«​ល្បិច​លួង​ល្បួង​ស្នេហ៍​»​ ​រឿង​ភាគ​ស្ដី​អំពី​វិស័យ​វាយនភ័ណ្ឌ​

​ក្នុង​ពិធី​ក្រុង​ពលី​រឿង​«​ល្បិច​លួង​ល្បួង​ស្នេហ៍​»​ ​កាលពី​ព្រឹក​ថ្ងៃទី៧​ ​សីហា​ ​ឆ្នាំ២០១៩​ ​B​&​S​ ​Goodday​ ​ឃើញថា​មានការ​ចូលរួម​ពី​ថៅកែ​ផលិតកម្ម​ ​អ្នកដឹកនាំ​រឿង​ ​តារា​សម្តែង​ក្នុង​សាច់រឿង​ជាច្រើន​ដួង​ចូលរួម​និង​បណ្តា​សារព័ត៌មាន​មួយចំនួន​ផង​ដែរ​។​ ​ផ្ទៃរឿង​មួយ​នេះ​ផ្តោត​លើ​វិស័យ​វាយនភ័ណ្ឌ​កម្ពុជា​ប៉ុន្តែ​បាន​ក្លាយជា​ការ​ព្រួយបារម្ភ​របស់​អ្នកដឹកនាំ​រឿង​ផ្ទាល់​នូវ​ពេល​បណ្តា​រោងចក្រ​នានា​មាន​ចេតនា​មិនសូវ​ចង់​សហការ​។​ ​

​ចាងហ្វាង​ផលិតកម្ម​ ​B​&​S​ ​Good​ ​Day​ ​លោក​ ​ប៊ុ​ន​ ​ស៑ា​ ​បាន​ថ្លែង​ក្នុង​ថ្ងៃ​ក្រុងពាលី​នោះ​ថា​ ​នេះ​ជា​រឿង​មួយ​ថ្មី​ដែល​លោក​បា​និពន្ធ​សាច់រឿង​មិន​ចម្លង​ពី​រឿង​ផ្សេង​ៗ​ ​ហើយ​និយាយ​ពី​ស្ថានភាព​រីក​ចំរើន​នៃ​វិស័យ​រោងចក្រ​នៅ​កម្ពុជា​។​ ​ក្នុង​សាច់រឿង​នេះ​ ​ក្រៅពី​លើកឡើង​ពី​ស្នេហា​ ​ពី​ជីវភាព​របស់​កម្មករ​កម្មការិនី​រោងចក្រ​ ​ក៏​លើកឡើង​ពី​ទំនាក់ទំនង​រវាង​ថៅកែ​រោងចក្រ​ ​និង​ ​បុគ្គលិក​បម្រើការ​ផង​ដែរ​។​ ​ ​យ៉ាងណាមិញ​លោក​កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​បណ្ដា​រោងចក្រ​មិន​ចង់​សហការ​ផ្ដល់​កន្លែង​ថត​ផង​ដែរ​ ​បន្ទាប់ពី​លោក​ដាក់​សំ​ណើរ​សុំ​ទីតាំង​ថត​ច្រើន​រោងចក្រ​ ​តែ​មិន​មានការ​ឆ្លើយតប​។​ ​រឿង​ភាគ​នេះ​គម្រោង​ចំណាយ​យ៉ាង​ហោច១០ម៉ឺន​ដុល្លារ​ ​ខណៈ​ដែល​ការ​ចំណាយ​ជាក់ស្ដែង​លោក​ថា​គឺថា​មិនទាន់​កំណត់​។​ ​

​បើ​តាម​ការ​រៀបរាប់​របស់​លោក​ ​ទិត​ ​ធារិ​ទ្ឋ​ ​អ្នកដឹកនាំ​រឿង​ជើងចាស់​ពេញដោយ​បទពិសោធន៍​បាន​លើកឡើង​ក្នុង​អារម្មណ៍​តឹងតែង​ថា​ ​«​ជា​ការ​មើលឃើញ​របស់​លោក​ផ្ទាល់​យល់ថា​រឿង​ ​ល្បិច​លួង​ល្បួង​ស្នេហ៍​ ​មានការ​បង្ហាញ​ពី​វិស័យ​វាយនភណ្ឌ​កម្ពុជា​ពី​ទិដ្ឋភាព​រោងចក្រ​កម្ពុជា​អាច​មានន័យថា​ជា​ការ​បង្ហាញ​ឱ្យ​វិនិយោគ​ទុន​ផ្សេង​ៗ​មើលឃើញ​ហើយ​កាន់តែ​ចាប់អារម្មណ៍​មក​លើ​វិស័យ​រោងចក្រ​កម្ពុជា​»​។​ ​លោក​អះអាង​ទៀត​ថា​អ្វី​ដែល​ជា​ការពិបាក​សម្រាប់​លោក​ជា​អ្នក​ដឹក​នោះ​បែរជា​លេច​សញ្ញា​មិនល្អ​ពី​បណ្តា​ថៅកែ​រោងចក្រ​មិន​មាន​ចេតនា​សហការ​ដែល​លោក​ចង់​បង្ហាញ​នូវ​ទិដ្ឋភាព​ពិ​តៗ​នៅក្នុង​រោងចក្រ​ជាជាង​ការកែច្នៃ​រៀបចំ​ហាក់​មិនសូវ​ល្អ​។​ ​លោក​កំពុងតែ​ស្នើសុំ​ដល់​សមាគម​រោងចក្រ​ឱ្យ​គេ​យោគយល់​ឬ​សហការ​តាមអ្វី​ដែល​លោក​ស្នើ​។​ ​ប្រសិនបើ​មិន​មានការ​យោគយល់​លោក​និង​ក្រុមការងារ​មានតែ​កែខៃ​ទីតាំង​ណាមួយ​ធ្វើជា​កន្លែង​រោងចក្រ​ដើម្បី​កុំឱ្យ​ខកដំណើរ​ការ​ថត​តាម​ជាក់ស្តែង​។​ ​រឿង​នេះ​រៀបរាប់​ពី​ស្នេហ៍​រវាង​ថៅកែ​រោងចក្រ​និង​តួឯកស្រី​ដែល​មាន​តួនាទី​ជា​អ្ន​ក​ឌីហ្សាញ​ម៉ូដ​សម្លៀកបំពាក់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ស្នាដៃ​ថ្មីនេះ​គ្រោង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុ​ស្តី៍​លេខ៥នា​ចុងឆ្នាំ២០១៩ដោយមាន​ចំនួន​ជិត៤០ភាគ​។​ ​រឿង​នេះ​ចូលរួម​សម្តែង​ដោយ​កញ្ញា​ពុធ​ ​ស្រី​ខួច​ ​លោក​ឃឹម​ ​សា​នី​ត​ ​លោក​សុធា​ ​ពិសិដ្ឋ​ ​កញ្ញា​ហ្វី​យ៉ា​ដា​ ​កញ្ញា​វ៉ាន់​ ​លី​លី​ ​អ្នកស្រី​សំ​ ​សុផល​ ​និង​តារា​ប្រុសស្រី​ជាច្រើន​ដួង​ទៀត​។​

Advertisement