យីអ៊ុន​ឡើង​!​!​ ​តារាចម្រៀង​ ​សោភា​ ​ទេពី​ ​ដូរ​រថយន្ដ​ប្រណីត​ថ្មីសន្លាង​

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​មានការ​កោតសរសើរ​មិន​តិច​ទេ​ ​ក្នុង​ពេល​ដែល​នាង​បង្ហោះ​ឱ្យ​ឃើញថា​ ​នាង​ទើបតែ​ប្ដូរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ ​NX​ ​200T​ ​ឆ្នាំ២០១៦​ ​យ៉ាង​ថ្មីសន្លាង​ ​ដែល​ត្រូវ​គេ​ដឹង​ថា​មានតម្លៃ​ជិត៧ម៉ឺន​ដុល្លារ​។​ ​រថយន្ត​នេះ​ត្រូវ​នាង​បង្ហាញ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី៧​ ​សីហា​ ​ឆ្នាំ២០១៩នេះ​ ​ខណៈ​ដែល​រថយន្ត​នេះ​គ្រាន់តែ​មានការ​បង្ហោះ​នាង​ប្ដូរ​ក្ដៅ​ៗ​ ​ក៍​មានការ​ខ្សឹប​ខ្សៀវ​ភ្លាម​ៗ​ថា​ ​ប្រហែលជា​មនុស្ស​បុរស​ទ្រព្យ​ស្ដុក​ណាមួយ​ទិញ​ចង់​ភ្ជាប់​ចិត្ត​នាង​ហើយ​ ​បើ​ទោះ​នាង​ប្រកាស​អម​ដោយ​រូបភាព​ថា​ជា​កាដូ​របស់​ម៉ាក់​។​

​ឆ្លើយតប​នឹង​បន្ទិ​លនេះ​ ​សោភា​ ​ទេពី​ ​បញ្ជាក់​ថា​ ​រថយន្ត​តម្លៃ​ជាង៦៦០០០ដុល្លារ​របស់​នាង​ ​គឺ​ពិតជា​កាដូ​របស់​ម្ដាយ១០០ភាគរយ​ ​ដោយ​មិន​មាន​បុរស​ណា​ម្នាក់​យក​លុយ​មក​ជះ​ឱ្យ​នាង​ក្នុង​តួលេខ​ដ៏​ច្រើនបែប​ហ្នឹង​បានទេ​។​ ​នាង​លើកឡើង​ដោយ​មិន​ស្ទាក់ស្ទើរ​ថា​ ​ម្ដាយ​របស់​នាង​ចង់​ឲ្យ​នាង​សប្បាយចិត្ត​ ​និង​ដោយសារតែ​លួច​សួរ​ចិត្ត​នាង​ ​ដឹង​ថា​នាង​ស្រលាញ់​រថយន្ត​សេរី​នឹង​ផង​ ​ទើប​ម្ដាយ​របស់​នាង​ទៅ​កុម្ម៉ង់​ស្ងាត់​ៗ​ ​ហើយ​យក​មក​ប្រគល់ឲ្យ​នាង​។

​នាង​អះអាង​ថា​ ​ម្ដាយ​ខ្លួន​គឺជា​អ្នកជំនួញ​ ​និង​មានមុខ​របរ​ធំ​ដំ​គួរសម​ក្នុង​ដៃ​ជាយូរមកហើយ​ ​ទើប​ត្រឹម​លទ្ធភាព​ថ​រយ​ន្ត​ដែល​បាន​កាដូ​ឱ្យ​ ​គឺ​មិន​ចាំបាច់​ដល់​ថ្នាក់​បុរស​ណា​ម្នាក់​យក​មក​ជះ​។​ ​ជាមួយនឹង​សេរី​រថយន្ត​ថ្មី​ទំនើប​ ​ពិតជា​ធ្វើឲ្យ​ ​សោភា​ ​ទេពី​ ​មានមុខ​ថែម​មួយ​កម្រិត​នៅក្នុង​វិស័យ​សិល្បៈ​មិន​អន់​នោះ​ទេ​ ​ក្នុង​ពេល​ដែល​នាង​ក៍​កាន់តែ​មានការ​គាំទ្រ​ខ្ពស់​ ​តាំងពី​បញ្ចប់​ការ​ប្រលង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​នៅ​ហង្ស​មាស​៕​

Advertisement