Wow!! ធ្លាយដំណឹងតារាសម្ដែង ភុល សុវណ្ណដានីន មានតួនាទីជាមន្ដ្រី និងត្រៀមទៅវៀតណាមទៀត

តារាសម្ដែងឯកប្រុសលោក ភុល សុវណ្ណដានីន កំពុងត្រូវបានអ្នកគាំទ្រ សរសើរមិនតិចមាត់ទេ ដែលលោកគឺជាតារាសម្ដែងមួយរូប ក្រៅពីមានកេរ្តិ៍ឈ្មោះបោះសំលេងនៅក្នុងសិល្បៈក៏ត្រូវគេដឹងថាមានការងាររឹងមាំ ជាមន្ត្រីប្រចាំនៅក្នុងក្រសួងមហាផ្ទៃ។ តំណែងរបស់លោកត្រូវគេប៉ាន់ស្មានថា នឹងជួយឱ្យលោកអាចឈោងតំណែងជាមន្ត្រីជាន់ខ្ពស់ ឬ ឋានៈឯកឧត្តមដោយមិនពិបាកនោះទេនៅពេលខាងមុខ។

ពិតជាឡូយមែនទែន ដែលតារាសម្ដែងរូបនេះត្រូវគេបង្ហើបបន្ថែមថា លោកត្រៀមចេញទៅកាន់ប្រទេសវៀតណាមដើម្បីសិក្សារហូតដល់៣ខែ។ នេះបើយោងតាមសេចក្ដីប្រកាសពីក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យលោក ដែលមានតួនាទីជាវរសេនីយ័ត្រី(ស័ក្ត៤) នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយ ក្រសួងមហាផ្ទៃ។

តារាសម្ដែង លោក ភុល សុវណ្ណដានីន បានបញ្ជាក់ថា លោកពិតជាត្រូវក្រសួងមហាផ្ទៃ ដែលលោកបម្រើការបញ្ជូនឱ្យទៅសិក្សានៅក្នុងប្រទេសវៀតណាម ដោយគម្រោងនឹងចាកចេញទៅនៅថ្ងៃទី២២ កក្កដា ក្នុងឆ្នាំ២០១៩នេះ ហើយរហូតដល់៣ខែក្រោយទើបលោកត្រលប់មកវិញ។ បេសកកម្មនេះ មិនមែនជាលើកទី១នោះទេ ព្រោះពេលកន្លងមក លោកក៏ធ្លាប់ត្រូវបានបញ្ជូនចេញបែបនេះផងដែរ៕

Advertisement