ពីអ​តី​ត​កម្មករ​ចុះទូក​ ​ត្រូវ​អ្នកនិពន្ធ​បទភ្លេង​ ​សួន​ ​ពិសិដ្ឋ​ ​ជ្រោមជ្រែង​ឱ្យ​ចូល​ច្រៀង​ផលិតកម្ម​ថ្មី​

​មានការ​ភ្ញាក់ផ្អើល​តែម្តង​ដែល​អតីត​បេក្ខជន​ប្រឡង​ចម្រៀង​ ​The​ ​Melody​ ​របស់​ទូរទស្សន៍​បាយ័ន​លោក​ ​ហួន​ ​សំ​អុល​ ​ស្រាប់តែ​ត្រូវ​បាន​លោក​ ​សួន​ ​ពិសិដ្ឋ​ ​និង​ក្រុមការងារ​គោល​ជាច្រើន​ជ្រើសរើស​ជាតា​រា​ចម្រៀង​ប្រចាំ​ផលិតកម្ម​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​។​ ​នេះ​ប្រហែលជា​លោក​មាន​សំឡេង​ល្អ​បើ​មិន​ដូចនេះ​មិនមែន​អ្នក​ឆ្អិន​ខាង​ជំនាញ​សិល្បៈ​មើលឃើញ​ឡើយ​។​ ​

លោក​ ​ហួន​ ​សំ​អុល​ ​ជា​បេក្ខជន​ឆ្លងកាត់​ការ​ប្រឡង​ធំៗ​ច្រើន​ដូច​ដូចជា​ ​The​ ​Voice​ ​Cambodia​ ​និង​នៅ​បាយ័ន​ដែល​បរាជ័យ​ច្រើនដង​ ​លោក​មិនដែល​ចុះចាញ់​វាសនា​ព្រោះតែ​ចង់​ក្លាយជា​តារា​រះ​ចិញ្ចាច​សមតា​មកា​រប៉ង​។​ ​លោក​ក៏​ជា​អតីត​អ្នកនេសាទ​នៅ​សមុទ្រ​កំពត​និង​កែប​ដោយ​តស៊ូ​អត់ធន់​ធ្វើជា​អ្នក​ចុះទូក​នេសាទ​ច្រើន​ឆ្នាំមុន​ក្លាយជា​តារាចម្រៀង​សព្វថ្ងៃ​។​

​លោក​ ​ហួន​ ​សំ​អុល​ ​បាន​រំលឹក​ជីវិត​ជា​អ្នកនេសាទ​តាម​សមុទ្រ​ខ្លះ​ៗ​ថា​ ​លោក​ជា​អ្នកនេសាទ​ប្រមាណ៤ទៅ៥ឆ្នាំ​តាំងពី​វ័យ​ជំទង់​ចេះ​នេសាទ​ត្រី​ក្តាម​សមុទ្រ​មើល​ដឹង​កន្លែងណា​មាន​ក្តាម​មាន​ត្រី​យូរ​ទៅ​ដឹង​ដោយសារ​ឪពុក​ប្រាប់​។​ ​ជីវិត​ហាលខ្យល់​ភ្លៀង​លើ​ផ្ទៃសមុទ្រ​មិនដែល​គិតថា​បាន​ឡើង​ឆាក​ហ្នឹង​គេ​ទេ​តែ​ឱ្យ​តែ​ចេញទៅ​នេសាទ​ដៃ​កាន់​ម៉ាញ៉េ​ហាត់​ច្រៀង​លើ​ទូក​ជាប្រចាំ​ហើយ​សួរ​ខ្លួនឯង​ជានិច្ច​ថាបើ​ចេះស្ទាត់​ហ្នឹង​ចូល​ប្រឡង​និង​គេ​ក្រែង​មានឱកាស​ល្អ​។​ ​នៅទីបំផុត​លោក​ពិតជា​ធ្វើ​បានតែ​ក៏​ជួប​ភាព​បរាជ័យ​ច្រើនដង​មុន​និង​មាន​ពេលវេលា​ដូចសព្វថ្ងៃ​នេះ​។​

​តារាចម្រៀង​ដែល​មាន​សំឡេង​កាច់​ស្រដៀង​លោក​ព្រាប​ ​សុវត្ថិ​ថ្លែង​ថា​ការណ៍​ដែល​លោក​ធ្វើជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​របស់​បងស្រី​ចន​ ​ច័ន្ទ​លក្ខិ​ណា​គឺជា​ការពិត​ដែល​លោក​បាន​ចុះ​ហាត់​ការ​ងា​ច្រើន​សប្តាហ៍​មក​ហើយ​។​ ​នេះ​ជា​សំណាង​លោក​ហើយក៏​មិនដែល​គិតថា​មានឱកាស​បាន​រៀមច្បង​សិល្បៈ​មើលឃើញ​បែបនេះ​ឡើយ​លោក​ពិត​ជាច​ចាំ​ជានិច្ច​ពី​គុណ​ដ៏​ពិសេស​នេះ​។​ ​លោក​ថា​ ​ខាង​ផលិតកម្ម​របស់​លោក​ច្រៀង​សុទ្ឋ​តែ​អ្នកជំនាញ​នៅ​ទីនោះ​ជួយ​សហការ​លើកស្ទួយ​ដែល​មាន​លោក​ ​សួន​ ​ពិសិដ្ឋ​ ​អ្នក​និ​ពន្ឋ​ទាំង​ចម្រៀង​និង​បទភ្លេង​គាត់​ខិតខំ​រើស​និង​តែង​បទ​ថ្មី​ល្អ​ៗ​ឱ្យ​ប្រិយមិត្ត​ស្តាប់​ព្រោះ​គាត់​ជំនាញ​ហើយ​ល្បីឈ្មោះ​យូរ​មក​ហើយ​ក្រៅពី​នេះ​មាន​បងស្រី​ ​ចន​ ​ច័ន្ទ​ ​លោក​ ​ហេង​ ​ឡុង​ ​ជាដើម​សុទ្ឋ​តែរ​ក​គន្លឹះ​ឲ្យ​ផលិតកម្ម​បោះ​ជំ​ហ៊ាន​ទៅមុខ​។​ ​មិន​ត្រឹមតែ​លោក​នោះ​ទេ​ជ្រើសរើស​ក៏​មាន​តារា​មួយចំនួន​ទៀត​ចូលរួម​នេះ​ជា​ការ​លើកស្ទួយ​គិត​គូ​របស់​រៀមច្បង​មក​លើ​តា​រា​ថ្មី​ៗ​ពិតជា​គម្រូ​ល្អ​គួរ​ឱ្យ​គោរព​។​ ​បងប្អូន​អាច​រង់ចាំ​ស្តាប់​បទ​ចម្រៀង​ថ្មី​ៗ​របស់​ក្រុម​ចម្រៀង​យើង​ដែល​នឹង​មកដល់​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ហើយ​ក្រោយពេល​មេ​កើយ​ខិតខំ​សម្រិតសម្រាំង​ឱ្យ​បាន​ល្អ​ឆក់​យកគុណ​ភាព​។៕

Advertisement