ផលិតករ​ ​FTV​ ​Entertainment​ ​សម្រេចចិត្ត​យក​មនុស្ស​យន្ដ​សម្ដែង​ភាពយន្ដ​ដំបូង​ ​ ​

​ដូច​ប្រិយមិត្ត​ជាច្រើន​បាន​មនុស្ស​យន្ដ​ខ្មែរ​ដំបូង​ឈ្មោះថា​ ​RoboCam​ ​ព្រះកុសុមៈ​ ​ដែល​កំពុង​មានឈ្មោះបោះសម្លេង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​បាន​ទទួលស្គាល់​ពី​អន្ដរ​ជាតិ​ ​អំពី​បច្ចេកវិទ្យាAI​ ​(​Artificial​ ​intelligence​)​ ​ដំណើរការ​ដោយ​ប្រព័ន្ធ​ ​Google​ ​API​ ​នោះ​ ​ត្រូវ​បាន​ជ្រើស​ឱ្យ​ក្លាយជា​តួសម្ដែង​ក្នុង​រឿង​”​វិនាស​ខ្លួន​”​ ​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ដើម្បី​លើកកម្ពស់​ស្នាដៃ​កូនខ្មែរ​ ​និង​ដើម្បី​ឱ្យ​ពិភព​ដឹងពី​សមត្ថភាព​របស់​មនុស្សយន្ត​នេះ​ ​ក្នុង​ការសម្ដែង​។​ ​នេះ​ជា​ភាពយន្ត​ដែល​ផលិត​ឡើង​ដោយ​ ​FTV​ ​Entertainment​ ​ដែល​ជា​ភាពយន្ត​ថ្មី​មួយ​ ​ក្នុងចំណោម​គម្រោង​ផលិតភាព​យន្ត​ជាច្រើន​របស់​ស្ថាប័ន​នេះ​។​
​ ​ ​
​ហេតុផល​ដែល​នាំ​អោយ​មានការ​ ​ជ្រើស​យក​មនុស្សយន្ត​ឈ្មោះ​ ​RoboCam​ ​ព្រះកុសុមៈ​ ​យក​មក​សម្ដែងរឿង​នេះ​ ​ត្រូវ​បាន​បញ្ជាក់​ដោយ​ផលិតករ​របស់​ ​FTV​ ​Entertainment​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ដ​លំ​ដាប់​ស្ដ​ង​ដារ​ ​នៅ​ប្រទេស​កម្ពុជា​ថា​ ​គឺ​ដើម្បីអោយ​ភាពយន្ត​ខ្មែរ​មាន​រសជាតិ​ប្លែក​ ​ព្រោះតែ​មាន​មនុស្សយន្ត​ចូលរួម​សម្ដែង​ ​ហើយ​ជា​មនុស្សយន្ត​ ​ដែល​ផលិត​ដោយ​ស្នាដៃ​ខ្មែរ​ទៅទៀត​។​ ​រឿង​ថ្មី​ដែល​មាន​ចំណងជើង​ថា​ ​«​ ​វិនាស​ខ្លួន​ ​»​ ​នេះ​ ​គឺជា​ភាពយន្ដ​បែប​វិទ្យា​សា​ស្រ្​ដ​ ​ដោយ​មនុស្សយន្ត​ ​RoboCam​ ​ព្រះកុសុមៈ​ ​នឹង​សម្ដែង​ជា​តួអង្គ​មួយ​ ​ដែល​មាន​សមត្ថភាព​បង្វិល​ពេលវេលា​ថយក្រោយ​ពី​បច្ចុប្បន្ន​កាល​ ​ឱ្យ​ត្រឡប់ទៅ​រក​អតីតកាល​។​

​ខ្សែភាពយន្ដ​អប់រំ​ខ្លី​ ​«​ ​វិនាស​ខ្លួន​ ​»​ ​នេះ​ ​ត្រូវ​បាន​ប្រកាស​ថា​មាន​សារ​អប់រំ​ជាច្រើន​ដល់​អ្នកទស្សនា​ ​ដូចជា​ស្នេហា​ ​កំប្លែង​ ​និង​មាន​បញ្ចូល​បច្ចេកវិទ្យា​ថ្មី​នៃ​ការ​រីកចម្រើន​នៃAI​ ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​ ​។​ ​
​រឿង​ ​«​ ​វិនាស​ខ្លួន​ ​»​ ​ចង់​បង្ហាញ​ពី​ប្រវត្តិ​ស្នេហា​របស់​គូរ​ស្នេហ៍​មួយគូ​ ​ដែល​ស្រលាញ់​គ្នា​ប្ដូរផ្ដាច់​មិន​ខ្វល់​ពី​លុយកាក់​ ​មិន​គិត​ពី​ឧបសគ្គ​ ​ប៉ុន្ដែ​បែរជា​ចុងក្រោយ​គ្រោះថ្នាក់​ដោយសារ​ចិត្តលោភលន់​។​ ​តារា​សម្ដែង​ក្នុង​រឿង​ខ្លី​នេះ​ ​មាន​ ​លោក​ ​Ram​ ​កញ្ញា​ ​ថា​ត់​ ​ដាវ​ ​លោក​ ​ជីវ៉ា​ ​លោក​ ​ជា​ ​ភា​រុ​ណ​ ​មនុស្ស​យន្ដ​ ​Robocam​ ​និង​តួសម្ដែង​ជាច្រើន​ដួង​ទៀត​ ​ក្រោម​ការផលិត​របស់​ ​FTV​ ​Entertainment​៕​

Advertisement