ម្ចាស់​ផលិតកម្ម​ ​Galaxy​ ​ដឹកដៃ​តារាចម្រៀង​ល្បី​ ​និង​កូនប្រុស​ ​ព្រាប​ ​សុ​វត្ថ​ ​ហោះ​ទៅ​សម្ដែង​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នៅ​កូរ៉េ​

​តា​រា​ល្បី​ៗ​ដែល​បាន​ទៅ​សម្តែង​នៅ​កូរ៉េ​លើក​នេះ​ ​គឺ​សុទ្ធ​តែ​ល្បី​ៗ​មិន​ខុសពី​កន្លងមក​ឡើយ​ ​ពោល​គឺ​មាន​ដូចជា​ ​កំពូល​តារាចម្រៀង​ប្រុស​ ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​និង​កូនប្រុស​ទាំង​បី​នាក់​របស់​លោក​,​ ​លោក​ ​ខេម​,​ ​កញ្ញា​ ​អ៊ី​វ៉ា​,​ ​លោក​ ​ប៉ែន​ ​ចំរុង​,​ ​ក្រុម​ចចក​សមុទ្រ​,​ ​លោក​ ​គូ​ម៉ា​ ​និង​តា​រា​ល្បី​ៗ​ផ្សេងទៀត​ ​ដែល​ដឹកនាំ​ក្រុម​សម្ដែង​ដោយ​ម្ចាស់​ផលិតកម្ម​ ​Galaxy​។​ ​

​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ ​មុន​ចេញដំណើរ​នៅ​ថ្ងៃទី12​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ថា​ ​នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ​ ​ដែល​លោក​បាន​ដឹកនាំ​សិល្បករ​-​សិល្ប​ការិនី​កម្ពុជា​ ​ទៅ​សម្តែង​នៅ​លើទឹក​ដី​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ពោល​គឺជា​បាន​ ​៦ទៅ៧​ ​លើក​មក​ហើយ​។​ ​យ៉ាងណាមិញ​ ​លោក​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ ​ដែល​មានឱកាស​ធ្វើឲ្យ​ពលករ​ខ្មែរ​នៅ​កូរ៉េ​បាន​ ​សប្បាយរីករាយ​ ​តាមរយៈ​ការ​រាំ​កំសាន្ត​សប្បាយ​ជាមួយនឹង​សិល្បករ​កម្ពុជា​។​ ​នេះ​បាន​បញ្ជក់​ថា​ ​ទោះ​មិនបាន​ ​សប្បាយ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ស្រុក​ក៏​ពិតមែន​ ​តែ​បងប្អូន​ពលករ​ខ្មែរ​ ​អាច​សប្បាយ​ជា​មួ​យសិ​ក្បក​រកម្​ពុ​ជា​ ​និង​បងប្អូន​ខ្មែរ​ដទៃទៀត​ ​ប្រៀប​បាន​នឹង​ក្រុម​គ្រួសារ​តែម្តង​អ៊ីចឹង​។​

​ម្ចាស់​ផលិតកម្ម​ ​Galaxy​ ​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​គោលបំណង​របស់​លោក​ ​ដែល​ដឹកនាំ​តារា​ពី​កម្ពុជា​ ​ទៅ​សម្តែង​នៅ​កូរ៉េ​នេះ​ ​គឺ​គោលបំណង​ចង់​ឲ្យ​បងប្អូន​ខ្មែរ​បាន​សប្បាយរីករាយ​ ​ពេលសម្រាក​ពី​ការងារ​ក្នុង​ឱកាស​ ​មុន​ភ្ជុំបិណ្ឌ​។​ ​ពិសេស​ជា​នេះ​ ​ក៏​ដើម្បី​ទៅ​ផ្សព្វផ្សាយ​ពី​គម្រោង​បុរី​របស់​លោក​ផង​ដែរ​៕​

Advertisement