តារាចម្រៀង​ផលិតកម្ម​ក្លា​ស៊ិ​ក​ ​ឡុង​ ​សុខ​ហៀង​ ​​បញ្ចេញ​វីដេអូ​ចម្រៀង​បុណ្យ​ភ្ជុំ​ទាក់ចិត្តខ្លាំង

បន្ទាប់ពី​បង្ហោះ​ចម្រៀង​ ​«​ ​ជូន​អូន​ទៅ​ភ្ជុំ​ ​»​ ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប​ ​ខណៈនេះ​ ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ ​ក្លា​ស៊ិ​ក​ ​គឺ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​បាន​បញ្ចប់​ការ​ថ​ត​អឹម​វី​បទ​នេះ​រួចជាស្រេច​ហើយ​ ​ក៏​បាន​បញ្ចេញ​វីដេអូ​អឹមវីទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប​។​

​ប្រធាន​ក្លិប​សិល្បៈ​ ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែលMV​ ​បទចម្រៀង​ ​ទាក់ទង​នឹង​រដូវ​បុណ្យ​ភ្ជុំ​របស់​លោក​ចេញ​ទាន់ពេល​វេលា​។​ ​លោក​ក៏​ប្រកាស​ពី​ការ​ឈោង​ចាប់​វិស័យ​ចម្រៀង​ឲ្យ​ខ្លាំង​ផង​ដែរ​ ​ប៉ុន្តែ​បែរជា​មិន​ចោល​សកម្មភាព​មួយទៀត​ ​ដែល​ធ្លាប់​ឲ្យ​លោក​ទទួល​បានការ​ចាប់អារម្មណ៍​ ​មុន​ចូល​ ​ក្លា​ស៊ីក​ដដែល​។​ ​ពាក់ព័ន្ធ​នឹង​ការប្រកាស​ចាប់ត្រី​ដៃ២ក្នុង​ពេល​តែមួយ​នេះ​ ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​និយាយ​ថា​លោក​បាន​ត្រៀមខ្លួន​ហើយ​ ​ក្នុង​ការផលិត​បទ​ចម្រៀង​ថ្មី​ៗ​ ​និង​ឡើង​ឆាក​ទូរទស្សន៍​ក្នុង​ពេល​បន្តបន្ទាប់​ ​ដើម្បីឲ្យ​វិស័យ​ចម្រៀង​ដែល​ជា​ក្ដី​ស្រមៃ​កម្រើក​ឡើង​។​ ​លោក​ពិតជា​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​បទចម្រៀង​របស់​លោក​”​ជូន​អូន​ទៅ​ភ្ជុំ​”​ត្រូវ​បាន​ដាក់​បង្ហោះ​លើ​យូ​ធូប​ទាន់​មុន​ឱកាស​ភ្ជុំ​ ​ស្របគ្នា​ដែល​បទចម្រៀង​នោះ​ ​ក៏​ជា​ចំណូលចិត្ត​របស់​លោក​ ​ដែល​ចង់​ពញា​ក់​អា​រម្ម​ណ៏​មហាជន​ឲ្យ​ងាក​ទៅ​ធ្វើបុណ្យ​ធ្វើទាន​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​។​ ​

​លោក​ ​ឡុង​ ​សុខ​ហៀង​ ​បន្ដ​ថា​ ​ខ្លួន​ជា​អតីត​អ្នកបួស​ ​អ៊ីចឹង​ហើយ​ទើប​លោក​ចូលចិត្ត​ធ្វើបុណ្យ​ធ្វើទាន​ ​ហើយ​បើ​ទោះជា​ចេញ​បទចម្រៀង​ ​ក៏​ផ្ដោត​លើ​បទ​បែប​អប់រំ​ច្រើនជាង​។​ ​លោក​បង្ហាញ​ពី​ការ​ប្លែក​អារម្មណ៍​ ​ដែល​សព្វដង​រាល់​ឆ្នាំ​ ​លោក​ចេញ​តែ​បទ​ស្មូត​ចែកចាយ​តាម​វត្ត​ ​ប៉ុន្តែ​ឆ្នាំនេះ​ ​គឺ​ចេញ​ជា​បទចម្រៀង​វិញ​ ​ខណៈ​ដែល​លោក​នឹង​បន្ត​បញ្ចេញ​បទចម្រៀង​ឲ្យបាន​ច្រើន​ ​ដើម្បី​ងាយស្រួល​ឡើង​ឆាក​ទូរទស្សន៍​។​ ​ជាក់ស្ដែង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​នេះ​ ​លោក​ក៏​នឹង​ច្រើន​ប៉ុស្តិ៍​ដើម្បី​ប្រូ​ម៉ូត​បទ​”​ជូន​អូន​ទៅ​ភ្ជុំ​”​ ​តាម​ឆាក​នានា​ជាមួយ​ផលិតកម្ម​ក្លា​ស៊ិ​ក​ផង​ដែរ​។​ ​ដ្បិតតែ​លោក​សកម្ម​ក្នុង​វិស័យ​ចម្រៀង​ក៏​ពិតមែន​ ​ប៉ុន្តែ​សម្រាប់​ការងារ​សប្បុរសធម៌​ ​គឺ​នៅតែ​ធ្វើ​មិន​ដកដៃ​នោះ​ទេ​ ​ដោយ​នៅតែ​ឆ្លៀត​ប្រមែប្រមូល​លុយ​ ​និង​យក​ទៅ​ជូន​អ្នក​ខ្វះខាត​គ្រប់ពេល​ដែល​លោក​ឆ្លៀត​បាន​៕​

Advertisement