ជួយ​ស៊ែ​រយ​ក​បុណ្យ​ ​!​!​ ​នាយ​ ​ឆ្មារ​ ​បាន​បាត់​កូនស្រី​អាយុ​ ​១​ ​ឆ្នាំ​កន្លះ​នៅ​ខេត្តសៀមរាប​ ​

​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ​ខណៈ​លោក​ ​ហេង​ ​សុវណ្ណារ៉ា​ ​ដែល​ប្រើ​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​Nara​ ​Cam​ ​ហៅ​វិចិត្រ​ស្នេហា​ ​ឬ​ ​នាយ​ឆ្មា​ ​បាន​ប្រកាស​ពី​ការ​បាត់​កូនស្រី​តូច​នៅ​ខេត្តសៀមរាប​ ​បន្ទាប់ពី​កូនតូច​នេះ​ ​ត្រូវ​គេ​ដឹង​ថា​ ​ទើប​ចេញ​ពេទ្យ​។​ ​មកទល់​ពេលនេះ​ ​កូនស្រី​របស់​លោក​ ​ឈ្មោះ​ ​ណៃ​អ៊ី​ ​នៅ​មិនទាន់​មានដំណឹង​នោះ​ទេ​ ​ខណៈ​ដែល​ការ​បាត់ខ្លួន​ ​គឺ​ដោយសារតែ​ក្មេង​តូច​នេះ​ដើរចេញ​ពី​ផ្ទះ​ ​ដោយ​គ្មាន​ចាស់ទុំ​ចាប់អារម្មណ៍​។​ ​

​លោក​ ​ហេង​ ​សុវណ្ណារ៉ា​ ​និយាយ​ថា​ ​កូនស្រី​របស់​លោក​ត្រូវ​បាន​បាត់​នៅ​វេលា​ម៉ោង១១​ ​យប់​ ​ថ្ងៃទី២០​ ​សីហា​ ​ឆ្នាំ២០១៩​ ​នៅផ្ទះ​លក់​ផ្កា​នៅ​ជិត​ ​សួន​យក្ស​ ​ស្ថិតនៅ​គល់​ស្ពាន​ទឹកវិល​ ​ក្នុង​ឃុំ​សណ្ដាន់​ ​ស្រុក​សៀមរាប​ ​ខេត្តសៀមរាប​ ​ដោយ​ការ​ឆែកមើល​កាមេរ៉ា​ ​គឺ​កូនស្រី​ចេញដើរលេង​ទៅក្រៅ​ផ្ទះ​ ​ក្នុង​ពេល​គ្រួសារ​របស់​លោក​អស់កម្លាំង​បន្ទាប់ពី​រើ​ឥវ៉ាន់​ទុកដាក់​ ​ហើយ​ទម្រេត​ខ្លួន​មួយ​ផាំង​។​ ​លោក​ថា​ ​កូនស្រី​របស់​លោក​ ​លោក​ទុក​តែ​នៅ​សៀមរាប​ប៉ុណ្ណោះ​ ​ដោយ​អោយ​រស់នៅ​ជាមួយ​ប្អូនស្រី​ ​ដែល​ជា​អ្នករក​ស៊ី​នៅ​ទីនោះ​ ​ខណៈ​ដែល​កូនស្រី​របស់​លោក​ទើបតែ​មាន​ជម្ងឺ​ហើយ​ចេញពី​មន្ទីរពេទ្យ​។​ ​

​លោក​ថា​សុវណ្ណារ៉ា​ ​ហៅ​នាយ​ឆ្មា​ ​ឬ​ ​នាយ​វិចិត្រ​ស្នេហា​ ​បន្ត​ថា​ ​លោក​អត់មាន​អារម្មណ៍​ក្នុង​ខ្លួន​ទេ​ ​ក្រោយ​ទទួល​ដំណឹង​ថា​ ​កូនស្រី​ត្រូវ​បាន​បាត់​ ​ហើយ​ពុំ​ទាន់​ទទួល​ដំណឹង​សោះ​ ​បន្ទាប់ពី​កូនស្រី​របស់​លោក​ ​ទើបតែ​ចេញពី​សម្រាក​ក្នុង​ពេទ្យ​។​ ​លោក​ថា​ ​មុន​ពេល​បាត់ខ្លួន​ ​កូនស្រី​របស់​ខ្លួន​ចូលលេង​ក្នុង​ទូរ​ទឹកកក​ ​ហើយ​ប្រហែលជា​ប្អូនស្រី​របស់​លោក​ ​និង​ ​អ្នកផ្ទះ​ ​ប្រហែស​តែមួយ​ភ្លែត​ប៉ុណ្ណោះ​ ​ក៏​ស្ងាត់​សំលេង​កូនស្រី​លោក​ ​ហើយក៏​បាត់​តែម្ដង​ ​ខណៈ​ដែល​ក្នុង​ពេលនេះ​ ​ការស្វែងរក​ ​និង​ការ​ដាក់​បណ្ដឹង​ ​នៅ​មិនទាន់​មានដំណឹង​។​ ​លោក​ស្នើសុំ​អោយ​មហាជន​ដែល​បាន​ជួប​ក្មេង​ដែល​មានភិន​ភាគ​ខាងលើ​ ​ទំនាក់ទំនង​មក​លោក​ ​តាម​លេខទូរស័ព្ទ​ ​066​ ​75​ ​60​ ​09​ ​/​ ​015​ ​727​ ​660​ ​។​

​គួរ​បញ្ជាក់​ថា​ ​លោក​ ​ហេង​ ​សុវណ្ណារ៉ា​ ​គឺជា​ម្ចាស់​ផលិតកម្ម​ ​Hope​ ​Film​ ​Entertainment​ ​ដោយមាន​ស្នាដៃ​ផលិត​ស្នាដៃ​អប់រំ​ជាច្រើន​ ​ខណៈ​ដែល​លោក​ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង​ក្នុង​រឿង​”​ស្នូរ​ជើង​អ្នកណា​”​ ​ក្នុង​តំណែង​ជា​តួ​អង្គ​ប៉ូលី​សស៊ើប​អង្កេត​ ​ក្រ​ម៉ិ​ចក្រ​ម៉ើម​៕​

Advertisement