តោះ​!​!​ ​មក​មើល​សម្រស់​ប​វក​ញ្ញាMiss​ ​Global2019​ ​តំណាង​ប្រទេស​កម្ពុជា​គឺ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​

នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ព្រឹក​ថ្ងៃទី១៤​ ​សីហា​ ​ឆ្នាំ២០១៩​ ​តារា​ម៉ូដែល​ ​BN​ ​បាន​ប្រកាស​ពី​សមាជិក​ ​ក៏ដូចជា​តារា​ចំណូល​ថ្មី​នៃ​គ្រួសារ​តារា​កម្ពុជា​ ​ត្រូវ​បាន​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​ជ្រើស​ជា​តំណាង​កម្ពុជា​ជា​ ​ដើម្បី​ឱ្យ​នាង​ទៅ​ប្រកួត​បវរកញ្ញា​ឯក​ពិភពលោក​ ​Miss​ ​Global​ ​នៅ​ខែកញ្ញា​ ​ខាងមុខ​។​ ​ហេតុផល​នៃ​ការ​ជ្រើស​យក​ ​គឺ​ដោយសារ​យុវតី​វ័យ២២ឆ្នាំ​រូប​នេះ​ ​មាន​រូប​សម្រស់​ស្រស់​សោភា​ ​កម្ពស់​ខ្ពស់​ល្អ​ ​និង​មានចំណេះ​ដឹង​ផ្នែក​ភាសាបរទេស​ជ្រៅជ្រះ​។​ ​ម្យ៉ាង​មក​ពី​កញ្ញា​ ​គឺ​សិល្ប​ការិនី​ពន្លក​ថ្មី​ ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ស្រាប់​ក្នុង​អាជីព​បង្ហាញ​ម៉ូដ​ ​និង​សកម្ម​ក្នុង​កិច្ចការ​សង្គម​នា​ពេល​ចុងក្រោយ​ ​ក្រោយពី​សមាជិក​គ្រួសារ​តារា​កម្ពុជា​ផង​។​ ​

​លោក​ ​អឿន​ ​រតនៈ​ ​តំណាង​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​បាន​អះអាង​ថា​បន្ទាប់ពី​បាន​ដាក់​សំ​ណើរ​បេក្ខនារី​ខ្មែរ​ជាច្រើន​រូប​ ​ទៅកាន់​គណ​កម្មការ​អន្តរជាតិ​ ​ដែល​ជា​អ្នក​រៀបចំ​ការប្រកួត​នៅ​ក្រៅប្រទេស​ ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​ ​ត្រូវ​បាន​ឯកភាព​ជា​រួម​ ​ឲ្យ​តំណាង​ប្រទេស​កម្ពុជា​ ​ដើម្បី​ទៅ​ប្រកួត​នៅក្នុង​ប្រទេស​ ​Jamica​ ​ខែ៩ខាងមុខ​។​ ​លោក​នឹង​ដឹកនាំ​បេក្ខនារី​រូប​នេះ​ ​ទៅកាន់​ប្រទេស​ចាម៉ៃកា​ ​នៅ​ថ្ងៃទី២៣​ ​ខែ៩​ ​ដោយ​ការប្រកួត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី២៥​ ​ដល់​ថ្ងៃទី២៩​ ​ខែ៩​ ​ជាមួយនឹង​វត្តមាន​បេក្ខនារី​មក​ពី​ជាច្រើន​ប្រទេស​។​ ​

​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​ ​នាង​ត្រូវ​បាន​ជ្រើស​បន្ទាប់ពី​បាន​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ឈុត​បុរាណ​នៅ​ប្រាសាទសំបូរព្រៃគុក​ ​ហើយ​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​តំណាង​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​ដែល​ជាគ​ណ​អធិបតី​ក្នុង​ការប្រកួត​នោះ​ ​និង​បន្ទាប់ពី​នាង​បាន​ក្លាយជា​សមាជិក​គ្រួសារ​តារា​កម្ពុជា​។​ ​នាង​បាន​អះអាង​ថា​ ​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​ត្រូវ​បាន​លោក​ ​អឿន​ ​រតនៈ​ ​និង​ ​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​ជ្រើស​ជា​តំណាង​ប្រទេស​កម្ពុជា​ ​បន្ទាប់ពី​កញ្ញា​បាន​ជួប​លោក​ ​អឿន​ ​រតនៈ​ ​នៅក្នុង​ការប្រកួត​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​នៅ​សំបូរ​ព្រៃ​គុក​។​ ​កញ្ញា​ថា​ខ្លួន​មាន​កម្ពស់១ម៉ែត្រ៦៨​ ​ជា​និស្សិត​ផ្នែក​គណនេយ្យ​ឆ្នាំទី៣​ ​ជាតា​រា​ម៉ូដែល​ប្រចាំ​ក្រុមBN​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​។​ ​កញ្ញា​បាន​ត្រៀម​រួចហើយ​ក្នុង​ការ​យក​ឈុត​អប្សរា​-​ស​ ​ទៅ​បង្អួត​នៅ​ព្រឹត្តិ​ការណ៍​នោះ​ ​ដោយ​កញ្ញា​បញ្ជាក់​ថា​ ​បើ​ទោះ​ក្ដី​សង្ឃឹម​ក្នុង​ការ​ដណ្ដើម​មកុដ​នៅ​មិនទាន់​មាន​ ​តែ​ក៏បាន​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​ខ្មែរលើ​ឆាក​អន្តរជាតិ​នា​ឱកាស​នោះ​៕​

Advertisement