បាន​ ​មុ​នី​លក្ខ័​ ​ចាប់ដៃ​គូ​ជាមួយ​តារា​ថៃ​ ​កក្រើក​ព្រឹត្តិ​ការណ៍​ប្រគំតន្ត្រី​អាស៊ាន​

ចម្រៀង​បាន​ ​មុ​នី​លក្ខ័​ ​ខណៈ​កាន់តែ​មាន​ប្រជាប្រិយ​ភាព​ ​ពេលនេះ​មានឱកាស​ចេញទៅ​ច្រៀង​នៅ​បរទេស​សាជាថ្មី​ ​។​ ​នេះ​ជា​ដំណើរ​លើក​ទី២បន្ទាប់ពី​ប្រទេស​កូរ៉េ​ ​។​ ​តារាចម្រៀង​សំនៀង​ក្រអួន​ស្រស់​សោភា​រូប​នេះ​ ​ត្រូវ​បាន​ជ្រើសរើស​ជាតា​រា​ចម្រៀង​តំណាង​ពី​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ប្រគំតន្ត្រី​ទ្រង់ទ្រាយ​ធំ​មួយ​នៅដើម​ខែសីហា​នេះ​ ​។​ ​នាង​បាន​សាកល្បង​ ​សម​ភ្លេង​រួមគ្នា​អប​ដោយបទ​ចម្រៀង​ថ្មី​ផ្ទាល់ខ្លួន​ដ៏​ទាក់​ទាក់​ ​និង​ការ​ច្រៀង​រួមគ្នា​ជាមួយ​តារាចម្រៀង​ថៃ​បាន​យ៉ាង​ល្អ​រហូត​ផលិតករ​នៃ​កម្មវិធី​នេះ​សរសើរ​មិន​ដាច់​ពី​មាត់​ ​។​

​មាន​បទចម្រៀង​ប្រមាណ៤បទ​ដែលតា​រា​ចម្រៀង​បាន​ ​មុនី​ល័ក្ខ​នឹង​ច្រៀង​ក្នុង​ព្រឹត្តិ​ការណ៍​ប្រគំ​តន្រ្តី​ដែល​មាន​តារាចម្រៀង​តំណាង​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​និង​ចិន​ចូលរួម​ ​។​ ​ក្នុង​នោះ​បទចម្រៀង​ខ្មែរ​ថ្មី​ចំនួន២បទ​គឺ​បទ​ ​“​I​ ​am​ ​me​”​ ​និង​បទ​”​ពេញចិត្ត​នូវ​អ្វី​ដែល​យើង​មាន​”​ ​ដែល​ជា​បទនិពន្ធ​ថ្មី​អម​ដោយ​សំឡេង​តន្ត្រី​លាយ​បញ្ចូល​គ្នា​រវាង​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ​ ​និង​តន្ត្រីសម័យ​ ​យ៉ាង​ពិរោះ​រណ្តំ​ ​។​ ​តាម​ការ​បញ្ជាក់​របស់​តារា​ស្រី​រូប​នេះ​ ​បាន​លើកឡើង​ថា​ផ​លិ​ករ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​មានការ​ពេញចិត្ត​ ​និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង​សម្រាប់​បទចម្រៀង​ថ្មី​ដ៏​មាន​អត្ថន័យ​របស់​តារា​ស្រី​រូប​នេះ​ ​។​

​នាង​បន្ត​ថា​ ​អ្វី​ដែល​កាន់តែ​ពេញចិត្ត​ ​និង​សរសើរ​មិន​ដាច់​ពី​មាត់​គឺ​ក្រោយពី​ ​តារាចម្រៀង​តំណាង​ពី​កម្ពុជា​រូប​នេះ​បាន​ហ្វឹកហាត់​សម​ឆាក​ដំបូង​នូវ​បទចម្រៀង​ល្បី​ប្រចាំ​ប្រទេស​ថៃ​មួយ​បទ​មាន​ចំណងជើង​ថា​”​ចាកចេញ​ពី​ស្រុក​ឲ្យ​នាង​នៅតែ​ម្នាក់ឯង​”​ ​ដែល​បទចម្រៀង​នេះ​នាង​នឹង​ច្រៀង​រួម​ជាមួយ​តារាចម្រៀង​ថៃ​ល្បីឈ្មោះ​លោក​ ​Tachaya​ ​Pratumwan​ ​។​ ​ក្រៅពី​នេះ​នាង​នឹង​ច្រៀង​រួម​ជាមួយ​តារាចម្រៀង​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ ​និង​ចិន​ ​នូវ​បទចម្រៀង​ជា​ភាសាអង់គ្លេស​គឺ​បទ​”​Advancing​ ​Together​ ​As​ ​One​”​ ​៕​

Advertisement