តួ​ស្រី​នៅក្នុង​បទ​ ​«​ ​អ្នកណា​កែចិត្ត​បង​ ​»​ ​ទី​ទី​ ​ក្ដោបតំ​ណែង​ធំៗ​ផ្ទួន​ៗ​

​ពិតជា​យីអ៊ុន​ឡើង​ពិតមែន​ ​តារា​ស្រី​សម្ដែង​ក្នុង​ ​MV​ ​បទចម្រៀង​ ​“​អ្នកណា​កែចិត្ត​បង​”​ ​ដែល​និពន្ធដោយ​លោក​ ​សូរ​ ​រៈ​បូរី​ ​បាន​ទទួល​តំណែង​ធំៗ​នៅក្នុង​ពិភព​សិល្បៈ​ដែល​គួរ​ឱ្យ​កត់សម្គាល់​។​ ​

​ទើបតែ​ចូល​ប្រឡូក​សិល្បៈ​ត្រឹម​រយៈពេល​ខ្លី​តែ​តារា​សម្ដែង​ពន្លឹក​ថ្មី​ ​ទី​ទី​ ​ត្រូវ​បាន​ក្រុមហ៊ុន​តូច​ធំ​មួយចំនួន​ទាក់ទង​នាង​ ​ឱ្យ​ថត​ស្ប៉ត​ជាបន្តបន្ទាប់​មិនចាញ់​រៀមច្បង​សិល្បៈ​មួយចំនួន​ឡើយ​។​ ​ថ្មី​ៗ​នេះ​នាង​ក៏​ទទួល​បាន​តំណែង​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ ​Zone​ ​កាលពី​ប៉ុន្មាន​ខែមុន​បន្ត​ពី​លោក​ ​អ៊ុច​ ​រ៉ា​វុឌ្ឍ​។​ ​ជាក់ស្ដែង​មុន​នេះ​បន្ដិច​ស្រី​ស្អាត​ ​ទី​ទី​ ​បានឱ្យ​ដឹង​ថា​ ​មួយ​រយៈ​ក្រោយនេះ​ខ្លួន​ពិតជា​រវល់​មែន​ក្រៅពី​ការងារ​សម្ដែង​ ​MV​ ​បទចម្រៀង​ ​ភាពយន្ត​នាង​ ​ត្រូវ​បាន​ស្រី​នី​ន​សម្អាងការ​ទាក់ទង​ឲ្យ​ធ្វើជា​ ​ទូត​សុច្ឆន្ទៈ​ ​ភ្លែត​តែម្ដង​ដោយ​ឱ្យ​ថត​ផ្សព្វផ្សាយ​សម្លៀកបំពាក់​រៀបមង្គលការ​របស់​កូនក្រមុំ​។​

​ទី​ទី​ ​បន្ថែម​ថា​ ​នេះ​គឺជា​លើក​ទី១ហើយ​សម្រាប់​នាង​ ​ដែល​ខាង​សម្អាងការ​ជ្រើសរើស​ឱ្យធ្វើ​ជា​ទូត​សុ​ច្ឆ​នៈ​ស្រី​នីន​ ​សម្អាងការ​ ​ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​តារា​ស្រី​សាង​កេរ្តិ៍​ៗ​ឈ្មោះ​ល្បីល្បាញ​ត្រឹម​មួយ​ប៉ប្រិចភ្នែក​តាមរយៈ​បទ​ ​“​អ្នកណា​កែចិត្ត​”​រូប​នេះ​ប្រឹងប្រែង​ធ្វើការ​ឱ្យ​ពី​សមត្ថភាព​មិន​ឲ្យ​ខាង​ក្រុមហ៊ុន​ដែល​ជឿ​ទុកចិត្ត​លើ​ខ្លួន​ព្រួយបារម្ភ​ឡើយ​។​ ​នាង​ ​ថា​ ​“​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយរីករាយ​ណាស់​បង​ ​ដែល​មានឱកាស​ជួយ​ផ្សព្វផ្សាយ​សម្លៀកបំពាក់​រៀបមង្គលការ​ប្រពៃណី​ខ្មែរ​បែបនេះ​”​។​

Advertisement