ពីអ​តី​ត​ក្មេងកំព្រា​ ​វង្ស​ ​ថា​ណាន់​ ​និង​ ​ពេជ្រ​ ​ចរណៃ​ ​ចូលរួមលើកទឹកចិត្តកុមារកំព្រា

​ក្នុង​ឱកាស​បង្ហាញមុខ​ចែករំលែក​ក្ដី​ស្រ​ទ្បាញ់​ ​និង​ចែក​អំណោយ​ដល់​កុមារ​កំព្រា​ ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​នួន​អក​ព្រៃ​ជុំ​ ​ស្ថិតនៅ​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ព្រឹក​ថ្ងៃទី៩​ ​សីហា​ ​ឆ្នាំ២០១៩​ ​តារាចម្រៀង​ ​និង​តារា​សម្ដែង២រូប​ ​គឺ​លោក​ ​វង្ស​ ​ថា​ណាន់​ ​និង​ ​កញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​ដែល​សុទ្ធតែ​ក្មេងកំព្រា​ ​ឳពុក​ម្ដាយ​ ​អួល​ដើម​-​ក​ស្ទើរតែ​ហូរទឹកភ្នែក​តែម្ដង​ ​នៅពេល​អ្នក​ទាំងពីរ​ ​ឡើង​ផ្ដល់​កម្លាំងចិត្ត​ដល់​កុមារ​ទាំងនោះ​។​ ​អ្នក​ទាំងពីរ​ ​បាន​ទាំង​ទទូច​កុំ​ឱ្យ​ក្មេង​ៗ​ ​កំព្រា​ទាំងឡាយ​ ​កុំ​អស់សង្ឃឹម​នៅក្នុង​ជីវិត​នោះ​ផង​។​ ​ដោយមាន​នូវ​អង្ករ​ ​កាតាប​រៀន​ ​សៀវភៅ​មួយ​កញ្ចប់​ ​ប៊ិច​ ​បន្ទាត់​ ​ទឹកដោះគោ​ម្នាក់​ ​ភេសជ្ជ:AD​ ​ជាច្រើន​កេស​ ​នំ​កញ្ចប់​ ​នំប៉័ង​ ​និង​ថវិកា​ជូន​លោកគ្រូ​អ្នកគ្រូ​ម្នាក់២ម៉ឺន​រៀល​ ​ជូន​ដល់​សិស្ស​ ​និង​បុគ្គលិក​គ្រប់គ្នា​នៅក្នុង​ថ្ងៃ​នោះ​។​

តារាចម្រៀង ​វង្ស​ ​ថា​ណាន់​ ​ថ្លែង​ថា​ ​លោក​គឺជា​ក្មេងកំព្រា​ ​តាំងពី​វ័យ​កុមារភាព​ ​ដោយសារតែ​ឳពុក​ម្ដាយ​បែកបាក់​គ្នា​ ​ហើយ​បោះបង់​លោក​ ​បណ្ដាលឲ្យ​លោក​រស់នៅ​មណ្ឌលកុមារ​កំព្រា​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​អស់​ជាច្រើន​ឆ្នាំ​ដូចគ្នា​។​ ​លោក​រៀបរាប់​ពី​បទពិសោធន៍​ជីវិត​ ​និង​ការ​តស៊ូ​បណ្ដើរ​អួល​ដើម​-​ក​បណ្ដើរ​ ​ដោយ​គេ​ឃើញ​លោក​លួច​បង្ហូរទឹក​ភ្នែក​ ​នៅពេល​និយាយ​ពីអ​តី​ត​កាល​ដ៏​កម្សត់​នោះ​ផង​។​ ​លោក​ទទូច​ឱ្យ​ក្មេង​ៗ​ ​ដែល​ស្ថិតនៅ​ក្នុង​មណ្ឌល​កុំ​បាក់ទឹកចិត្ត​ ​និង​ថា​ជីវិត​អាច​នឹង​មាន​អនាគត​ល្អ​ប្រសើរ​ជាង​រូបលោក​ផង​ ​បើ​ប្រឹងរៀន​សូត្រ​ ​និង​តស៊ូ​។​

​មិន​ខុសគ្នា​ដែរ​ ​តារាសម្ដែងកញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​ទូត​សុ​ឆន្ទ:របស់​គ្រួសារ​តារា​កម្ពុជា​ ​បាន​ឡើង​ថ្លែង​ក្នុង​គ្រានោះ​ដែរ​ថា​ ​កញ្ញា​អត់មាន​ឳពុក​ម្ដាយបង្កើត​ ​ហើយ​ក្លាយជា​ក្មេង​រសាត់អណ្ដែត​ ​ខ្វះ​ភាព​កក់ក្ដៅ​ ​ខ្លាំង​ជាង​កុមារ​កំព្រា​ ​ដែល​មាន​មណ្ឌល​នួន​អក​ព្រៃ​ជុំ​ ​ផ្ដល់​ភាព​កក់ក្ដៅ​នោះ​ផង​។​ ​កញ្ញា​ថា​ខ្លួន​ទើបតែ​មានជីវិត​ប្រសើរ​ខ្លះ​ ​ក្រោយពេល​ជួប​ម្ដាយ​ ​បច្ចុប្បន្ន​យក​មក​ចិញ្ចឹម​ប៉ុណ្ណោះ​ ​ខណ:ដែល​ជីវិត​ ​ក៍​ត្រូវ​ហែល​ឆ្លង​ឧបសគ្គ​ ​រាប់មិនអស់​ទម្រាំ​មាន​ថ្ងៃនេះ​។​ ​នាង​សួរ​បញ្ច្រាស​មកវិញ​ថា​ ​បើ​ក្នុងថ្ងៃនេះ​ ​នាង​មិន​ចេះអក្សរ​ ​នាង​មិនមែន​ជាតា​រា​សម្ដែង​ ​និង​មិន​ចេះ​ ​ជំនាញ​ល្បុក្កតោ​ ​តើមាន​អ្នកណា​ខ្លះ​គេ​ឲ្យ​តម្លៃ​នាង​។​ ​អ៊ីចឹង​ហើយ​ ​ទើប​កញ្ញា​ ​ទទូច​ឲ្យ​កុមារ​កំព្រា​ ​ខិតខំ​រៀនសូត្រ​ ​និង​កុំ​គិតថា​ខ្លួន​ឯកោ​។​ ​កញ្ញា​ក៏​ប្រកាស​ ​នឹង​បន្ត​ជួយ​ដល់​មណ្ឌលកុមារ​កំព្រា​មួយ​នេះ​ ​ទាំង​កម្លាំងកាយ​ ​និង​កម្លាំងចិត្ត​ ​ប្រសិនបើ​មាន​តម្រូវការ​នោះ​ផង​ដែរ​។​

​គួរ​បញ្ជាក់​ថា​ ​វង្ស​ ​ថា​ណាន់​ ​និង​ ​ពេជ្រ​ ​ចរណៃ​ ​បាន​បង្ហាញខ្លួន​ចែក​អំណោយ​ ​តប​តាម​ការ​ស្មើ​សុំ​ ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដើម្បី​បង្ហាញ​ឲ្យ​ស្រទាប់​មហាជន​ ​មើលឃើញ​ពី​ទឹក​ចិ​ត្​ ​ត​របស់​ក្រុម​សិល្បករ​ប្រចាំ​ ​នៅក្នុង​គ្រួសារ​តារា​កម្ពុជា​ទាំងឡាយ​។​ ​នៅក្នុង​កម្ម​វិ​ធី​ក៍​មាន​តារា​ផ្សេងទៀត​ ​ចូលរួម​ផង​ដែរ​ ​ដូចជា​អ្នកនាង​ ​ចាន់​ផល្លា​,​ ​លោក​ ​រុន​ ​ណា​កូ​,​ ​លោក​ ​ស៊ិន​ ​សុ​ធារិ​ទ្ធ​,​ ​កញ្ញា​ ​ភី​ ​សម័យ​,​ ​លោក​ ​ម៉ែ​ន​ ​អ​ម្រុ​ងរ័​ត្ន​ ​ដែល​ជា​ទូត​សុ​ឆន្ទ​:​,​ ​កញ្ញា​ ​ព្រះអាទិត្យ​តូច​ ​ពិធី​ការិនី​,​ ​លោក​ ​សន​ ​សុវណ្ណារ៉ា​ ​ពិធីករ​,​ ​លោក​ ​វង​ ​សច្ច:វិជ្ជា​ ​តារា​សម្ដែង​,​ ​ក្រុម​សម្ដែង​ឌី​ជេ​ឆ្លាម​,​ ​តារា​សម្ដែង​ ​អ្នកនាង​ ​សាង​ ​សុរិយា​,​ ​តារា​សម្ដែង​ ​លោក​ ​មុត​ ​សុ​វណ្ណា​រិទ្ធ​,​ ​លោក​ ​រ៉ា​ ​យ៉ា​ឌីន​ ​តារាចម្រៀង​,​ ​លោក​ ​ឆេង​ ​វង្ស​ ​ល្ខោនខោល​,​ ​កញ្ញា​ ​អ៑ុ​ក​ ​ដា​រ៉េ​ត​,​ ​លោក​ ​គីម​ ​ផាន់​ណា​វីត​,​ ​និង​តារា​ប្រុសស្រី​ជាច្រើន​រូប​ទៀត​៕​

Advertisement