ចាងហ្វាង​ផលិតកម្ម​ ​មហាហង្ស​ ​ទៅ​គាំទ្រ​ជម្រើសជាតិ​កម្ពុជា​ដល់​កីឡដ្ឋាន​ ​

​ដូច​បានដឹង​ស្រាប់ហើយ​ថា​ ​ម្ចាស់​ផលិតកម្ម​មហាហង្ស​គឺ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​មាន​បេះដូង​មួយ​ស្រឡាញ់​ប្រភេទ​កីឡាបាល់ទាត់​ ​ដោយ​លោក​តែ​តែង​បង្កើត​កម្មវិធី​ប្រកួត​ឱ្យ​តារា​សិល្បៈ​ ​និង​បាន​ទៅ​គាំទ្រ​ការប្រកួត​របស់​ក្រុមជម្រើសជាតិ​ផង​ដែរ​។​

​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​ម្ចាស់​ផលិតកម្ម​មហាហង្ស​បានឱ្យ​ឃើញថា​ ​ទោះ​រវល់ការ​ងារ​ខ្លាំង​ប៉ុនណា​ក៏ដោយ​ ​ក៏​លោក​នៅតែ​ចំណាយពេល​ទៅ​គាំទ្រ​ការប្រកួត​បាល់ទាត់​រវាង​ក្រុម​កម្ពុជា​ ​និង​ប្រទេស​បារ៉ែន​ ​ដែល​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ទី2​ ​នៅ​កីឡដ្ឋាន​អូឡាំពិក​កាលពី​យប់​ថ្ងៃទី10​ ​កញ្ញា​ ​មុន​នេះ​។​ ​

​ក្រោយ​បញ្ចប់​ការប្រកួត​បាល់ទាត់​ ​ម្ចាស់​ផលិតកម្ម​រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​សប៊ុ​ក​ខ្លួន​ថា​«​ ​55,000នាក់​សំរាប់​ថ្ងៃនេះ​ ​(​10​/​09​/​2019​)​ ​កម្ពុជា​គាំទ្រ​បាល់ទាត់​ណាស់​ ​ទោះ​ចាញ់1​-​0​ ​ក៏​នៅតែ​គាំទ្រ​កីឡាករ​ជម្រើសជាតិ​យើង​ដែរ​ ​ស៊ូ​ៗ​បន្ត​ទៀត​ខ្ញុំ​គាំទ្រ​អ្នកជា​និច្ច​»​។​ ​ការ​បង្ហោះ​សារ​ ​អម​ដោយ​រូបភាព​ទៅ​អង្គុយ​ទស្សនា​របស់​លោក​ ​បាន​ធ្វើឲ្យ​មានការ​សរសើរ​យ៉ាង​ខ្លាំង​ ​ថា​លោក​ពិតជា​ផលិតករ​ ​ដែល​មាន​បេះដូង​កីឡា​យ៉ាង​ពិតប្រាកដ​ ​ដោយ​ក្រី​ពី​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​បង្កើត​ក្រុមបាល់ទាត់​មហាហង្ស​ ​ដោយ​ប្រមែប្រមូល​តា​រាៗ​ឱ្យ​ក្លាយជា​អ្នក​បាល់ទាត់​អាជីព​ ​ដើម្បី​បំផុស​ឱ្យ​មានការ​គាំទ្រ​កីឡាករ​បាល់ទាត់​នៅ​កម្ពុជា​ ​ក៍​បាន​ចំណាយពេល​ដ៏​មមាញឹក​ទៅ​ទស្សនា​បាល់ទាត់​ដោយ​ផ្ទាល់​ដល់​ស្តាត​អូឡាំពិក​ទៀត​។​ ​លោក​ធ្លាប់​ប្រកាស​ថា​ ​បើ​ទោះ​លោក​ជា​អ្នក​សិល្បៈ​ ​ប៉ុន្តែ​លោក​ក៏​មាន​ទឹកចិត្ត​ស្រលាញ់​ ​និង​ចង់​បំផុស​ពី​វិស័យ​កីឡាករ​ផង​ដែរ​ ​ទើប​លោក​តែង​ចំណាយពេល​វេលា​ ​និង​ធនធាន​ផ្ទាល់ខ្លួន​ ​គាំទ្រ​ដល់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​។​ ​ក្នុង​នោះ​លោក​ក៏បាន​បន្ត​គៀ​គរ​តារា​ល្បី​ ​ទាំង​ក្នុង​ ​និង​ក្រៅ​ផលិតកម្ម​ ​ឱ្យ​ស្ម័គ្រចិត្ត​ចូលលេង​បាល់ទាត់​កាន់តែ​ច្រើន​ ​ដើម្បី​ឱ្យ​វិស័យ​មួយ​នេះ​ ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ផង​ដែរ​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ ​ការប្រកួត​ជម្រុះ​វគ្គ​ ​World​ ​Cup​ ​រវាង​ក្រុម​កម្ពុជា​ ​និង​ក្រុម​បារ៉ែន​ ​នៅ​ស្ដា​ត​អូឡាំពិក​កាលពី​ថ្ងៃទី10​ ​កញ្ញា​ ​ក្រុម​កម្ពុជា​បាន​ចាញ់​បារ៉ែន1ទល់នឹង​សូន្យ​ ​ប៉ុន្តែ​គេ​នៅ​មើលឃើញ​ថា​ ​អ្នកគាំទ្រ​របស់​កម្ពុជា​ ​ពេញចិត្ត​ចំពោះ​លទ្ធផល​នៅក្នុង​ថ្ងៃ​នោះ​។​ ​លោ​ក​អ៊ិ​ន​ ​សុ​ភិន​ ​ក៏​ជា​អ្នកគាំទ្រ​ជម្រើសជាតិ​កម្ពុជា​ ​យ៉ាង​ងប់​ងល់​ផង​ដែរ​ ​ដោយ​ថែមទាំង​ទទូច​ឲ្យ​បន្ត​លើកទឹកចិត្ត​ជូន​ដល់​កីឡាករ​កម្ពុជា​ផង​ ​ដែល​នេះ​គឺជា​សារ​ដ៏​មានតម្លៃ​មួយ​ ​ក្នុង​ការ​បំផុស​ឲ្យ​មានការ​ចាប់អារម្មណ៍​លើ​វិស័យ​បាល់ទាត់​៕​

Advertisement