ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​ច្រានចោល​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​កើតជំងឺ​តួឯក​ ​

​តារា​សម្ដែង​ ​លោក​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​រង​ការចោទប្រកាន់​ដោយមាន​ការ​លើកឡើង​ថា​ ​តាំងពី​បាន​ឡើង​កូដ​ ​លោក​កើតជំងឺ​តួឯក​ ​ទទួល​ថត​សាច់រឿង​ជា​តួ​សំខាន់​នោះ​ផង​។​ ​ក៏ប៉ុន្ដែ​លោក​បាន​ឆ្លើយ​បញ្ជាក់​ថា​ ​លោក​មិនដែល​កើតជំងឺ​តួឯក​ ​ដោយ​ប្រកាន់​ជំហរ​សម្ដែង​តែ​តួឯក​ ​ឬ​ ​ទាល់តែ​តួ​សំខាន់​ ​ទើប​ទទួល​សម្ដែង​នោះ​ទេ​ ​ពោល​គឺ​លោក​សម្ដែង​ទាំងអស់​ ​សំខាន់​ឱ្យ​តែ​លោក​មាន​ពេល​ ​ហើយ​ឈុត​ដែល​ទាក់ទង​មក​នោះ​ ​សមស្រប​។​

​យ៉ាងណាមិញ​ ​លោក​សារភាព​ថា​ ​សាច់រឿង​ដែល​លោក​ទទួល​សម្ដែង​ ​ក៏​ត្រូវតែ​លោក​ពេញចិត្ត​ផង​ដែរ​ ​ដោយសារតែ​លោក​រស់នៅ​ ​និង​បម្រើការ​នៅ​ខេត្តបាត់ដំបង​ ​បើ​ជ្រុល​ជា​ត្រូវ​ទៅ​សម្ដែង​ ​ក៏​ត្រូវតែ​ចំ​សាច់រឿង​ដែល​ជួយ​លើកមុខ​លើក​មាត់​ជា​ថ្នូរ​នឹង​ការ​ទទួល​សម្ដែង​។​ ​លោក​និយាយ​ថា​”​ខ្ញុំ​មិនដែល​ប្រកាន់ខ្លួន​ថា​ ​ទាល់តែ​តួឯក​បាន​លេង​ទេ​ ​ប៉ុន្តែ​បើ​សាច់រឿង​ខ្លះ​ ​គាត់​ឱ្យ​យើង​ដើរតួ​តិច​ប្លង់​ពេក​ ​ក៏​ពិបាក​ទទួល​ថត​ដែរ​ ​ព្រោះ​ខ្ញុំ​ជា​អ្នក​ឆ្ងាយ​ ​ត្រូវ​ចំណាយ​ច្រើន​ ​បើ​មក​មួយ​ជើង​ ​ដើម្បី​តែ​ចេញមុខ​មួយ​ប្លង់​ ​ក៏​មិន​អាច​សម្ដែង​ដែរ​”​។​

​លោក​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​បន្ត​ថា​ ​មួយ​រយៈ​ចុងក្រោយ​ ​ពិតជា​បាន​បដិសេធ​មិន​សម្ដែង​បទចម្រៀង​មិន​តិច​បទ​ទេ​ ​ដោយសារតែ​ការ​ទំនាក់ទំនង​ខ្លះ​ទាក់ទង​មក​ចំ​ពេល​លោក​មិន​អាច​ដកឃ្លា​ពី​ការងារ​នៅ​ធនាគារ​ ​ហើយ​សាច់រឿង​ដែល​ទាក់ទង​មក​ខ្លះ​ ​ក៏​ច្រើនតែ​ជា​សាច់រឿង​ ​មិនសូវ​ស៊ី​នឹង​ការ​ចង់​សម្ដែង​។​ ​លោក​សម្ដែង​អារម្មណ៍​សោកស្ដាយ​ ​ដែល​អត់​បាន​ទទួល​សម្ដែង​ភាពយន្ត​ដែល​ខាង​ផលិតករ​ទាក់ទង​មក​ទាល់តែសោះ​ ​ចាប់តាំងពី​ភ្ជាប់ពាក្យ​ហើយ​ ​ដោយសារតែ​ការសម្ដែង​ភាពយន្ត​ត្រូវ​ចំណាយពេល​ច្រើនថ្ងៃ​ ​មិន​អាច​ឱ្យ​លោក​សុំច្បាប់​ការងារ​។​ ​លោក​ថា​ ​វា​មិន​ទាក់ទង​នឹង​មិនបាន​សម្ដែង​តួឯក​ ​ដូច​ការ​លើកឡើង​នោះ​ទេ​។​ ​លោក​ព្រលយ​ថា​ការងារ​សិល្បៈ​ ​ទទួល​តែ​ថត​បទចម្រៀង​ប៉ុណ្ណោះ​ ​ហើយ​បើ​បទចម្រៀង​នោះ​ ​ផ្ដល់​ឱកាស​អោយ​លោក​សម្ដែង​ជា​តួឯក​ ​ឬ​ជា​តួ​សំខាន់​ផង​ ​គឺ​ទោះជា​អោយ​សុំច្បាប់​ការ​ងា​រក៍​លោក​មិន​ស្ដាយ​៕​

Advertisement