បទ​« ប្រហុក​ផ្អក​» របស់​តារាចម្រៀង​ ខេមរៈ​ សិរីមន្ដ​ ត្រូវ​បាន​អ្នកនិពន្ធ​បទភ្លេង​ ជេន​ រូ​ហ្វើ​ អះអាង​ថា​លួច​ស្នាដៃ​លោក​ទាំងស្រុង​

នៅ​ពេល​ថ្មី​ៗនេះ​ ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​បញ្ចេញ​បទចម្រៀង​ថ្មី​របស់​ខ្លួន​មាន​ចំណងជើង​ថា​ « ប្រហុក​ផ្អក​ » ដែល​ជា​បទចម្រៀង​ថ្មី​របស់​លោក​ ខេមរៈ​ សិរីមន្ដ​។ ក៏ប៉ុន្ដែ​បទ​នេះ​ ត្រូវ​បាន​អ្នកនិពន្ធ​ភ្លេង​ថ្មី​ លោក​ ជេន​ រូ​ហ្វើ​ បាន​អះអាង​ថា​ ហង្ស​មាស​បាន​លួច​ស្នាដៃ​បទចម្រៀង​និពន្ធ​ថ្មី​របស់​ខ្លួន​ទាំងស្រុង​ និង​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ​។

លោក​ ជេន​ រូ​ហ្វើ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាតា​រា​ចម្រៀង​ និង​ជា​អ្នកនិពន្ធ​បទភ្លេង​ថ្មី​ បានរៀបរាប់នៅក្នុងវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុកថា បទ​« ប្រហុក​ផ្អក​» ដំបូង​ឡើយ​លោក​បាន​ជួប​និង​ត្រូវ​បាន​លោក​ ជួន​ សុ​ជា​ ទំនាក់ទំនង​ឱ្យ​និពន្ធ​បទភ្លេង​មួយ​នេះ​នៅ​អំឡុង​ចុងឆ្នាំ២០១៨​ ដោយ​មា​នការច​ចារ​ថា​ នឹង​ធ្វើ​បទចម្រៀង​ជាមួយគ្នា​។ លោក​បាន​ព្រមព្រៀង​ជាមួយ​លោក​ ជួន​ សុ​ជា​ ដែល​ជា​អ្នក​ទំនាក់ទំនង​ទិញ​បទ​ ក្នុង​ការងារ​មួយ​មាន​លក្ខខណ្ឌ​ពេញលេញ​ ពោល​គឺ​ តម្រូវ​ឱ្យធ្វើ​បទនិពន្ធ​ថ្មី​ទាំងស្រុង​ និង​ថត​សំឡេង​តារាចម្រៀង​នៅក្នុង​ស្ទូឌីយោ​របស់​លោក​ ព្រមទាំង​បញ្ជាក់​ឈ្មោះ​អ្នកនិពន្ធ​បទភ្លេង​ផង​ដែរ​។

​ការ​ចចារ​មិនទាន់​បាន​ត្រូវរ៉ូវ​ និង​ស្រេចបាច់​ផង​ ស្រាប់តែ​បទចម្រៀង​មួយ​នេះ​ត្រូវ​បាន​ផលិតកម្ម​ហង្ស​មាស​បញ្ចេញ​នៅ​ទីផ្សារ​ទៅ​ហើយ​។ លោក​ ជេន​ រូ​ហ្វើ​ បាន​អះអាង​ថា​ បទ​នេះ​ជា​បទ​ដែល​លោក​បាន​បង្កើត​ឡើង​ ហើយ​បាន​ដាក់​ក្នុង​ការ​ចចារ​ជាមួយ​លោក​ ជួន​ សុ​ជា​ តែ​បែ​ជា​អ្នកទិញ​បទចម្រៀង​មួយ​នេះ​ មិនទាន់​មានការ​ព្រមព្រៀង​ច្បាស់ការ​ និង​មិនបាន​ទាក់ទង​មកវិញ​អស់​រយៈពេល​យូរហើយ​ ក៏​ស្រាប់តែ​ឃើញ​បទចម្រៀង​នេះ​ចេញ​ដោយ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ទាំង​មិនបាន​សុំ​ការ​អនុញ្ញាតិ​ពី​ម្ចាស់​ស្នាដៃ​ពិតប្រាកដ​។ លោក​ជេន​ បាន​ធ្វើការ​បញ្ជាក់​ថា​ នេះ​ជា​ការ​លួច​ស្នាដៃ​ទាំងស្រុង​របស់​លោក​ ហើយ​ខាង​ផលិតកម្ម​រស្មី​ហង្ស​មាស​ បាន​ដាក់ឈ្មោះ​និពន្ធ​បទភ្លេង​ជា​មនុស្ស​ផ្សេងទៀត​ ដែល​នេះ​ត្រូវ​បាន​ម្ចាស់​ស្នាដៃ​ចាត់ទុកថា​ មិន​ឱ្យ​តម្លៃ​អ្នកនិពន្ធ​ទាំង​នៅ​មានជីវិត​តែម្ដង​។

​លោក​ ជេន​ រូ​ហ្វើ​ ជា​អ្នកនិពន្ធ​បទភ្លេង​ថ្មី​បាន​ប្រកាស​ថា​ បទចម្រៀង​មួយ​នេះ​គឺ​ត្រូវ​បាន​លួច​ និង​គ្មាន​បាន​ចំណាយ​ប្រាក់​អ្វី​សូម្បីតែ​បន្ដិច​ឱ្យ​លោក​នោះ​ទេ​។ លោក​ប្រកាស​ថា​ សូម​ឱ្យ​ខាង​ផលិតកម្ម​រស្មី​ហង្ស​មាស​ លុប​បទចម្រៀង​នេះ​ជាបន្ទាន់​ ព្រោះថា​ បទ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ខាង​ហង្ស​មាស​នោះ​ទេ​។ បើ​តាម​ស្ដី​លោក​ ជេន​ រូ​ហ្វើ​ បាន​បញ្ជាក់​ថា​ បទ​នេះ​ត្រូវ​បាន​លោក​ ជួន​ សុ​ជា​ ប្រាប់​លោក​ថា​ រៀបចំ​និង​បាន​លក់​សិទ្ធ​ទៅ​ឱ្យ​ខាង​ផលិតកម្ម​ថោ​នរួ​ចរាល់​ជាស្រេច​អស់ទៅហើយ​។ លោក​ចាត់ទុកថា​ ផលិតកម្ម​រស្មី​ហង្ស​មាស​ គ្មាន​ការ​ចចារ​ច្បាស់លាស់​ និង​មិនបាន​ឱ្យ​តម្លៃ​អ្នកនិពន្ធ​បទភ្លេង​មួយ​នេះ​ ដោយ​លួច​ស្នាដៃ​របស់​លោក​ទៅ​ធ្វើជា​បទ​ខ្លួនឯង​ទាំងស្រុង​៕

Advertisement