រកឃើញម្ចាស់ជ័យលាភីភាពយន្ដខ្លីប្រចាំ2019

​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​(​CSFF​)​ ​ត្រូវ​បាន​ចាប់បដិសន្ធិ​ឡើង​ដើម្បី​អបអរ​ដល់​ភាពយន្ត​ខ្លី​ ​មក​ពី​ជុំវិញ​ពិភពលោក​។​ ​ដើម្បី​ស្វាគមន៍​រដូវ​កាល​ថ្មី​ ​CSFF​ ​បាន​បើក​ប្រកាស​ទទួល​រឿង​ប្រកួត​ដល់​ ​សមិទ្ធិករ​រឿង​ខ្លី​ ​ចាប់តាំងពី​ ​ដើមខែ​មីនា​ ​រហូតដល់​ពាក់កណ្តាល​ខែកក្កដា​។​ ​មហោស្រព​នៅតែ​រាប់បញ្ចូល​ភាពយន្ត​ខ្លី​កម្ពុជា​ ​ដើម្បី​លើកទឹកចិត្ត​ដល់​ ​យុវ​សមិទ្ធិករ​ ​យើង​ ​ឱ្យ​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​។​ ​CSFF​ ​ឆ្នាំទី៨នេះ​នឹង​ត្រូវ​បាន​រៀបចំ​ដោយ​ ​ក្រុម​«​ភាពយន្ត​ឈូករ័ត្ន​»​ ​(​Sunflower​ ​Film​ ​Alliance​ ​-​ ​SFA​)​។​

​CSFF​ ​បាន​រៀបចំ​កម្មវិធី​បិទ​មហោស្រព​របស់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​ទី០៨​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​នៅ​ ​សាលសន្និសីទ​ចតុម្មុខ​ ​ក្រោម​អធិបតី​របស់​ ​ឯកឧត្តម​ ​ហ៊ឹម​ ​សុ​ទិ​ត្យា​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងព័ត៌មាន​ ​គណៈមេប្រយោគ​ ​អ្នកឧបត្ថម្ភ​ ​ដៃគូ​សហ​ការ​ផ្សេង​ៗ​ ​និង​សមិទ្ធិករ​ភាពយន្ត​ ​ក៏ដូចជា​សមាជិក​ក្រុម​គ្រួសារ​តារា​កម្ពុជា​ ​ជាច្រើន​រូប​ផង​ដែរ​។​
​លោក​ ​ស៊ុំ​ ​ស៊ី​ថែន​ ​ប្រធាន​មហោស្រព​ឆ្នាំនេះ​បាន​ធ្វើការ​បូកសរុប​ចំនួន​ទស្សនិកជន​ដែល​បាន​ចូលរួម​ ​មក​មើល​ ​ភាព​យន្ត​ខ្លី​ៗ​នៅ​សាលចតុម្មុខ​ដែល​មហោស្រព​បាន​ធ្វើការ​ជ្រើសរើស​ទាំង៥៣រឿង​ ​ចំនួន៤ថ្ងៃ​ដែល​មាន​ចំនួន​ ​២០០០​ ​នាក់​ ​និង​ ​ការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​ដែល​ទទួល​បានការ​ចូលចិត្ត​(​likes​)​ ​បន្ថែម៧​ ​៧២៩នាក់​,​ ​អ្នកចាប់​ ​អារម្មណ៍​ ​(​reaches​)​ ​១៣៦​ ​៦៥៥​ ​គិត​ពី​ ​ថ្ងៃទី២០​ ​ខែសីហា​ ​រហូតដល់​ថ្ងៃទី៧​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​

​មហោស្រព​ឆ្នាំនេះ​បាន​ធ្វើការ​ប្រគល់​នូវ​រង្វាន់​ជា​សាច់ប្រាក់​ ​និង​លិខិត​សសើរ​ទៅតាម​ប្រភេទ​នៃ​ចំណាត់ថ្នាក់​ជាច្រើន​ ​ដែល​រួមមាន​៖​

​ជ័យលាភី​រឿង​ខ្លី​ឆ្នើម​ប្រចាំឆ្នាំ​ ​បាន​ទៅលើ​រឿង​ ​«​មុន​មេឃ​ភ្លៀង​»​ ​ទទួល​បាន​ទឹកប្រាក់​ ​៤លាន​រៀល​ ​ពី​គម្រោង​ ​អភិវឌ្ឍ​«​សម្បួរមាស​ ​6A​-​261​»​ ​និង​ការ​កែសម្រួល​ក្រោយពេល​ថត​ពី​ផលិតកម្ម​ ​«​កង​ច្រក​»​។

​ជ័យលាភី​រឿង​ខ្លី​ឆ្នើម​បន្ទាប់​ប្រចាំឆ្នាំ​ ​បាន​ទៅលើ​រឿង​ ​«​នារី​របាំ​»​ ​ទទួល​បាន​ទឹកប្រាក់​ ​២លាន​រៀល​ ​និង​ការ​កែ​ ​សម្រួល​ក្រោយពេល​ថត​ ​ពី​ផលិតកម្ម​«​កង​ច្រក​»​។

​ជ័យលាភី​ទស្សនិកជន​ក្នុង​ស្រុក​ ​បាន​ទៅលើ​រឿង​ ​«​មុន​មេឃ​ភ្លៀង​»​ ​ទទួល​បាន​ទឹកប្រាក់​ ​១,២លាន​រៀល​។

​ជ័យ​លា​ភី​ទស្សិ​ក​ជន​អន្តរជាតិ​ ​បាន​ទៅលើ​រឿង​«​ ​អា​វ៉ា​រ៉្យា​»​ ​(​AVARYA​)​ ​ទទួល​បាន​ទឹកប្រាក់​ ​១,២លាន​រៀល។

​ជ័យលាភី​ភាពយន្តឯកសារ​ខ្លី​ពី​«​ជំរំ​ភាពយន្តឯកសារ​»​ ​ក្រោម​កម្មវិធី​ ​«​តោះ​ថត​ឯកសារ​នៅ​កម្ពុជា​»​ ​បាន​ទៅលើ​ ​រឿង​ ​«​ផល​ប៉ះពាល់​ពី​សារ​ព័ត៍​មាន​»​ ​ទទួល​បាន​ទឹកប្រាក់​ ​២លាន​រៀល​។

​ជ័យលាភី​ភាពយន្តឯកសារ​ខ្លី​ពី​«​សិក្ខាសាលា​ភាពយន្តឯកសារ​តាម​ខេត្ត​»​ ​ក្រោម​កម្មវិធី​ ​«​តោះ​ថត​ឯកសារ​ ​នៅ​កម្ពុជា​»​ ​បាន​ទៅលើ​រឿង​ ​«​ស្នេហ៍​ឆ្លង​សម័យកាល​»​ ​ទទួល​បាន​ទឹកប្រាក់​ ​២លាន​រៀល​។​

​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ ​ក្រោម​ការចូលរួម​ពី​បណ្តាសា​ធារ​ណ​ជន​ ​គ្រប់​ ​មជ្ឈដ្ឋាន​ ​ជាមួយ​នឹង​ទស្សនិ​យ​ភាព​ដ៏​អស្ចារ្យ​ ​គឺ​ការ​បញ្ចាំង​នូវ​ភាពយន្ត​ខ្លី​ពី​ ​ម្ចាស់​ជ័យលាភី​កាលពី​ឆ្នាំ២០១៨​ ​រឿង​ ​ ​«​ផ្កា​លី​លី​»​ ​ដោយ​លោក​ ​មុ​ន្នី​ ​ក​ណ្ណ​ដា​រង្គ​ ​និង​ភាពយន្ត​ខ្លី​ដែល​ទទួល​បាន​ ​ជ័យលាភី​ពី​ ​មហោស្រព​ឆ្នាំនេះ​គឺ​ ​រឿង​ ​«​មុន​មេឃ​ភ្លៀង​ ​»​ ​ដោយ​លោក​ ​នេត​ ​ឥន្ទ​នរា​សុទ្ធី​ដ្ឋេ​ព​។​

​តាំង​នាម​ជា​អ្ន​រៀបចំ​កម្មវិធី​មហាស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ ​លើក​ទី៨​ ​ឆ្នាំ២០១៩​ ​នេះ​ ​ពួក​យើង​សូម​ថ្លែងអំណរគុណ​ ​យ៉ាង​ជ្រាលជ្រៅ​ ​ទៅដល់​បណ្តា​ដៃគូ​ទាំងអស់​ ​និង​សាធារណជន​ ​ដែល​បាន​គាំទ្រ​ពួក​យើង​ ​ហើយ​ធ្វើ​ឱ្យ​ ​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ​ក្លាយជា​វេទិកា​មួយ​ដែល​ជួយ​លើកទឹកចិត្ត​ដល់​ផលិតករ​ ​សមិទ្ធិករ​ជំនាន់​ក្រោយ​ ​និង​ជួយ​ ​ជ​ម្រុ​ញ​ឱ្យ​ភាពយន្ត​ខ្មែរ​មានសន្ទុះ​កើនឡើង​ ​និង​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​មហាជន​។​

​សម្រាប់​បច្ចុប្បន្នភាព​បន្ថែម​ ​សូម​ចូល​មើល​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ឬ​គេហទំព័រ​របស់​យើងខ្ញុំ​៖​
​http​:​/​/​csff.co​ ​ឬ​ ​https​:​/​/​www.facebook.com​/​CSFF.co​/​
​ចូលរួម​គាំទ្រ​ភាពយន្ត​ខ្លី​ ​ទាំងអស់គ្នា​!​


Advertisement