រំដួល​លិចទឹក​ ​បង្ហាញ​ស្នាដៃ​ថ្មី​ច្នៃ​ឈុត​ពី​កន្ទេល​ស្លឹក​រំចេក​ដែល​ស្ទើ​តែ​បាត់បង់​

​ថ្មី​ៗ​នេះ​ ​អ្នក​ច្នៃ​ម៉ូដ​ ​និង​ផាត់មុខ​ធ្វើសក់​ឲ្យ​តា​រា​ល្បី​ៗ​ ​រំដួល​លិចទឹក​ ​បាន​រំលឹក​លើកយក​កន្ទេល​ស្លឹក​រំចេក​ ​មក​ច្នៃ​ជា​សម្លៀកបំពាក់​យ៉ាង​ស្រស់​ស្អាត​ ​សម្រាប់​បង្ហាញ​ក្នុង​កម្មវិធី​ ​“​អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលង​”​។​ ​

​យោង​តាម​ប្រភព​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ ​រំដួល​លិចទឹក​ ​បាន​ឲ្យដឹង​ថា​ ​«​កន្ទេល​ស្លឹក​រំចេក​ ​ច្នៃ​បែប​ប្រពៃណី​ខ្មែរ​ ​សំពត់​បទ​ ​អាវ​ក៏​ជ្រុង​ ​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ប្រពៃណី​ច្នៃ​ពី​កន្ទេល​ស្លឹក​រំចេក​ក្នុង​កម្មវិធី​ ​“​អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលង​”​ ​ដែល​ឈុតទី១​ ​គ្រង​ដោយ​កញ្ញាឯក​ភពផែន​ដី​កម្ពុជា​ ​រី​ចំណាន​ ​កល្យាណ​ ​ច្នៃ​ដោយ​លោក​ ​សុខ​ ​ជា​ ​និង​ ​រំដួល​លិចទឹក​ ​-​ឈុតទី២​ ​គ្រង​ដោយ​តារា​បង្ហាញ​ម៉ូដ​ ​កែ​ ​ចាន់​កេសី​ ​ច្នៃ​ដោយ​ ​រំដួល​លិចទឹក​ ​និង​ ​បង​ ​សេម​ ​-​ឈុតទី៣​ ​គ្រង​ដោយ​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​ច្នៃ​ដោយ​រំដួល​លិចទឹក​»​។​ ​

​សូមជម្រាប​ដែរ​ថា​ ​កន្លងទៅ​រំដួល​លិចទឹក​ឈ្នះ​ពានរង្វាន់​បាន២ក្នុង​ថ្ងៃ​តែមួយ​ក្នុង​ការរចនា​ឈុត​កែ​ឆ្នៃ​ពី​កន្ទេល​ស្លឹក​រំចេក​ ​ជា​ឈុត​អប្សរា​ ​ដែល​បាន​ដាក់​ចូលរួម​ប្រកួត​ឈុត​បុរាណ​នា​ឆ្នាំ​ ​២០១៨​ ​។​ ​កន្ទេល​ស្លឹក​រំចេក​ ​គឺជា​កន្ទេល​តម្បាញ​បុរាណ​ខ្មែរ​មួយ​ដែល​មាន​អាយុកាល​យូរលង់​ណាស់​មក​ហើយ​ ​ដោយ​សព្វថ្ងៃ​យើង​ហាក់​រក​ឃើញ​ស្ទើរតែ​គ្មាន​លក់​ក្នុង​ទីផ្សារ​ ​ព្រោះតែ​សង្គម​បច្ចុប្បន្ន​សឹងតែ​លុបបំបាត់​ចោលការ​ប្រើប្រាស់​កន្ទេល​ស្លឹក​រំចេក​មួយ​នេះ​៕​ ​



Advertisement