មក​ស្គាល់​អ្នក​នៅ​ពីក្រោយខ្នង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ធ្វើ​ឱ្យ​អ្នកនាង​ជោគជ័យ​ជំនួញ​នៅ​ស្រុកខ្មែរ​ ​

​នៅ​ថ្ងៃទី​ ​១៩​ ​ខែកក្កដា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ទើបតែ​វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ​ ​ក៏​បង្ហាញ​វត្តមាន​កាត់ខ្សែបូ​ហាង​តែ​គុ​ជ​ថ្មី​តែម្ដង​ ​ដែល​មុខ​ជំនួញ​រកស៊ី​ត្រូវ​ប្លង់​នេះ​ ​អ្នក​បាន​ប្រកាស​ថា​ ​ចំណាយ​ដើមទុន​អស់​ជាង​ម៉ឺន​ៗ​ដុល្លារ​ ​ហើយ​ប្រគល់​ឱ្យ​ប្អូនប្រុស​ជា​អ្នកគ្រប់គ្រង​ ​និង​មើល​ការខុសត្រូវ​ទាំងស្រុង​តែម្ដង​។​ ​

តារា​សម្ដែង​អ្នកនាង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ប្រកាស​បើកហាង​តែ​គុ​ជ​យីហោ​ ​Tea​ ​Time​ ​សាខា​ទី២​ ​ក៏បាន​ធ្វើ​ឱ្យ​ម្នា​ក់ៗ​កោតសរសើរ​យ៉ាង​ខ្លាំង​ថា​ ​តារា​ស្រី​រូប​នេះ​រស់នៅ​អាមេរិក​សោះ​ ​ប៉ុន្តែ​ជោគជ័យ​មុខ​ជំនួញ​មួយ​បន្ថែម​ពីលើ​ហាង​ថែរក្សា​សម្រស់​ដល់​ម្លឹង​។​ ​យ៉ាងណាមិញ​នៅ​ពីក្រោយ​ជោគជ័យ​របស់​នាង​ ​ការពិត​គឺ​មាន​បុរស​វ័យក្មេង​ម្នាក់​ ​ដែល​មិនមែន​ជា​សាច់ឈាម​ជា​អ្នក​នៅ​ពីក្រោយ​ប៉ុណ្ណោះ​។​ ​

​លោក​ ​សា​រ៉ា​យ​ ​វាសនា​ ​ប្អូនបង្កើត​របស់​អ្នកនាង​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ដែល​ជា​អ្នកមើល​ខុសត្រូវ​ហាង​តែ​គុ​ជ​ជំនួស​អ្នកនាង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​រហូត​មក​ ​បាន​អះអាង​ថា​ ​បងស្រី​របស់​ខ្លួន​អាច​ពង្រីក​ហាង​តែ​គុ​ជ​ដល់ទៅ២តែ​ក្នុងរយៈពេល​មួយ​ខ្លី​ ​ការពិត​មិនមែន​ដោយសារតែ​លោក​ ​និង​ម្ដាយ​គឺជា​អ្នកជំនួស​ដៃជើង​តា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​ដៃគូ​វិ​និ​យោ​គដ៍​ខ្លាំង​របស់​លោក​ម្នាក់ទៀត​ ​គឺ​លោក​ ​Staven​ ​ដែល​ជា​អ្ន​ក​បង្កើត​ប្រេន​ ​Tea​ ​Time​ ​និង​ជា​អ្នកបង្កើត​រសជាតិ​ភេសជ្ជៈ​ដោយ​ផ្ទាល់​ ​គឺជា​អ្នក​នៅ​ពីក្រោយ​។​ ​លោក​ថា​ខ្លួន​គឺជា​អ្នកជួយ​មើល​ខុសត្រូវ​ខណៈ​បងស្រី​ជា​អ្នក​បោះទុន​ ​ចំណែក​ក្បាល​ម៉ា​ស៊ី​នៃ​មុខ​ជំនួញ​ដ៏​ធំ​មួយ​នេះ​ ​គឺ​លោក​ ​Staven​ ​ឯណោះ​ទេ​ ​ព្រោះ​លោក​ឯកទេស​ ​និង​ជា​អ្នកជំនាញ​ ​និង​ជា​អ្នក​ជោគ​ជ័យ​លើ​ប្រេ​នកា​ហ្វេ​ ​Tea​ ​Time​ ​នៅ​បាត់ដំបង​ចំនួន២សាខា​ ​និង​ច្រើន​ឆ្នាំ​មក​ហើយ​។​ ​

​លោក​ ​សា​រ៉ា​យ​ ​វាសនា​ ​បន្ត​ថា​ ​បងស្រី​របស់​ខ្លួន​មិន​ខុសពី​ទិ​ញប្រេន​ឆាយ​ពី​លោក​ ​Staven​ ​នោះ​ទេ​ ​ប៉ុន្តែ​បន្ថែម​ពី​ការ​ទិ​ញប្រេន​ឆាយ​ ​លោក​ ​Staven​ ​ក៏​ជួយ​ខ្នះខ្នែង​ដុតដៃដុតជើង​ ​យ៉ាង​ពេញទំហឹង​ផង​ដែរ​ ​ទើប​ធ្វើ​ឱ្យ​អ្នកនាង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​មានឱកាស​ពង្រីក​ហាង​កាហ្វេ​ដល់ទៅ២សា​ខា​ធំៗ​ ​គឺ​មួយ​នៅ​ក្រោយ​ផ្សារ​ទួលគោក​ក្នុង​ហាង​កែ​សម្ផស្ស​ហ្ស៊ី​ណូ​ ​របស់​អ្នកនាង​ស្រាប់​ ​និង​មួយ​នៅ​ម្ដុំ​សន្ធរ​ម៉ុ​ក​ ​ទល់មុខ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​ ​បាន​ជំហរ​ដ៏​ធំ​មួយ​នេះ​ ​បងស្រី​របស់​លោក​ ​គម្រោង​នឹង​បើក​សាខា​បន្តបន្ទាប់​ក្នុង​ពេល​ដ៍​ខ្លី​ផង​ ​ដោយសារតែ​អាជីវកម្ម​នេះ​ទទួល​បានការ​គាំទ្រ​ខ្លាំង​៕​

Advertisement