ក្រុម​សិល្បៈ​ ​FTV​ ​Entertainment​ ​នៅតែ​បន្ដ​ដឹកនាំ​សិល្បករ​ចូលរួម​សកម្មភាព​សប្បុរសធម៌​ ​និង​ជួយ​សង្គម

​កាលពី​ថ្ងៃទី៩​ ​សីហា​ ​កន្លងទៅ​ ​ក្រុម​សប្បុរសធម៌​ ​FTV​ ​និង​សិល្បករ​ជាច្រើន​ ​បាន​ចុះ​ចែក​អំណោយ​ ​និង​សំណេះសំណាល​ជា​មួ​យកុ​មារ​ៗ​ ​និង​លោកគ្រូ​អ្នកគ្រូ​ ​នៅ​មណ្ឌលកុមារ​កំព្រា​ព្រៃ​ជុំ​ ​ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ជុំ​ ​ឃុំ​យុទ្ធសាមគ្គី​ ​ស្រុក​ឧ​ត្តុ​ង​ ​ខេត្ត​កំពង់ស្ពឺ​។​ ​នៅក្នុង​សកម្មភាព​សប្បុរសធម៌​នោះ​ ​ក៏​មានការ​ចែករំលែក​បទពិសោធន៍​ជីវិត​ ​និង​ផ្ដល់​កម្លាំងចិត្ត​ពីសំណាក់​សិល្បករ​មួយចំនួន​បន្ថែម​ពីលើ​ការ​ច្រៀងរាំ​ ​និង​ប្រគល់​អំណោយ​ជូន​ផង​ដែរ​។​

​លោក​ ​ឃិន​ ​ចិន្តា​ ​ហៅ​រ៉េ​ម​ ​ប្រធាន​ក្រុម​សប្បុរសធម៌​ ​បាន​អះអាង​ជំនួយ​សប្បុរសធម៌​ដែល​បាន​ប្រគល់​ជូន​ ​រួមមាន​ ​អង្ករ​ ​ថវិកា​ ​និង​ ​សម្ភារៈ​សិក្សា​មួយចំនួន​ ​គឺជា​ទឹកចិត្ត​របស់​អគ្គនាយក​ ​FTV​ ​Entertainment​ ​និង​ ​ក្រុមការងារ​ ​ដែល​ជា​សិស្ស​ទទួលការ​បណ្ដុះបណ្ដាល​ជំ​នា​ញ​សិល្បះ​ពី​តារា​ជើងចាស់​ ​អ្នកនាង​ ​ស្វែង​ ​សុជាតា​។​ ​លោក​ថា​ ​មណ្ឌលកុមារ​កំព្រា​ព្រៃ​ជុំ​ ​មាន​កុមារ​កំព្រា​សរុប​ចំនួន៤៥នាក់​ ​និង​មាន​ ​លោកគ្រូ​ ​អ្នកគ្រូ​ចំនួន៩នាក់​ ​កំពុង​ត្រូវការ​ ​ការចូលរួម​ឧបត្ថម្ភ​ ​គាំពារ​។​ ​លោក​ក៏បាន​ប្រកាស​ជំហរ​ថា​ ​នឹង​បន្ត​ជួយ​ ​និង​គៀ​គរ​ក្រុម​សប្បុរសធម៌​ជួយ​ដល់​មណ្ឌល​មួយ​នេះ​នៅ​ជំ​ហា​នក្រោយៗ​ទៀត​ ​ដើម្បី​ចែករំលែក​ក្ដី​ស្រលាញ់​។​ ​ជាមួយគ្នា​នោះ​លោក​ក៏​ប្រកាស​ឱ្យ​ដឹង​ថា​ ​ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម​ ​ក្រុមការងារ​សប្បុរសធម៌​របស់​លោក​ ​ក៏​នឹង​បន្ត​ពង្រីក​សកម្មភាព​សប្បុរសធម៌​របស់​ខ្លួន​អោយ​កាន់តែ​ទូលំទូលាយ​ ​ដើម្បី​បាន​ជួយ​ដល់​កុមារ​កំព្រា​ ​និង​ទីតាំង​ខ្វះ​ខា​ត​ផ្សេង​ៗ​ទៀត​ ​ជា​ប្រយោជន៍​ដល់​សង្គម​ផង​ដែរ​។​ ​នៅក្នុង​ពិធី​នោះ​ ​ក្រុម​សប្បុរសធម៌​របស់​ ​FTV​ ​Entertainment​ ​ក៏​បាន​គៀ​គរ​សមាជិក​សមាជិកា​របស់​គ្រួសារ​តារា​កម្ពុជា​ ​ឱ្យ​ចូលរួម​បរិច្ចាគ​ជំនួយ​ជា​កាតាប​ ​អង្ករ​ ​សៀវភៅ​ ​ប៊ិច​ ​នំចំណី​ ​ទឹកដោះគោ​ ​ភេសជ្ជៈ​ ​និង​ ​ថវិកា​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ ​និង​កុមារ​ៗ​ ​បន្ថែម​ពីលើ​ជំនួយ​របស់​ក្រុម​ ​FTV​ ​Enterteainment​ ​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ​FTV​ ​Entertainment​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​ជំនួយ​ពី​សមាគម​អប់រំ​នៅ​បរទេស​។​ ​FTV​ ​Entertainment​ ​បាន​បម្រើ​អារម្មណ៍​ប្រជាជន​កម្ពុជា​លើ​ផ្នែក​សិល្បៈ​កម្សាន្ត​ ​និង​ ​ការអប់រំ​ដ៏​សម្បូរ​បែប​ដោយ​បាន​ធ្វើការ​រៀបចំ​ផលិត​វីដេអូ​កម្សាន្ត​ល្អ​ៗ​ជាច្រើន​។​

​សូម​ទស្សនា​ទិដ្ឋភាព​នៃ​សកម្មភាព​សប្បុរស​ធ​ម៍​ខាងក្រោម​៖​

Advertisement