អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ព្រមទម្លាយ​រឿង​មានផ្ទៃពោះ៦ខែ​ក្នុង​កម្មវិធីNutriMum​

​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ ​ខណៈ​ដែល​កំពូល​តារាចម្រៀង​ស្រី​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ព្រម​ទម្លាយ​រឿង​មានផ្ទៃពោះ៦​ ​ខែ​មក​ហើយ​ ​ក្នុង​កម្មវិធី​ចុះហត្ថលេខា​ធ្វើ​អ្នកតំណាង​ឱ្យ​ផលិតផល​ទឹកដោះគោ​ ​NutriMum​ ​។​

​ពិធី​ចុះហត្ថលេខា​ព្រមព្រៀង​ធ្វើជា​ទូត​សុឆន្ទៈ​ឱ្យ​ផលិតផល​ទឹក​គោម​ក​ពី​ប្រទេស​សិង្ហបុរី​មួយ​នេះ​ ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​បញ្ជាក់​ថា​ ​សារ​ទឹកដោះគោ​នេះ​ ​បាន​ជួយ​ឱ្យអ្នកនាង​មាន​សុខភាព​ ​តាំងពី​ប្រើ​ក្នុង​ពេល​ពរ​ពោះ​មកដល់ពេលនេះ​ ​ហើយ​ធ្វើ​ឱ្យ​អ្នកនាង​រឹងមាំ​ ​ដោយ​មិនសូវ​ចាញ់​ ​ដែល​មិន​នាំ​ប៉ះពាល់​ដល់​ការងារ​។​ ​អ្នកនាង​ក៏បាន​ប្រាប់​ថា​ ​ហេតុផល​ទៅដល់​រោងចក្រ​ផលិត​ ​ដោយ​ផ្ទាល់​ ​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​ដែល​មើលឃើញ​យ៉ាង​ច្បាស់​ពី​ស្តង់​ដា​ ​និង​ ​ដោយសារតែ​រសជាតិ​របស់​ទឹកដោះគោ​នេះ​ ​គឺ​ចង់​ឱ្យ​អ្នកនាង​ទទួលទាន​ បន្ទាប់ពី​ធ្លាប់​សាក​យីហោ​ផ្សេង​មិន​ចូលចិត្ត​។​

អ្នកនាង ​ឱក​ ​សុគន្ធ​កញ្ញា​ ​បន្ដ​ទៀត​ថា​ ​កូនប្រុស​របស់​អ្នកនាង​ ​ត្រូវ​បាន​អ្នកនាង​ ​និង​ស្វាមី​ ​សម្រេចចិត្ត​ដាក់ឈ្មោះ​ហៅក្រៅ​រួចហើយ​ ​តែ​សម្រាប់​ឈ្មោះ​ ​ពិត​នៅ​មិនទាន់​ឯកភាព​នោះ​ទេ​ ​ទើប​អ្នកនាង​មិនទាន់​បង្ហើប​។​ ​អ្នកនាង​ថា​ ​ខ្លួន​នឹង​ហៅ​កូនប្រុស​ក្រោយ​ពេល​ប្រសូត្​រថា​ ​ឆលី​ ​តែ​អ្នកនាង​ ​មិនបាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ថា​ ​អ្វី​ដែល​ធ្វើឲ្យ​អ្នកនាង​ ​និង​ ​ស្វាមី​ ​ឯកភាព​គ្នា​ដាក់ឈ្មោះ​ ​កូន​ថា​ ​ឆលី​ ​ដែល​មាន​ពាក្យ​លី​ ​ដូច​ឈ្មោះ​ ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​ជា​ស្វាមី​នោះ​ទេ​ ​ក្រៅ​តែ​ប​ពី​ប្រាប់​ថា​ ​ចង់បាន​ឈ្មោះ​នឹង​។​

យ៉ាងណាមិញ​អ្នកស្រី​ ​Khon​ ​Keokesey​ ​តំណាង​ក្រុមហ៊ុន​ប្រចាំ​ ​នៅ​កម្ពុជា​ ​បាន​អះអាង​ថា​ ​ដោយសារតែ​ក្រុ​មហ៑ុន​តាមដាន​ ​និង​សង្កេតឃើញ​ថា​ ​តារាចម្រៀង​ ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​គឺជា​តារា​ល្បីល្បាញ​ ​ដែល​មាន​អ្នកគាំទ្រ​ច្រើន​ ​ទើប​ក្រុ​មហ៑ុន​ ​សម្រេច​ជ្រើស​យក​អ្នកនាង​ ​ឲ្យ​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​ផលិតផល​ផ្ដាច់មុខ​។​ ​អ្នកស្រី​ក៏​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ផង​ដែរ​ ​ដែលតា​រា​ស្រី​រូប​នេះ​ ​យល់ព្រម​មក​រួមការ​ងារ​ ​ជាមួយគ្នា​ជា​ផ្លូវការ​៕​





Advertisement