ទើបតែ​ពល​នេះ​ ​!​!​ ​មាន​ ​សូ​នី​តា​ ​ព្រម​សម្ដែង​ជាមួយ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ជាលើកដំបូង​ក្នុង​រឿង​«​ដើម្បី​កូន​»​

​ក្រោយពី​ជោគជ័យ​ ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ដែល​ជា​ផលិតករ​ល្បីឈ្មោះ​ម្នាក់​ផ្ដើម​ផលិត​ស្នាដៃ​ថ្មី​មួយទៀត​ហើយ​គឺ​រឿង​”​ដើម្បី​កូន​”​ ​ដែល​និយាយ​ពី​ជីវិត​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​របស់​អ្នក​ធាក់ស៊ីក្លូ​។​

​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ផលិតករ​ ​និង​ជា​អ្នកដឹកនាំ​រឿង​ ​“​ធ្មប់​”​ ​ដ៏​ល្បីល្បាញ​ ​បាន​ប្រកាស​ក្រុងពាលី​ថ្មី​របស់​ខ្លួន​មួយទៀត​ហើយ​គឺ​រឿង​ ​“​ដើម្បី​កូន​”​ ​នៅ​កៀន​របង​វត្ត​ឧ​ណា្ណ​លោម​ ​កាលពី​ព្រឹក​ថ្ងៃទី៨​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​។​ ​ថ្លែង​ក្នុង​ពិធី​ក្រុងពាលី​ព្រឹក​នេះ​ ​លោក​ហ៊ុយ​ ​យ៉ា​ឡេង​ ​រៀបរាប់​ថា​ ​“​ដើម្បី​កូន​”​ ​ជា​សាច់រឿង​ថ្មី​និយាយ​ពី​ជីវិត​អ្នក​ធាក់ស៊ីក្លូ​ចំហៀង​វត្តឧណ្ណាលោម​ ​និង​ផ្សារ​កណ្តាល​ ​ពិសេស​គុណ​តម្លៃ​នៃ​ស៊ីក្លូ​ខ្មែរ​ ​ដែល​គ្រប់គ្នា​មើល​រំលង​។​

​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​បាន​លើក​រៀបរាប់​ថា​ ​នេះ​ជា​លើកទីមួយ​ហើយដែល​ខ្លួន​ចាប់ដៃ​គូ​សម្តែង​ជាមួយ​ ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​។​ ​កញ្ញា​ ​រំភើប​ខ្លាំង​ដែល​បាន​រួមចំណែក​ក្នុង​រឿង​ ​“​ដើម្បី​កូន​”​ ​ព្រោះ​កញ្ញា​ ​បាន​ផ្អាក​មិនបាន​ទទួល​ថត​រឿង​ប្រមាណ​មួយឆ្នាំ​មក​ហើយ​។​ ​ដោយ​ពេញចិត្ត​ខ្លាំង​តាំងពី​ឮ​ចំណងជើង​ ​រួម​ទាំង​អត្ថន័យ​នៃ​រឿង​ចាក់​ចំ​បេះដូង​អ្នកទស្សនា​ ​ធ្វើ​ឱ្យ​កញ្ញា​ ​រំពឹង​ខ្លាំង​ថា​នឹង​ទទួលការ​គាំទ្រ​ពី​ទស្សនិកជន​។​

​យ៉ាងណាមិញ​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ផលិតករ​និង​ជា​អ្នកដឹកនាំ​រឿង​រូប​នេះ​បន្ត​ថា​ ​នេះ​ជា​ប្រភេទ​រឿង​បែប​អប់រំ​ ​ឆ្លុះបញ្ចាំង​ពី​តថភាព​ក្នុង​សង្គម​សព្វថ្ងៃ​ដែល​កំពុង​កើតមាន​ ​និង​បទ​ពិ​សោ​ទ​ធ​ន៍​ជីវិត​ដែល​អ្នក​ធាក់ស៊ីក្លូ​ធ្លាប់​ជួបប្រទះ​។​ ​ដូច្នេះ​ទើប​លោក​សម្រេចចិត្ត​ផលិត​រឿង​នេះ​ឡើង​ ​ដោយចេតនា​ចង់​ចងក្រង​ពី​ស៊ីក្លូ​ខ្មែរ​ ​ដែល​មាន​អាយុកាល​ជាង៨០ឆ្នាំ​ ​ឲ្យ​គ្រប់គ្នា​ ​ពិសេស​យុវជន​ខ្មែរ​ ​បាន​យល់​និង​ងាក​មក​ចាប់អារម្មណ៍​ពី​តម្លៃ​អាជីព​មួយ​នេះ​។​

​ចំណែក​ ​កញ្ញា​ ​ស្រីពៅ​ ​តារា​ប្រឡូក​ថ្មី​ពេញដោយ​សមត្ថភាព​ក៏​លើកឡើង​ស្រដៀងគ្នា​និង​កញ្ញា​ ​សូ​នី​តា​ដែរ​ ​ដែល​ក្នុង​រឿង​នេះ​ខ្លួន​ជា​តួអង្គ​ប្រពន្ធ​ដែល​ឈ្លក់ទឹក​ម៉ាស៊ីន​នៅ​ភ្នំពេញ​រហូត​បោះបង់​ប្តី​និង​កូន​ដែល​កំសត់​កម្រ​ជាមួយគ្នា​នៅ​ខេ​ត្ដ​។​ ​ដូច្នេះ​ ​ទើប​កញ្ញា​ជឿជាក់​ខ្លាំង​ថា​ប្រជាប្រិយ​ភាព​ខ្លួន​នឹង​មានការ​កើនឡើង​ក្រោយ​រឿង​នេះ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​។​

​សូមជម្រាប​ផង​ដែរ​ថា​ ​បើ​តាម​ការ​គ្រោងទុក​រឿង​ ​“​ដើម្បី​កូន​”​ ​គ្រោង​ចាយ​ទុន​ផលិត​ប្រមាណ​ ​៥ទៅ៦ម៉ឺន​ដុល្លារ​ ​នឹង​បង្ហាញ​វត្តមាន​ជូន​ទស្សនិកជន​ទស្សនា​នា​ចុងឆ្នាំ​នេះ​៕​

Advertisement