សូម​ចូលរួម​រំលែកទុក្ខ​ក្រៀមក្រំ​ចំពោះ​តារា​ស្រី​ ​ឡេង​ ​មុ​ន្នី​រចនា​ ​ដែល​បាន​បាត់បង់​អ្នកម្ដាយ​ជាទីស្រឡាញ់​ ​

September 6, 2019​ ម៉ោង 9:59 am

​នៅ​លើ​ទំ​ព័រ​ផេ​ក​ ​«​សិល្បករ​កម្ពុជា​»​ ​បាន​ឲ្យដឹង​មុន​នេះ​បន្តិច​ថា​ ​ម្តាយ​តារាចម្រៀង​ញាក់​កន្ទ្រាក់​អារម្មណ៍​ ​ឡេង​ ​មុ​ន្នី​រចនា​ ​បាន​ស្លាប់​ចាក​ឋាន​ទៅកាន់​លោកខាងមុខ​ហើយ​ ​។​

​តាម​ផេ​ក​ខាងលើ​បាន​ប្រកាស​ថា​ ​សព​ម្ដាយ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​តម្កល់​នៅ​វត្ត​ស្វាយ​ផ្អែម​ ​ផ្លូវជាតិ​លេខ៤​ ​ហើយនឹង​ត្រូវ​បូជា​នៅ​ព្រឹក​ថ្ងៃទី៦​ ​ខែកញ្ញា​។​ ​ឡេង​ ​មុ​ន្នី​រចនា​ ​បាន​ប្រកាស​ឱ្យ​មិត្ត​រួម​អាជីព​ចូលរួម​ពិធីបុណ្យ​សព​ម្ដាយ​របស់​នាង​ផង​ដែរ​។​ ​

​ឡេង​ ​មុ​ន្នី​រចនា​ ​ថ្លែង​សារ​ទាំង​ក្រៀមក្រំ​ថា​ ​”​នាងខ្ញុំ​ ​រចនា​ ​ព្រមទាំង​ក្រុម​គ្រួសារ​ ​សូម​គោរព​អញ្ជើញ​បងប្អូន​សិល្បករ​ ​សិល្ប​ការិនី​ទាំងអស់​ដោយ​ក្ដី​អនុគ្រោះ​ ​សូម​អញ្ជើញ​ចូលរួម​បុណ្យសព​ម្ដាយ​នាងខ្ញុំ​ដែល​តម្កល់​នៅ​វត្ត​ស្វាយ​ផ្អែម​ ​ផ្លូវជាតិ​លេខ៤​ ​ដោយ​អនុគ្រោះ​ផង​ ​សព​បូជា​នៅ​ថ្ងៃ​សៅរិ៍​ ​ម៉ោង៦ព្រឹក​”​៕​