តារា​ពីរ​ដួង​បង្ហាញ​សាច់​សិច​ស៊ី​នៅ​បណ្ដាញ​សង្គម​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​

គេ​ពិតជា​ស្មាន​មិនដល់​ដោយសារតែ​តារា​ប្រុសស្រី​ទាំងពីរ​ដួង​នេះ​កំពុង​ទទួល​បានការ​គាំទ្រ​តាមរយៈ​ការ​បង្ហាញ​ដងខ្លួន​ចេញ​សាច់​សិច​ស៊ី​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​។​ ​ភាព​ទាក់ទាញ​នេះ​កំពុងតែ​ល្បី​ ​ព្រោះ​មិនមែន​ជា​រូបភាព​បែប​សិច​ស៊ី​រោលរាល​នោះ​ទេ​ ​តែ​ជា​ការ​ត្រៀមខ្លួន​របស់​តារា​ទាំងពីរ​ដួង​នេះ​ក្នុង​ជោគជ័យ​លើ​វិថី​សិល្បៈ​។​

​តាមពិត​លោក​ ​ទ្រី​ ​តារា​វុទ្ធ​ ​បានសម្រេច​ចិត្ត​ទៅ​ប្រកួត​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នា​ប្រទេស​ភូមា​ ​ក្រោម​ការចូលរួម​ពី​បុ​រសៗ​រូប​សង្ហា​ជាច្រើន​មក​ពី​ប្រទស​នានា​ជុំវិញ​ពិភពលោក​ដោយ​ខាង​កម្ពុជា​មាន​លោក​ ​តារា​វុទ្ធ​ ​តំណាង​រំពឹង​ថា​ ​អាច​លេចធ្លោ​មិនចាញ់​គេ​ឡើយ​យោង​លើ​សមត្ថភាព​។​ ​តារា​ប្រុស​ ​ទ្រី​ ​តារា​វុទ្ធ​ ​បានឱ្យ​ដឹង​ថា​ ​លោក​ ​នឹង​តំណាង​ប្រទេស​កម្ពុជា​ ​ដើម្បី​ចូលរួម​ប្រកួត​ ​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ​ ​Man​ ​Of​ ​The​ ​Year​ ​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ ​គឺជា​ម្ចាស់ផ្ទះ​ ​ក្នុង​ឆ្នាំ​ ​២០១៩នេះ​ ​។​ ​ជាមួយគ្នា​នោះ​ ​ក​ម្លោះ​សង្ហា​រូប​នេះ​ ​ក៏បាន​បន្ថែម​ទៀត​ថា​ ​សម្រាប់​កម្មវិធី​ ​Man​ ​Of​ ​The​ ​Year​ ​នេះ​ ​នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​ ​១២​ ​ដល់​ ​២១​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ខាង​មុន​នេះ​ ​ដោយ​លោក​ ​សង្ឃឹមថា​ ​នឹង​មានការ​គាំទ្រ​ ​និង​លើកទឹកចិត្ត​ពីសំណាក់​បងប្អូន​ទាំងអស់​ផង​ដែរ​។​



​រូបភាព​សិច​ស៊ី​មួយទៀត​ដូចដែល​បានឃើញ​ក្រោមនេះ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ​សំណាង​ ​អា​លី​ណា​ ​ពិតជា​អាច​ធ្វើ​បាន​ជាមួយ​ការ​ដើរកាច់រាង​នៅ​លើ​ឆាក​ធំ​ខ្នាត​អន្តរជាតិ​ពេល​ប្រឡង​បវរកញ្ញា​ចក្រវាឡ​លំដាប់​ពិភពលោក​ ​។​ ​សិស្ស​ប្អូន​ ​រឿន​ ​ណាត​ ​រូប​នេះ​ ​ប្រាកដជា​អាច​ធ្វើ​ឱ្យ​មាន​ភាព​ការរំជើបរំជួល​ដូច​រៀមច្បង​ស្រី​ស្អាត​ ​រឿន​ ​ណាត​ ​ជាមិនខាន​ ​។​ ​សំណាង​ ​អា​លី​ណា​ ​បវរកញ្ញា​ដែល​មាន​កម្ពស់១,៧០​ ​ម៉ែត្រ​រូប​នេះ​បន្ត​ថា​ ​ពេលនេះ​នាង​ខំប្រឹង​រៀន​ភាសាអង់គ្លេស​បាន​ច្រើន​ ​ហើយ​អាច​ស្តាប់​ ​និង​និយាយ​បាន​ច្រើន​ជឿជាក់​លើ​ខ្លួនឯង​ច្រើន​ ​ព្រោះ​ពេល​ធ្វើពិធី​ការិនី​ប៉ះចំ​តារា​បរទេស​មក​នាង​ឆ្លងឆ្លើយ​គ្នា​បាន​រលូន​ ​។​ ​គោលដៅ​នាង​ផ្តោត​ការ​និយាយ​ភាសាអង់គ្លេស​ឲ្យ​ល្អ​ ​ព្រោះ​មាន​វិញ្ញាសា​ប្រឡង​បវរកញ្ញា​ក៏​ដាក់​វិញ្ញាសាសួរ​ឆ្លើយ​ជា​ភាសាអង់គ្លេស​ជា​សំខាន់​ផង​ដែរ​ ​៕​

Advertisement