ពិតជា​តារា​ចិត្តបុណ្យ​!​!​ ​គន់​ ​រៀម​រតនៈ​ ​តែងតែ​បង្ហាញ​សកម្មភាព​ឈឺឆ្អាល​ជួយ​សង្គម​ ​និង​អ្នក​សិល្បៈ​ដូចគ្នា​

July 20, 2019​ ម៉ោង 10:29 am

មួយ​រយៈ​នេះ​ ​តារា​សម្ដែង​ ​គន់​ ​រៀម​រតនៈ​ ​រមែង​បង្ហោះ​រូបភាព​ ​និង​សកម្មភាព​អំពាវនាវ​ជួយ​ដល់​សង្គម​តាមរយៈ​រូបភាព​សប្បុរសធម៌​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​។

​តាម​ការ​ក​ត់​សម្កាល់​ការងារ​សិល្បៈ​ ​និង​ទីផ្សារ​ឡើង​ឆាក​គេ​ឃើញថា​តារា​សម្ដែង​ភេទ​ទី៣រូប​ ​គន់​ ​រៀម​រតនៈ​ ​ហៅ​ ​ចែ​រ៉ូហ្សា​ ​លេចធ្លោ​មិន​អន់​ទេ​ ​ក្នុង​ការ​ឈឺឆ្អាល​សង្គម​ ​និង​អ្នក​សិល្បៈ​ដូចគ្នា​។​ ​បើ​ទោះជា​អ្នក​ទាំងពីរ​មិន​មានលទ្ធភាព​ដោយ​ផ្ទាល់ខ្លួន​ ​ប៉ុន្តែ​គេ​ឃើញ​តារា​សម្ដែង​រូប​នេះ​ចេញមុខ​ប្រកូកប្រកាស​ជួយ​សង្គម​ ​និង​អ្ម​ក​សិល្បៈ​ដូចគ្នា​ ​គួរ​ឱ្យ​សរសើរ​ក្នុង​ពេល​ដែលតា​រា​សិល្បៈ​ភាគច្រើន​ប្រជែង​គ្នា​យក​បណ្ដាញ​ហ្វេ​សប៊ុ​ក​ឃោសនា​លក់​ផលិតផល​ច្រើនជាង​ចំណាយ​ឈឺឆ្អាល​នឹង​រឿង​ក្រៅពី​ខ្លួន​នោះ​។​ ​

លោក​ ​គន់​ ​រៀម​រតនៈ​ ​​​ ​ស្ទើរគ្រប់​សកម្មភាព​សប្បុរសធម៌​ ​និង​ក្នុង​សកម្មភាព​លើកស្ទួយ​វប្បធម៌​ជាដើម​ ​គឺ​ឆ្ងាយ​ប៉ុណ្ណា​ហត់នឿយ​ប៉ុណ្ណា​ ​ក៏​នាង​មិនដែល​បាត់មុខ​។​ ​ការងារ​សិល្បៈ​នាង​មិនសូវ​មាន​អ្វី​ប្រជែង​នឹង​តារា​ជោគជ័យ​មួយចំនួន​ច្រើន​មែន​ ​ប៉ុន្តែ​សម្រាប់​ការងារ​សង្គម​គឺ​នាង​លេចធ្លោ​។​ ​ក្នុង​នោះ​រាល់​ការ​បរិច្ចាគ​ជួយគ្នា​ ​ក៍​នាង​កម្រ​បាត់ឈ្មោះ​ផង​ដែរ​ ​បើ​ទោះជា​នាង​មិនមែន​ជា​អ្នកមាន​។​ ​អ្វី​ដែល​គួរ​សរសើរ​ទៅទៀត​ ​គឺ​នាង​កំពុង​ដើរ​ជា​អ្នកនាំពាក្យ​ក្នុង​ការ​រ៉ៃ​អង្គាស​ថវិកា​ជួយ​ដល់​សាលា​ខ្វះខាត​មួយ​នៅ​ភូមិ​កំ​ព្រៅ​ ​ឃុំ​ព្នៅទី១​ ​ស្រុក​សុី​ធរ​កណ្ដាល​ ​ខេត្តព្រៃវែង​ ​ដែល​ជាទី​កំណើត​របស់​ខ្លួន​។​ ​នាង​ត្រូវ​គេ​ឃើញ​ចំណាយ​ឡើងចុះ​ ​ដើម្បី​ថត​ផង​ ​Live​ ​វីដេអូ​ផង​ ​អោយ​សប្បុរសជន​បានដឹង​ពី​ការ​លំបាក​របស់​សាលា​មួយ​នោះ​ ​ខណៈ​ដែល​នាង​ក៍​ប្រឹង​បង្ហោះ​អរគុណ​ដល់​សប្បុរសជន​ ​ស្ទើរ​មិន​មាន​ពេលសម្រាក​។​ ​នេះ​ជាសកម្ម​ភាព​គំរូ​មួយ​ ​ដែលតា​រា​សិល្បៈ​ភេទ​ទី៣​ ​បាន​ធ្វើ​ដើម្បី​សង្គម​ ​និង​សប្បុរសធម៌​៕​