ក្រោយ​នឿយ​ហត​ចំពោះ​ការរាប់​អាន​ក្លែងក្លាយ​ ​តារា​សម្ដែង​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​វិលត្រឡប់​រក​ជីវភាព​សមញ្ញា​ធម្មតា​វិញ​ ​

​បើ​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​បាន​មើលឃើញ​ ​តារា​ប្រុស​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​ដែល​មាន​ដើមកំណើត​នៅ​ខេត្តបាត់ដំបង​ ​ស្រាប់តែ​ប្រកាស​ជា​សាធារណៈ​ឱ្យ​មហាជន​បានដឹង​ថា​ ​លោក​លក់​ឡាន​ ​ហើយនឹង​ចាប់ផ្ដើម​សាកល្បង​ជីវិត​ក្នុង​ភាព​សាមញ្ញ​ម្ដងទៀត​។​

​លោក​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​បញ្ជាក់​ថា​ ​ការ​ប្រាស់​របស់​លោក​គឺ​ដើម្បី​ចង់​ដឹង​ថា​ ​តើ​អ្នក​រាប់អាន​លោក​ទាំងឡាយ​ ​នឹង​មាន​អារម្មណ៍​ ​ឬ​ ​ការប្រែប្រួល​យ៉ាង​មិច​ ​ប្រសិនបើ​លោក​គ្រាន់តែ​ជាតា​រា​មិន​រថយន្ត​ធ្វើដំណើរ​ ​និង​មិន​ហ៊ឺហា​រ​ដូចមុន​។​ ​លោក​ថា​ហត់នឿយ​ដែល​ជួប​មនុស្សជា​ច្រើន​ធ្វើល្អ​ចំពោះ​លោក​តែ​នៅ​ខាងមុខ​ ​ប៉ុន្តែ​ក្រោយខ្នង​ ​និង​ចិត្ត​ខាងក្នុង​ ​គឺ​ពោរពេញ​ដោយ​ការ​និយាយមិនល្អ​ ​អ៊ីចឹង​ហើយ​ទើប​លោក​ចង់​វិល​ដូចដើម​ ​ដើម្បី​កុំ​មនុស្ស​ទាំងនោះ​មក​ប្រឹង​សម្ដែង​អំពើល្អ​ចំពោះ​លោក​ ​នាំ​ឱ្យ​ខាតពេល​វេលា​។​ ​លោក​និយាយ​ថា​”​មនុស្ស​ខ្លះ​មាក់ងាយ​យើង​ពេល​យើង​នៅ​ម៉ា​រៀល​ៗ​ ​ដល់ពេល​យើង​គ្រាន់​ធ្វើជា​រាក់ទាក់​ ​ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ពេលខ្លះ​គឺ​សម្ដែង​ទេ​ ​អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ ​ចង់​សាមញ្ញ​ម្ដងទៀត​ ​ដើម្បី​កុំឱ្យ​អ្នក​ប្រឹង​ធ្វើ​ពិបាក​មក​ធ្វើជា​រាប់​យើង​តែម្ដង​”​។​ ​យ៉ាងណាមិញ​លោក​ថា​ ​អ្នក​ធ្លាប់​មាន​ដំ​ដៅ​នឹង​លោក​ខ្លះ​ ​ក៏​ត្រលប់​មក​ល្អជា​មួយ​លោក​ដោយ​សុ​ច្ច​ចិត្ត​នោះ​ដែរ​ ​ដោយ​គ្រាន់តែ​មាន​តិច​ ​មិន​ច្រើន​។​ ​

​លោក​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​ប្រកាស​ថា​ ​តាំងពី​លោក​មាន​ឡាន​បន​ភឿន​ហៅ​ជុំ​រក​ពេលសម្រាក​មិនបាន​ ​អ្នក​មិនធ្លាប់​ឱ្យ​តម្លៃ​ក៏​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ ​តែ​លោក​នឹង​រង់ចាំ​មើល​ថា​តើ​បើ​លោក​អត់​ឡាន​ ​ហើយ​មិន​ហ៊ឺហា​រ​ដូចមុន​ ​តើ​អ្នកណា​ខ្លះ​នៅ​តាម​រាប់​លោក​ដូច​ពេលនេះ​។​ ​ម្យ៉ាង​មក​ពី​លោក​ចាប់ផ្ដើម​ធុញទ្រាន់​នឹង​ការរាប់​អាន​ក្លែងក្លាយ​ដែល​លោក​កត់សម្គាល់​ថា​មាន​មិន​ចេញពី​ចិត្ត​នោះ​ផង​ ​ទើប​លោក​នឹង​សាកល្បង​ធ្វើខ្លួន​ជា​មនុស្សសាមញ្ញ​ជាថ្មី​ ​ដោយ​មិន​ខ្វល់​ថា​អ្នកណា​នៅ​រាប់រក​លោក​។​ ​យ៉ាងណាមិញ​លោក​ប្រកែក​ថា​ ​មិន​មាន​បញ្ហា​ជីវិត​ ​ឬ​ ​ស្ថានភាព​ការងារ​ប្រែប្រួល​នោះ​ទេ​ ​ប៉ុន្តែ​មក​ពី​លោក​ចាប់ផ្ដើម​ហត់នឿយ​នឹង​ការរាប់​អាន​ក្លែងក្លាយ​របស់​បុគ្គល​ខ្លះ​ ​ទើប​លោក​ប្រកាស​លក់​ឡាន​ចោល​ ​ហើយនឹង​សាកល្បង​រស់នៅ​បែប​សាមញ្ញ​ជាថ្មី​ម្ដងទៀត​៕

Advertisement