ពិតជា​រំភើប​ណាស់​!​!​ ​លោកគ្រូ​ល្ខោនបាសាក់​ ​អ៊ុល​ ​សំអាង​ ​ត្រូវ​សម្ដេច​នាយក​រដ្ឋមន្ត្រី​លើកទឹកចិត្ត​

​នៅ​ពេល​ថ្មី​ៗ​នេះ​ ​លោកគ្រូ​អភិរក្ស​ល្ខោនបាសាក់​ ​អ៊ុល​ ​សំអាង​ ​បា​នប​ដឹកនាំ​ក្រុម​សម្ដែង​ ​និង​បង្ហាញ​វត្តមាន​នៅក្នុង​វិធី​ចម្រៀង​គ្រួសារ​ខ្មែរ​ ​លោក​ត្រូវ​បាន​សម្ដេច​នាយក​រដ្ឋមន្ត្រី​សរសើរ​ហើយ​សរសើរ​ទៀត​ ​ខណៈ​ដែល​លោក​ថ្លែង​ពី​ក្ដី​រំភើប​គ្មានអ្វី​ប្រៀបផ្ទឹម​ ​នៅពេល​ថ្នាក់ដឹកនាំ​ប្រទេស​ដ៏​ខ្ពង់ខ្ពស់​យកចិត្ត​ទុកដាក់​ចំពោះខ្លួន​ដែល​ជា​សិល្បករ​ល្ខោនបាសាក់​។​ ​

​គ្រូល្ខោន​បាសាក់​ដែល​ទើបតែ​ទទួល​តំណែង​ឯកឧត្តម​មួយ​នេះ​ ​បាន​ថ្លែង​ក្ដី​រំភើប​ថា​ ​លោក​មាន​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​Comment​ ​សរសើរ​ ​និង​លើកទឹកចិត្ត​ចំពោះ​លោក​ ​និង​ភរិយា​ ​ក្នុង​ពេល​ដែល​លោក​កន្លងមក​មិនសូវ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​ព្រោះតែ​លោក​គឺជា​សិល្បករ​បុរាណ​ផ្នែក​ល្ខោន​បា​សា​ក់ ​លោក​ថា​ខ្លួន​កាន់តែ​មាន​កម្លាំងចិត្ត​ដែល​ត្រូវ​បាន​ក្រ​សួង​ព័ត៌​មាន​តែងតាំង​ជាទី​ប្រឹក្សា​ ​ហើយ​ថែមទាំង​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​នាយក​រដ្ឋមន្ត្រី​សរសើរ​លើកទឹកចិត្ត​។​ ​

​គួរ​បញ្ជាក់​ថា​ ​លោក​ ​អុល​ ​សំអាង​ ​គឺជា​សិល្បករ​ល្ខោនបាសាក់​មួយ​រូប​ដែល​បាន​បម្រើ​វិស័យ​សិល្បៈ​បុរាណ​នេះ​ប្រមាណ​ជា២០ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​លោក​ត្រូវ​បាន​អ្នកគាំទ្រ​មួយចំនួន​មើល​រំលង​ ​បន្ទាប់ពី​សិល្បៈ​សម័យ​វាត​យក​អស់​ការ​គាំទ្រ​។​ ​លោក​ទើបតែ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​មហាជន​ជាថ្មី​ ​ក្រោយពី​មាន​ព្រះ​រា​ជ​ក្រឹត្យ​នស​/​រកត​/​០៧១៩​/​១១៦២​ ​ត្រាស់​បង្គាប់​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ ​ជាទី​ប្រឹក្សា​ក្រ​សួង​ព័ត៌មាន​ឋានៈ​ស្មើ​ឯ​កឧ​ត្ត​ម​ ​ដែល​មិនធ្លាប់​មាន​អ្នក​សិល្បករ​ល្ខោនបាសាក់​ណា​ម្នាក់​មានសំណាង​ដូច​។​ ​លោក​ ​អុល​ ​សំអាង​ ​បញ្ជាក់​ថា​ ​អ្វី​ដែល​លោក​បាន​ទទួល​នៅក្នុង​ពេលនេះ​ ​មិន​ត្រឹមតែ​លោក​ម្នាក់​ប៉ុណ្ណោះទេ​ដែល​មាន​កម្លាំងចិត្ត​ ​ពោល​គឺ​សិល្បករ​ល្ខោនបាសាក់​ទាំងអស់​ ​ក៏​នឹង​មាន​កម្លាំងចិត្ត​តស៊ូ​ផង​ដែរ​ជាមួយនឹង​សិល្បៈ​បុរាណ​មួយ​នេះ​៕​

Advertisement