កម្ពុជា​ប្រកាស​បើក​ការប្រកួត​ ​«​MISS​ ​GRAND​ ​CAMBODIA​ ​2019​»​ ​ជា​ផ្លូវការ​

គណៈកម្មការ​រៀបចំ​ប្រកួត​ ​លោក​ ​ប៊ុ​នកើដ​ ​រាំ​ងរាំនួ​យសិរ​ ​បាន​ប្រកាស​រៀបចំ​កម្មវិធី​ប្រកួត​ ​ស្រស់​សោភា​ពោរពេញ​ដោយ​ឧត្តមភាព​ ​«​MISS​ ​GRAND​ ​CAMBODIA​ ​2019​»​ ​រដូវ​កាល​ទី៥ជា​ផ្លូវការ​នៅ​ ​សណ្ឋាគារ​ជូ​លី​ណា​នៅ​រាជធានី​ភ្នំពេញ​ ​នា​រសៀល​ថ្ងៃទី១៦​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​នេះ​។​ ​ក្នុង​ឆ្នាំនេះ​លោក​ ​ប៊ុ​នកើដ​ ​បាន​ខ្លះ​ខ្នែង​ក្នុង​ការរៀបចំ​ឯកសារ​ដាក់​ជូន​ ​កម្មវិធី​កម្រិត​អន្តរជាតិ​មួយទៀត​ ​ព្រមទាំង​ទទួល​នូវ​ការ​ផ្តល់​អាជ្ញា​ ​ប័ណ្ណ​ជា​ក្រុមហ៊ុន​ ​ទទួល​សិទ្ធិ​រៀបចំ​កម្មវិធី​ប្រកួត​ ​MISS​ ​WORLD​ ​CAMBODIA​ ​2019​ ​ជា​ឆ្នាំ​ដំបូង​ផង​ដែរ​។​

​កម្មវិធី​ប្រកួត​ផ្នែក​សម្រស់​ ​(​Beauty​ ​Pageart​)​ ​ទាំង២​ ​ជា​វេទិកា​កិត្តិយស​ក្នុង​ការលើកតម្កើង​នូវ​សម្រស់​ ​ដ៏​ស្រស់​សោភា​ ​តម្លៃ​នៃ​នារី​ខ្មែរ​ ​នៅ​លើ​ឆាក​ជាតិ​ ​និង​អន្តរជាតិ​ ​ក៏​ដូច​ការ​នាំ​យក​នូវ​វប្បធម៌​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​ ​ជាពិសេស​គឺ​បាន​ចូលរួម​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៃ​កម្ពុជា​ទៅកាន់​ពិភពលោក​ផង​ដែរ​។​ ​កាលពីឆ្នាំទៅ​ ​មិញ​យើង​ទទួល​បាន​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ ​និង​ការ​គាំទ្រ​ពីសំណាក់​បងប្អូន​ប្រជាជន​ខ្មែរ​ ​ចំពោះ​បេក្ខភាព​ ​ជ័យលាភី​ឯក​ ​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​វេ​ទិ​ការ​ ​MISS​ ​GRAND​ ​INTERNATIONAL​ ​2018​ ​ក្នុង​នោះ​យើង​បាន​ ​លើកយក​នូវ​សម្លៀក​ពាក់ស​ម័យ​ចេនឡា​ក្នុងនាម​សម្លៀកបំពាក់​តំណាង​ជាតិ​ ​ទៅ​បង្ហាញ​លើ​ ​វេ​ទិ​ការអន្តរជាតិ​។​នេះ​ជា​មោទនភាព​នៃ​កម្មវិធី​ប្រកួត​ ​ជា​មោទនភាព​នៃ​នារី​ខ្មែរ​ដែល​អន្តរជាតិ​កាន់តែ​យល់​ច្បាស់​ពី​សម្រស់​ ​ដ៏​ត្រកាល​នៃ​នារី​ខ្មែរ​។​

​សម្រាប់​កម្មវិធី​ប្រកួត​ឆ្នាំ​ ​២០១៩​ ​នេះ​ ​មាន​សុភាពនារី​ខ្មែរ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ ​មាន​ចំនួន​លើស​ពីឆ្នាំ​ទៅ​គួរ​ ​ឲ្យ​កត់សម្គាល់​ ​គឺ​ចំនួន​ប្រមាណ​ជិត​ ​៥០០នាក់​។​ ​ឆ្លងកាត់​នូវ​កម្មវិធី​សម្ភាស​ជម្រុះ​ចម្រាញ់​ ​មាន​បេក្ខនារី​ចំនួន​ ​២៩រូប​ ​មាន​វត្តមាន​ដែល​នឹង​បង្ហាញខ្លួន​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃនេះ​។​ ​នា​ថ្ងៃទី១៩​ ​ខែកញ្ញា​ ​ខាងមុខ​ ​មាន​ព្រឹត្តិ​ការណ៍​នៃ​កម្មវិធី​ប្រកួត​ចំនួន​ពីរ​ ​ដែល​នឹង​ប្រារព្ធ​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ ​នោះ​គឺ​ ​កម្មវិធី​ប្រកួត​ ​KHMER​ ​SUPERMODEL​ ​Cycle​ ​១០ជា​កម្មវិធី​ផ្សាយ​ផ្ទាល់​ ​នៅ​ស្ទូ​ឌី​យ៉ូ​ធំ​ ​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​នៅ​វេលា​ម៉ោង​ ​៧យប់​ ​និង​កម្មវិធី​ប្រកួត​ ​MISS​ ​GRAND​ ​CAMBODIA​ ​2019​ ​កម្មវិធី​ផ្សាយ​ផ្ទាល់​ ​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ ​នៅ​ស្ទូ​ឌី​យ៉ូ​ធំ​ ​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​នៅ​វេលា​ម៉ោង​ ​៨យប់​។​

​ជាង​នេះ​ទៅទៀត​ ​នា​ថ្ងៃទី​ ​៣១​ ​ខែតុលា​ ​ខាងមុខ​ ​មាន​ព្រឹត្តិ​ការណ៍​នៃ​កម្មវិធី​ប្រកួត​ចំនួន​ពីរ​ ​ដែល​នឹង​ប្រារព្ធ​ ​កម្មវិធី​ប្រកួត​ ​ផ្តាច់ព្រ័ត្រ​ ​ផង​ដែរ​នោះ​គឺ​ ​កម្មវិធី​ប្រកួត​ ​MISTER​ ​CAMBODIA​ ​Season​ ​3​ ​ជា​កម្មវិធី​ផ្សាយ​ផ្ទាល់​ ​នៅ​ស្ទូ​ឌី​យ៉ូ​ធំ​ ​ស្ថានីយ​ទូរទស្សន៍​ ​MISS​ ​WORLD​ ​CAMBODIA​ ​2019​ ​វិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ ​ជា​កម្មវិធី​ ​ផ្សាយ​ផ្ទាល់​ ​នៅ​ស្ទូ​ឌី​យ៉ូ​ធំ​ ​ស្ថានីយ​ទូរទស្សន៍​ ​CTNនៅ​វេលា​ម៉ោង​ ​៨យប់​។​ ​សូម​គោរព​អញ្ជើញ​ប្រិយមិត្ត​ទស្សនិកជន​ ​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ ​និង​សេរី​ ​ក៏ដូចជា​តាមដាន​ ​ទស្សនា​ ​ដើម្បី​ជា​កម្លាំងចិត្ត​ដល់​កម្មវិធី​ប្រកួត​។​

​ជយលាភី​ឯក​ដែល​គ្រង​មកុដ​ ​Miss​ ​Grand​ ​Cambodia​ ​2019​ ​នឹង​ចូលរួម​ប្រកួត​ ​Miss​ ​Grand​ ​International​ ​2019​ ​នៅ​ប្រទេស​ ​Venezuela​ ​ចំណែក​ ​Miss​ ​World​ ​Cambodia​ ​2019​ ​នឹង​ចូលរួម​ប្រកួត​ ​MISS​ ​WORLD​ ​2019​ ​នៅ​ចក្រភព​ ​អង់​គ្លេ​សុំ​។​ ​ចំណែក​បេក្ខជន​ជ័យលាភី​ឯក​ ​MISTER​ ​CAMBODIA​ ​នឹង​ចូលរួម​ប្រកួត​ ​MR​ ​WORLD​ ​2020​ ​ផង​ដែរ​។​ ​កម្មវិធី​ដ៏​មាន​អត្ថន័យ​នៃ​វេទិកា​ ​ប្រកួត​ពោរពេញ​ដោយ​កិត្តិយស​នេះ​ ​បាន​ផ្តល់​នូវ​កា​រប​ត្ថ​ម្ភ​ ​ពី​បណ្តា​ក្រុមហ៊ុន​ដែល​ក្នុង​នោះ​មាន​ដូចជា​ ​ក្រុមហ៊ុន​ទឹកដោះគោ​ ​DUTCH​ ​MILL​,​PTT​ ​Cambodia​,​ ​Tuus​ ​Café​ ​Amazon​ ​Cambodia​,​ ​ស្ករគ្រាប់​ ​PARRYក្រុមហ៊ុន​ ​អង្ករ​ ​រ៉ូ​យាល់​ម្កុដ​ ​,​ ​ហាងទំនិញ​ ​Jiffy​ ​។​ ​ក្នុង​នោះ​ក៏​មានការ​ ​សហ​ការណ៍​ចូលរួម​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​មួយចំនួន​ទៀត​ ​ដែល​មាន​ដូចជា​ ​សំលៀកបំពាក់​ម៉ាក​ ​RANSITA​ ​ហាង​កាត់​សំលៀកបំពាក់​ ​ធិ​រី​កា​ដើម​,​ ​The​ ​Olympia​ ​Mall​ ​និង​ ​The​ ​Olympia​ ​City​ ​។​

​កម្មវិធី​ប្រកួត​ ​MISS​ ​GRAND​ ​CAMBODIA​ ​2019​ ​ពិតជា​មាន​មោទនភាព​ ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ ​បណ្តុះបណ្តាល​ ​ដល់​កុល​ធិ​តា​កម្ពុជា​នៅ​លើ​ប្រធានបទ​ជាច្រើន​ ​ក្នុង​នោះ​ដូចជា​ ​បុគ្គលិក​លក្ខណៈ​ ​សុជីវធម៌​ ​ចរិយាមាយាទ​ ​ការ​ប្រាស្រ័យ​ទាក់ទង​ ​ទស្សនៈ​នៃ​ចែ​ក​រម្លែ​ក​ ​មនុស្សធម៌​ជាដើម​ ​ដែល​ក្នុង​នោះ​បេក្ខនារី​ទាំងអស់​ ​នឹង​ធ្វើដំណើរ​ទៅ​ចូលរួម​សាក​ ​សួរ​សុខ​ទុ​ក្ខ​ប្អូន​ៗ​កុមារ​ក្នុង​អង្គការ​ក្តី​សង្ឃឹម​ថ្មី​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ជាដើម​។​ល​។​ ​កម្មវិធី​ប្រកួត​នានា​ដូច​បាន​រៀបរាប់​ខាងលើ​ ​កម្មវិធី​ប្រកួត​ ​FRESHIE​ ​ក៏​នឹង​វិល​មក​ជាថ្មី​ម្តង​ទៀត​ ​ដើម្បី​ជា​វេទិកា​ ​បញ្ចេញ​ ​និង​បង្ហាញ​សមត្ថភាព​ ​និង​ទេព​កោសល​នៃ​ប្អូន​យុវជន​ ​យុវតី​ខ្មែរ​។​ ​ការ​គាំទ្រ​របស់​លោកអ្នក​ ​ជា​មាគ៌ា​សម្រាប់​ទំពាំងស្នងឫស្សី​ខ្មែរ​គ្រប់រូប​៕​

Advertisement