អីយ៉ា​!​!​ ​ភិន​ ​សុ​ដា​លីស​ ​គ្រោង​ប្រើ​ជីវិត​រស់នៅ​អង់គ្លេស​

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​បាន​មើលឃើញ​ថា​ ​តារា​សម្ដែង​ស្រី​ប្រចាំ​ផលិតកម្ម​មហាហង្ស​ ​កញ្ញា​ ​ភិន​ ​សុ​ដា​លីស​ ​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ដែល​ស្ដែង​ឱ្យ​ឃើញថា​ ​នាង​កំពុង​នៅ​ប្រទេស​អង់គ្លេស​។​

​ខណៈ​ដែល​ ​ភិន​ ​សុ​ដា​លីស​ ​ត្រូវ​គេ​ឃើញ​លេចមុខ​នៅក្នុង​ប្រទេស​អង់គ្លេស​ទាំង​ភាពយន្ត​រឿង​”​កាំបិត​មុខ២​”​ ​ថត​មិនទាន់​ចប់​នា​ពេលនេះ​ ​មានការ​សង្ស័យ​ថា​ ​នាង​កំពុង​ស្វះស្វែង​រក​ផ្លូវ​ចេញទៅ​រស់នៅ​ទីនោះ​ ​ខណៈ​ដែល​ប្រភព​ច្បាស់ការ​បាន​លួច​បង្ហើប​ថា​ ​បើ​គ្មានអ្វី​ជា​ឧបសគ្គ​ ​គឺ​នាង​ចេញទៅ​រស់នៅ​ទីនោះ​។​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​ជា​ឳពុក​ចេញមុខ​បំភ្លឺ​។​

​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​បាន​អះអាង​ថា​ ​ភិន​ ​សុ​ដា​លីស​ ​មិន​ចេះ​រស់នៅ​ប្រទេស​គេ​ទេ​ ​ដោយសារតែ​នាង​នឹក​កូន​និង​មាន​ចំណូលចិត្ត​ចង់​រស់នៅ​ស្រុកខ្មែរ​ច្រើន​គេ​។​ ​លោក​បន្ដ​ថា​ ​នាង​ទៅកាន់​ប្រទេស​អង់គ្លេស​ ​ដោយសារតែ​កូនប្រុស​របស់​លោក​ ​សិក្សា​និង​រស់នៅ​ទីនោះ​ ​ហើយ​ជា​ពេល​ដែល​ភរិយា​របស់​លោក​ត្រូវ​ទៅលេង​កូនប្រុស​ប៉ុណ្ណោះ​ ​ទើប​ភិន​ ​សុ​ដា​លីស​ ​ជូន​ម្ដាយ​ទៅជាមួយ​។​ ​ដា​លីស​ ​នឹង​ត្រូវ​មក​សម្ពោធ​ភាពយន្ត​រឿង​”​លោកឳពុក​”​ផង​ ​ដូច្នេះ​នាង​មានការ​ងារ​ច្រើនណាស់​ត្រូវ​ធ្វើ​ ​មិន​អាច​ទៅរៀន​ ​ឬ​ ​រស់នៅ​អង់គ្លេស​បានទេ​ ​បើ​ទោះជា​ប្អូនប្រុស​នៅ​ទីនោះ​ស្រាប់​៕​

​លោក​បាន​បន្ដ​រៀបរាប់​ថា​ ​ដា​លីស​ ​កំពុង​ស្វះស្វែង​រក​ផ្លូវ​សិក្សា​នៅក្នុង​ប្រទេស​នោះ​ពិតមែន​ ​ប៉ុន្តែ​មិនមែន​អ្នកនាង​ចង់​រស់នៅ​រយៈពេល​យូរ​នោះ​ទេ​ ​ដ្បិត​បើ​ត្រូវ​នៅ​រៀន​មែន​ ​ក៏​រស់នៅ​ ​និង​រៀន​ក្នុងរយៈពេល​ខ្លី​ ​ដែល​លោក​មិន​ចាត់ទុកថា​ ​នោះ​ជា​ការរស់នៅ​នោះ​ដែរ​ ​ដោយ​នាង​នឹង​នៅតែ​ទៅ​មកៗ​ ​ហើយ​អាច​នឹង​រៀន​ត្រឹម​វគ្គ​ខ្លី​ប៉ុណ្ណោះ​៕​


Advertisement