តារា​ហ្វេ​សប៊ុ​ក​ ​Lyheng​ ​Smile​ ​និង​ ​Heng​ ​Smile​ ត្រូវ​ក្រសួងសុខាភិបាល​ហាមឃាត់​ការ​លក់​ ​និង​ចែកចាយ​ផលិតផល​ ​

យោង​តាម​សេចក្តី​ជូនដំណឹង​ ​របស់ក្រ​សួង​សុខាភិបាល​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី២២​ ​សីហា​ ​២០១៩​ ​ស្តី​ពី​ការ​ហាមឃាត់​អាជីវកម្ម​របស់​គណនី​ហ្វេ​សប៊ុ​ក​ល្បីល្បាញ​ ​ឈ្មោះ​ ​Lyheng​ ​Smile​ ​,​ ​Heng​ ​Smile​ ​ដែល​បាន​ចែកចាយ​ ​និង​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសំអាង​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គ្មាន​លេខ​ប្រវេទន៍​ ​គ្មាន​ច្បាប់​ស្តី​ពី​ក្រសួងសុខាភិបាល​ ​ដែល​ក្រសួង​ចាត់​ទុល​ថា​មានការ​ប៉ះពាល់​។​ ​

​សេចក្ដី​ប្រភព​នោះ​បាន​បញ្ជាក់​ថា​”​តាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​(​Facebook​)​ ​រៀងរាល់ថ្ងៃ​ ​មាន​គណនី​ឈ្មោះ​ ​Lyheng​ ​Smile​,​ ​Heng​ ​Smile​ ​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍​ចំនួន៥មុខ​ ​១​-​Ly​ ​Heng​ ​Skin​ ​Care​ ​Silver​,​ ​២​-​ ​Ly​ ​Heng​ ​Skin​ ​Care​ ​Gold​,​ ​៣​-​Cleansing​ ​Form​,​ ​៤​-​Scrum​ ​Collagen​ ​Plus​,​ ​៥​-​Day​ ​Cream​ ​គ្មាន​ក្រុមហ៊ុន​ត្រឹមត្រូវ​គ្មាន​លេខ​ប្រវេទន៍​ ​គ្មាន​ការ​ត្រួតពិនិត្យ​គុណភាព​ ​និង​គ្មាន​ការអនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​។​

​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស​ ​និង​ប៉ះពាល់​ដល់​សុខភាព​ ​ឬ​ឈាន​ដល់​បាត់បង់​អាយុជីវិត​របស់​អ្នកប្រើ​ប្រាស់​ទៀត​នោះ​ ​ក្រសួងសុខាភិបាល​សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ជឿ​ការឃោសនា​​ភូត​កុហក​បោកប្រាស់​ខាងលើ​ ​និង​បញ្ឈប់​ការប្រើ​ប្រាស់​ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍​ខាងលើ​ដែល​ ​ផ្សព្វផ្សាយ​តាម​គណនី​ឈ្មោះ​ ​Lyheng​ ​Smile​,​ ​Heng​ ​Smile​ ​ហើយ​ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ឈ្មោះ​ ​Lyheng​ ​Smile​,​ ​Heng​ ​Smile​ ​ត្រូវ​ឈប់​ផ្សព្វផ្សាយ​លក់​ ​ឬ​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍​ខាងលើ​នេះ​ព្រមទាំង​ប្រមូល​មក​កំទេច​ចោល​ជាបន្ទាន់​។​

​ក្រសួងសុខាភិបាល​នឹង​មាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ឈ្មោះ​ ​Lyheng​ ​Smile​,​ ​Heng​ ​Smile​ ​ដែល​ផ្សព្វផ្សាយ​លក់​ ​ឬ​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​គ្មាន​លេ​ទ​ប្រវេទន៍​ទ​ខាងលើ​នេះ​ទៅតាម​​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ឱសថ​ ​និង​ច្បាប់​ស្តី​ពី​ច្បាប់​វិសោធនកម្ម​ ​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ឱសថ​ជាធរមាន​។​ ​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​ឃើញ​ជន​ណា​កំពុង​លក់​ ​ឬ​ចែកចាយ​ផលិតផល​គ្រឿង​ ​សម្អាង​គ្មាន​ ​លេខ​ប្រវេទន៍​ខាងលើ​នេះ​ ​សូម​បងប្អូន​ប្រញាប់​ផ្តល់​ព័ត៌មាន​ ​ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​ ​នាយកដ្ឋាន​ ​ឱសថ​ ​ចំណីអាហារ​ ​បរិក្ខារ​ពេទ្យ​ ​និង​គ្រឿងសំអាង​ ​សូម​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​៖​០១១​ ​៥៧៤​ ​៧៨៧​,​ ​០១២​ ​៩៨៣​ ​៣៣៤​,​ ​០១២​ ​៨៩២​ ​០២២​,​ ​០១៧​ ​៦០៦​ ​៦៧០​ ​,​ ​០១៧​ ​៨៦៦​ ​៧៦០​។​ ​សូម​ភ្ជាប់​គណនី​ឈ្មោះ​ ​Lyheng​ ​Smile​,​Heng​ ​Smile​ ​និង​ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍​ទាំង៥មុខ​”​៕​

Advertisement