​បង្ហាញមុខ​ក្នុង​រឿង​ ​«​ព្រឺ​»​ ​ក្នុងនាម​ជា​ជន​គួរ​ឱ្យ​សង្ស័យ​ម្នាក់​ដែល​អាច​ជា​ឃាតករ​ផង​ដែរ​។​

​សូមជម្រាប​ផង​ដែរ​ថា​ ​ក្នុង​ពិធីសម្ពោធ​នោះ​ ​ក្រៅពី​ល្ខោនបាសាក់​ ​ក៏​មាន​ក្រុម​ចម្រៀង​រ៉ក់​ ​និង​វត្តមាន​តារា​សិល្បៈ​ជាច្រើន​ ​ខណៈ​ដែល​ផលិតករ​ក៏​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ច្រើន​ ​ធ្វើ​ឱ្យ​ពិធីសម្ពោធ​រឿង​«​ព្រឺ​ ​ឬ​ ​Fear​»​ ​កាន់តែ​អឹក​អធឹក​។​ ​តួសម្ដែង​ក្នុង​វង់​ល្ខោនបាសាក់២រូប​ ​គឺ​តួអង្គ​យក្ស​ ​និង​តួអង្គ​នាគ​ ​បាន​បង្កើត​នូវ​ផ្ទាំង​ទស្សនិ​យ​ភាព​យ៉ាង​ល្អ​ប្លែកភ្នែក​ ​ធ្វើ​ឱ្យ​ទម្រង់​ល្ខោនបាសាក់​ទទួល​បានការ​ចាប់អារម្មណ៍​ ​ក្នុង​ពេល​យុវវ័យ​ ​ស្ទើរ​បំភ្លេច​ចោល​ទៅ​ហើយ​។​ ​លោក​ ​សា​ហា​រ៉ា​ ​ពិធីករ​ប្រកាស​ថា​ ​គឺជា​ការ​ជ្រើសរើស​មួយ​ដ៏​ល្អ​ ​ដែល​ទម្រង់​ល្ខោនបាសាក់​ត្រូវ​បាន​ផលិតករ​ភាពយន្ត​មួយ​នេះ​ ​លើកយក​មក​បង្ហាញ​ក្នុង​ពិធីសម្ពោធ​រឿង​ខុសប្លែក​ពី​គេ​។​ ​លោក​បាន​ទាំង​ទទូច​ឱ្យ​ផលិតករ​ដទៃទៀត​ ​រួមគ្នា​លើកស្ទួយ​ល្ខោនបាសាក់​ឱ្យ​បាន​កាន់តែ​ច្រើន​ក្នុង​ពិធី​ផ្សេង​ ​ក្រៅតែ​ពី​បុណ្យ​ក្នុង​វត្ត​អារ៉ាម​នោះ​ផង​។​

​តើ​អ្នកគាំទ្រ​ទាំងអស់​ហ៊ាន​ភ្នាល់​ ​ជាមួយ​អ្នកដឹកនាំ​រឿង​ដែរ​ឬ​អត់​ថា​ ​«​អ្នកណា​ជា​ឃាតក​?​»​ ​បើ​ចង់​ជាក់ច្បាស់​សូម​រក​កក់​សំបុត្រ​ទស្សនា​ចាប់ពី​ថ្ងៃនេះ​តទៅ​គ្រប់​រោង​ភាពយន្ដ​ទំនើប​ ​ក៏ប៉ុន្ដែ​បើ​អ្នក​បាន​ទស្សនា​ហើយ​ ​សូមកុំ​ប្រាប់​មិត្ត​ភ័ក្​ដរ​បស់​អ្នក​ឱ្យ​សោះ​ថា​ ​នរណា​ជា​ឃាតក​ ​ព្រោះ​ដើម្បី​ឱ្យ​មិត្ត​របស់​អ្នក​បាន​ទស្សនា​ ​និង​រំជើបរំជួល​តាម​សាច់រឿង​ដែល​នឹកស្មាន​មិនដល់​៕​