កាន់តែ​អស្ចារ្យ​!​!​ ​កម្ម​វី​ធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ត្រៀម​ដាក់​បញ្ចាំង​ស្នាដៃ​ឆ្នើម​ទាំង៦​ ​នៃ​គម្រោង​ ​“​តោះ​ថត​ឯកសារ​កម្ពុជា​”​

គម្រោង​ ​“​តោះ​ថត​ឯកសារ​កម្ពុជា​”​ ​គឺជា​គម្រោង​មួយ​ដែល​បង្កើត​ឡើង​ដោយក្រុម​ភាពយន្ត​ផ្កាឈូករ័ត្ន​ ​ក្នុង​គោលបំណង​ក្នុង​ការ​បណ្តុះបណ្តាល​ ​ប្រជាជន​កម្ពុជា​ឱ្យ​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ថត​ទុក​អ្វី​ដែល​ទាក់ទង​ទៅ​នឹង​ ​“​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​”​ ​និង​ ​“​សេរីភាព​ទទួល​បាន​ព័ត៌មាន​”​។​

​ដោយ​នៅ​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ក្រុមការងារ​របស់​ ​“​តោះ​ថត​ឯកសារ​កម្ពុជា​”​ ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​អ្នកចូលរួម​ចំនួន៣០នាក់​ ​ដោយ​បែកចែក​ជា៥ក្រុម​ ​ហើយ​ក្រុម​នី​មួយ​ៗ​មាន​សមាជិក៥នាក់​។​ ​ក្រុម​ទាំង៦នេះ​ ​ត​ម្រូ​វឲ​ចូលរួម​សិក្សា​វគ្គ​បណ្តុះបណ្តាល​ទាក់ទង​ទៅ​នឹង​ ​ដំណើរការ​នៃ​ការ​ថត​ភាពយន្តឯកសារ​។​ ​បន្ថែម​ពីនេះ​ទៅទៀត​ ​ក្រុម​នី​មួយ​ៗ​ត​ម្រូ​វឲ​ផលិត​ខ្សែភាពយន្ត​ខ្លី​ដែល​ប្រធានបទ​របស់​វា​គឺ​ ​ទាក់ទង​ទៅ​នឹង​“​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​”​ ​និង​ ​“​សេរីភាព​ទទួល​បាន​ព័ត៌មាន​”​ ​ដោយ​ ​មួយ​រឿង​ក្នុង១ក្រុម​។​ ​ពិសេស​ជាង​នេះ​ទៅទៀត​ ​រឿង​ទាំង៦របស់​ពួកគាត់​ក៏​នឹង​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​ ​កម្ម​វី​ធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ដែល​នឹង​ប្រព្រឹត្តទៅ​ ​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​ចំនួន១០ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី១១​ ​រហូតដល់​ថ្ងៃទី២០​ ​ខែមិថុនា​ ​កន្លងទៅ​នេះ​។​ម្យ៉ាងទៀត​ ​រយៈពេល១០ថ្ងៃនេះ​មានការ​បែកចែក​ចំនួនជា​បី​ដំណាក់កាល​នៃ​ការ​បណ្តុះបណ្តាល​។​ ​ដោយ៣ថ្ងៃ​ដំបូង​ ​មានការ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ​ថត​ខ្សែភាពយន្ត​ ​អំពី​ ​ការ​សរ​សេ​រស្រ្គីប​ ​ឬ​គំរោង​តែង​ ​វិធី​សាស្រ្ត​ក្នុង​ធ្វើការ​ជាមួយ​តួ​សម្តែង​ ​និង​ ​ការ​កែ​សំឡេង​។​ ​៣ថ្ងៃបន្ទាប់​ ​គ្រូបង្វឹក​របស់​យើង​ម្នាក់​ក្នុង១ក្រុម​ ​ជាមួយ​អ្នកសម្របសម្រួល​ ​បាន​នាំគ្នា​ទៅ​ថត​ជាក់ស្តែង​ ​ទៅតាម​ទីតាំង​ដែល​បាន​កំណត់​។​​លុះដល់​ថ្ងៃទី១៧​ ​ពេលព្រឹក​ ​ក្រុមការងារ​បាន​យក​វិ​ឌី​អូ​ដែល​ថត​បាន​ទៅកាត់​ត​ ​និង​កែសម្រួល​បច្ចេកទេស​។​ ​ចំណែក​ឯ​ពេលរសៀល​ ​រហូតដល់​ថ្ងៃទី២០​ ​ក្រុម​នី​មួយ​ៗ​បាន​ផលិត​ខ្សែភាពយន្ត​បានសម្រេច​ដោយ​ជោគជ័យ​ដូច​ទៅតាម​ការ​គ្រោងទុក​។​


Advertisement