ចាន់​ ​រតនា​ ​ត្រៀម​ប៉ះ​ ​ជើងឯក​ចំបាប់​គុយបា​ក្នុង​ព្រឹត្តិ​ការណ៍​ ​ONE​:​ ​DREAMS​ ​OF​ ​GOLD​ ​នៅ​ប្រទេស​ថៃ​

​កាលពី​ពេល​កន្លងទៅ​នេះ​ ​ស្ថាប័ន​ ​ONE​ ​Championship​ ​បាន​ប្រកាស​អំពី​ការ​បើក​កម្មវិធី​ប្រកួត​មួយ​របស់​ខ្លួន​ ​គឺ​ព្រឹត្តិ​ការណ៍​ ​ONE​:​ ​DREAMS​ ​OF​ ​GOLD​ ​ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ ​នា​ថ្ងៃទី១៦​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ហើយ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​គេ​មាន​ឃើញ​គូប្រកួត​ទាំងអស់​សរុប​ចំ​នូន​ ​14គូ​ ​ដែល​ក្នុង​នោះ​មាន​កីឡាករ​កម្ពុជា​ម្នាក់​ផង​ដែរ​ ​គឺ​កីឡាករ​ ​ចាន់​ ​រតនា​ ​ត្រូវ​បាន​ស្ថាប័ន​ ​ONE​ ​Championship​ ​ផ្គូផ្គង​ឱ្យ​ឡើង​សង្វៀន​សាជាថ្មី​ដោយ​ត្រូវ​ជួប​ជាមួយនឹង​កីឡាករ​សញ្ជាតិ​គុយបា​ ​Gustavo​ ​”​El​ ​Gladiador​”​ ​Balart​ ​ដែល​ជា​កីឡាករ​ជម្រើសជាតិ​ផ្នែក​បោកចំបាប់​ ​ហើយក៏​ជា​ម្ចាស់​មេដាយមាស​នៅ​កីឡា​ប្រចាំ​ទ្វីប​របស់​គេ​ទៀតផង​។​

​គួ​រប​ញ្ជា្ក​ក់​ផង​ដែរ​ថា​ ​កីឡាករ​ ​ចាន់​ ​រតនា​ ​របស់​កម្ពុជា​រូប​នេះ​ ​2ប្រកួត​ចុងក្រោយ​របស់​គេ​ ​សុទ្ធតែ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​នៅ​ទឹក​ទី2​ ​ទាំងអស់​៕​


Advertisement