មក​ស្ដាប់​អ្នកនាង​ ​ភីម​ ​ប្រាប់​ពី​អារម្មណ៍​ពិត​និង​រឿងរ៉ាវ​នាយ​តាក់ស៊ី​

​មាន​មហាជន​ជាច្រើន​ ​បាន​បង្ហាញ​ការ​អាណិតអាសូរ​ខ្លាំង​ដល់​តារា​កំប្លែង​នាយ​ ​តាក់ស៊ី​ ​ក្រោយពេល​ដែលតា​រា​កំប្លែង​ជាប់​ឈ្មោះ​ជា​អន្ទិត​រូប​នេះ​ ​បាន​ទម្លាយ​ប្រាប់​នូវ​រឿងរ៉ាវ​លំបាក​មួយចំនួន​ ​ក្រោយពេល​សម្រេច​លាចាក​សិក្ខាបទ​ ​ព្រោះ​ស្ថានភាព​ជំងឺ​កាន់តែ​ទ្រុឌទ្រោម​។​ ​មិន​តែប៉ុណ្ណោះ​គឺ​រឿង​ដ៏​រសើប​ ​នៃ​ការ​បែកបាក់​គ្រួសារ​ជាមួយ​ភរិយា​អ្នកនាង​ ​ភីម​។​ ​នៅក្នុង​ម៉ោង​នេះ​មានការ​លើកឡើង​ជាច្រើន​ថា​ ​តារា​កំប្លែង​អ្នកនាង​ ​ភីម​ ​បាន​បោះបង់​នាយ​តាក់ស៊ី​ ​ដោយ​លែង​អើពើ​ទៀតហើយ​ ​ទើប​ក្នុង​ពេល​នាយ​តាក់ស៊ី​សឹក​ពី​បួស​ ​ហើយ​ចូល​សម្រាក​ក្ន​យង​ពេទ្យ​ ​អ្នកនាង​ ​និង​កូនប្រុស​ទៅ​អើត​តែ​បន្តិច​ ​មិន​ដូច​ប្ដី​ប្រពន្ធ​ទូទៅ​។​ ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​នេះ​ ​អ្នកនាង​ ​ភីម​ ​សារភាព​ ​តែ​បាន​ទម្លាយ​ពី​មូលហេតុ​ដែល​នាងស​ម្រេច​ចិត្ត​ឈប់​រវល់​នឹង​ស្វាមី​។​ ​

​អ្នកនាង​ ​ភីម​ ​និយាយ​ថា​ ​រវាង​អ្នកនាង​ ​និង​ ​នាយ​តាក់ស៊ី​បាន​លះលែងគ្នា​ហើយ​ ​ដោយ​មុន​ពេល​ទៅ​បួស​អ្នកនាង​ ​និង​ ​អតីត​ស្វាមី​ ​បាន​ផ្ដិតមេដៃ​ដឹងឮ​ពី​គ្រួសារ​ ​និង​មន្ត្រី​អាជ្ញា​ធម៌​រួចរាល់​អស់ហើយ​ ​ដោយសារតែ​ចំណង​អាពាហ៍​ពិពាហ៍​អត់មាន​អេតាស៊ីវិល​។​ ​អ្នកនាង​ថា​ ​ហេតុផល​ផ្ដិតមេដៃ​លែងគ្នា​មិនមែន​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នកនាង​ ​មិន​អាច​ទទួលយក​នាយ​តាក់ស៊ី​វិញ​ ​ក្រោយពេល​សឹក​នោះ​ទេ​ ​ប៉ុន្តែ​មក​ពី​អ្នកនាង​អស់សង្ឃឹម​នឹង​យក​លោក​មក​ធ្វើជា​ស្វាមី​ម្ដងទៀត​ ​ទើប​អ្នកនាង​ចិត្តដាច់​ ​ដោយ​សម្រេច​ថាបើ​ជ្រុល​ជា​ផ្តិត​មេដៃ​មាន​គេ​ដឹងឮ​ថា​លែងគ្នា​ទៅ​ហើយ​ ​ជីវិត​រៀងខ្លួន​តែម្ដង​ទៅ​។​ ​អ្នកនាង​ថា​ ​រយៈពេល​នៃ​ការ​រួមរស់​ ​លោកនាយ​តាក់ស៊ី​ធ្វើ​ឱ្យ​អ្នកនាង​ ​និង​កូនប្រុស​ពិបាក​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​ ​ជាពិសេស​ក្នុង​ពេល​ដែល​លោក​អោយ​តែ​មានសតិ​អារម្មណ៍​ចង់​ធ្វើ​អី​គឺ​ធ្វើ​តែម្ដង​ ​ដូច​មនុស្ស​អត់មាន​ប្រពន្ធ​មានកូន​ ​នៅក្នុងបន្ទុក​។​ ​អ្នកនាង​ទម្លាយ​ថា​លោក​រត់ចោល​ផ្ទ​អ​ទៅ​បួស​នៅ​នេះ​នៅ​នោះ​បាត់មុខបាត់មាត់​ ​ធ្វើ​ឱ្យ​អ្នកនាង​ ​និង​កូនប្រុស​ពិបាក​ផ្លូវចិត្ត​ជាច្រើនលើក​ជាច្រើន​សារ​ហើយ​ ​ខណៈ​ដែល​ដ្បិតថា​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ប៉ុន្តែ​អ្នកនាង​មិនដែល​ទុកចោល​ ​ប៉ុន្តែ​លោក​នៅតែ​ចង់​បោះបង់​គ្រួសារ​។​

​អ្នកនាង​ថា​ខ្លួន​មានរឿង​ច្រើន​ទៀត​ដែល​ពិបាក​អត្ថា​ធិប្បាយ​ ​ប៉ុន្តែ​អ្នកនាង​ថា​ ​នាយ​តាក់ស៊ី​បានដឹង​ខ្លួនឯង​ហើយ​ថា​ខ្លួន​បាន​ធ្វើអ្វី​ខ្លះ​ចំពោះ​គ្រួសារ​ ​ទើប​លោក​សូម្បីតែ​ទៅលេង​កូន​ដល់​ផ្ទះ​ក្រោយ​សឹក​ពី​បួស​ ​ក៏​មិន​ហ៊ាន​ចូល​។​ ​អ្នកនាង​និយាយ​ថា​ ​”​មនុស្ស​ទាំងអស់​គេ​ថា​ហើយ​ថា​ខ្ញុំ​ ​ឃើញ​គាត់​ឈឺ​បោះបង់​គាត់​ ​ប៉ុន្តែ​គាត់​ដឹងខ្លួន​គាត់​ហើយ​ថា​ ​គាត់​បាន​ធ្វើអ្វី​ខ្លះ​មុន​ពេល​ផ្តិត​មេដៃ​លែង​ខ្ញុំ​ហើយ​ទៅ​បួស​ ​ខ្ញុំ​អង្វរ​គាត់​ណាស់​ ​ថាឱ្យ​គាត់​បួស​តែមួយ​រយៈ​ហើយ​វិល​វិញ​ទៅ​ ​តែ​គាត់​នៅតែ​ចង់​លែង​ខ្ញុំ​ ​ហើយ​ចង់​បួស​មួយ​ជីវិត​ ​ដល់​លូ​វ​គាត់​បួស​អត់​កើត​ ​តើ​ខ្ញុំ​ត្រូវ​តាម​គាត់​បែប​នឹង​ដល់​អង្កាល់​ទៀត​”​។​ ​អ្នកនាង​ថា​រយៈពេល​រួមរស់​ជាមួយគ្នា​ ​អត់មាន​សល់​ទ្រព្យ​ក្រៅពី​ផ្ទះ​មួយ​ខ្នង​នៅ​ស្រុក​ស្អាង​ទេ​ ​ប៉ុន្តែ​អ្នកនាង​មិនដែល​តូចចិត្ត​ ​សុំ​កុំឱ្យ​តែ​លោក​បោះបង់​គ្រួសារ​ ​ប៉ុន្តែ​លោក​ធ្វើ​មិនបាន​។​ ​អ្នកនាង​ថា​ ​មិន​អាច​ទទួលយក​នាយ​តាក់ស៊ី​ជា​ស្វាមី​វិញ​ទេ​ ​ប៉ុន្តែ​នឹង​នៅ​រាប់អាន​គ្នា​ ​ដោយ​ឡើងចុះ​ទៅ​មើល​លោក​ ​និង​ឱ្យ​លោក​ចេញចូល​ផ្ទះ​ដូច​បងប្រុស​ម្ដងម្កាល​បាន​។​ ​

​ដោយឡែក​នាយ​តាក់ស៊ី​ឯណោះ​វិញ​ ​បាន​អះអាង​ថា​ ​លោក​បានសម្រេច​ចិត្ត​ប្រគល់​ផ្ទះ​ ​និង​លះលែង​ជាមួយ​អ្នកនាង​ភី​មរួច​ហើយ​ ​ដូច្នេះ​សម្រាប់​ផ្លូវ​ជីវិត​បន្ទាប់​ ​គឺ​លោក​នឹង​ប្រឹង​ខ្លួនឯង​ ​ដោយ​ទទួល​កំប្លែង​ក្នុង​ក្រុមCTN​ ​ដូចដើម​ ​ហើយ​អាច​រស់នៅ​ផ្ទះ​ជួល​ ​ឬ​ ​ផ្ទះ​បងធម៌​តាម​ជាក់ស្ដែង​៕​

Advertisement