ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រាប់​មូលហេតុ​ប្រាថ្នា​ចង់បាន​កូនប្រុស​ ​បើ​ភ្លោះ​កាន់តែ​ល្អ​ ​

​តាមរយៈ​វីដេអូ​ ​Live​ ​នៅ​រសៀល​ថ្ងៃទី12​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​តារាចម្រៀង​ល្បីល្បាញ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​អះអាង​ថា​អ្នកនាង​ចង់បាន​កូនភ្លោះ​ ​និង​មិន​ប្រកាន់​ភេទ​សម្រាប់​កូន​ដំបូង​នោះ​ទេ​ ​ដោយ​អ្នកនាង​បង្ហើប​ថា​ ​ស្រលាញ់​ទាំងអស់​ក្នុង​ពេល​មិនទាន់​អាច​ដឹងពី​ភេទ​នៅពេល​នេះ​។​ ​យ៉ាងណាមិញ​អ្នកនាង​បាន​ថ្លែង​បញ្ជាក់​ថា​ ​ខ្លួន​ចង់ឱ្យ​ទារក​ក្នុង​ផ្ទៃ​ជា​កូនប្រុស​ច្រើនជាង​ ​បើ​ទោះជា​អ្នកនាង​ប្រាប់​ថា​ស្រលាញ់​ខ្លាំង​មិនថា​ជា​កូនប្រុស​ ​ឬ​ ​កូនស្រី​។​ ​

​យ៉ាងណាមិញ​ ​មកទល់​នឹង​ពេលនេះ​ ​នាង​ក៏​ទទួល​បាន​នូវ​សេចក្តី​សុខ​យ៉ាង​ពេញលេញ​ ​ក្រោយ​បាន​រៀបការ​ ​និង​កំពុងតែ​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ​ដែល​មិនទាន់​ដឹង​ថា​ប្រុសស្រី​ ​ក្លាយជា​ម្តាយ​គេ​នៅក្នុង​ពេល​ឆាប់​ៗ​នេះ​។​ ​អ្នកនាង​មិនបាន​បញ្ជាក់​ថា​អ្នកនាង​មានផ្ទៃពោះ​ប៉ុន្មាន​សប្ដាហ៍​ឱ្យ​ច្បាស់​នោះ​ទេ​ ​ប៉ុន្តែ​យោង​តាម​ប្រភព​ជិ​ត​ស្និទ្ធិ​គឺ​អ្នកនាង​មានផ្ទៃពោះ​ជាង3ខែ​ទៅ​ហើយ​ ​ខណៈ​ដែល​អ្នកនាង​ទើបតែ​រៀបការ​បានតែ​ជិត3ខែ​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ ​តារា​ស្រី​រូប​នេះ​ក៏បាន​បន្ថែម​ថា​ ​តាមចិត្ត​នាង​ចង់បាន​កូនប្រុស​ច្រើនជាង​កូនស្រី​ ​ព្រោះ​កូនប្រុស​អាច​ធ្វើជា​បុគ្គល​រឹងមាំ​ចំពោះ​គ្រួសារ​ ​ក៏ដូចជា​មើល​ថែ​ប្អូន​ៗ​ ​ម្យ៉ាងវិញទៀត​នាង​ធ្លាប់​ជា​កូនស្រី​ច្បង​ ​ដែល​ពិតជា​ពិបាក​ខ្លាំង​ ​ព្រោះ​បាន​ឆ្លងកាត់​នូវ​ការ​លំបាក​ ​ត្រូវ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ ​មើល​ថែ​ប្អូន​ៗ​សព្វបែបយ៉ាង​រហូតមកដល់​ពេលនេះ​។​ ​តែ​ទោះជាយ៉ាងណា​ក្តី​ ​ពេល​ដឹង​លទ្ធផល​កូនប្រុស​ឬ​ស្រី​ ​នាង​នៅតែ​ទទួលយក​ ​ជាមួយនឹង​ការ​ពេញចិត្ត​ ​ទាំងប្រុស​ស្រី​ ​គឺ​ស្រ​លាញ់​គ្រប់​ៗ​គ្នា​ ​ហើយ​ពេលនេះ​នាង​ក៏​កំពុងតែ​ទទួល​បាន​នូវ​សេចក្តី​សុខ​ពោរពេញ​ដោយ​ស្នាមញញឹម​ផង​ដែរ​៕​

Advertisement