ធ្លាយ​ដំណឹង​!​ ​តារា​ស្រី​ ​យ៉ែម​ ​ស្រីពេជ្រ​ ​ប្រកាស​ចង់​បួស​ជា​ដូនជី​ ​និង​មាន​ចំណូលចិត្ត​ផ្លូវធម៌​ ​ក្នុង​ពិធី​ធម្មយាត្រា​ទាំង៥ប្រទេស​

​តារា​សម្ដែង​ ​កញ្ញា​ ​យ៉ែម​ ​ស្រីពេជ្រ​ ​បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី​ធម្មយាត្រា​ទាំង៥ប្រទេស​ ​គឺ​កម្ពុជា​ ​ថៃ​ ​ឡាវ​ ​វៀតណាម​ ​និង​ ​មីយ៉ាន់ម៉ា​ ​ជាច្រើន​ជុំវិញ​ផ្លូវធម៌​ ​ដែល​មិន​នឹកស្មាន​ថា​ ​នាង​ជា​យុវវ័យ​ដែល​ជោគជាំ​ដោយ​សាសនា​ដល់​ម្លឹង​។​ ​នាង​បាន​ប្រកាស​ថា​ ​នាង​មានបំណង​ចង់​បួស​ជា​ដូនជី​យ៉ាង​យូរ​រយៈពេល១ខែ​ ​តែ​ឱកាស​មិនទាន់​ហុច​ឱ្យ​នៅឡើយ​។​ ​

​តារា​សម្ដែង​ស្រី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​កញ្ញា​ ​យ៉ែម​ ​ស្រីពេជ្រ​ ​និយាយ​ថា​ ​ដ្បិតតែ​កញ្ញា​រវល់​ ​និង​មាន​វ័យ​មិនទាន់​ចាស់​មែន​ ​ប៉ុន្តែ​កញ្ញា​មាន​ចំណូលចិត្ត​ស្ដាប់​ព្រះធម៌​ ​និង​គោរព​ព្រះពុទ្ធ​សាសនា​យ៉ាង​ខ្លាំង​ ​អ៊ីចឹង​ហើយ​ទើប​កញ្ញា​ ​សម្រេចចិត្ត​ចូលរួម​ក្នុង​សន្និសីទ​ស្ដីពី​ធម្មយាត្រា​ ​ដែល​ជាពិធី​ដង្ហែ​រក្បួន​ផ្សព្វផ្សាយ​សាសនា​ប្រចាំឆ្នាំ​របស់​ប្រទេស​ទាំង៥​ ​នៅ​ជុំវិញ​ដងទន្លេ​មេគង្គ​នោះ​។​ ​កញ្ញា​ថា​ ​ខ្លួន​មានបំណង​ចង់​ផ្សារភ្ជាប់​ជាមួយ​ព្រះពុទ្ធ​សាសនា​ប្រមាណ២ឆ្នាំ​ចុងក្រោយ​ ​ដោយ​ប៉ង​ទៅ​ស្ដាប់ធម៌​ ​និង​សមាធិ​នៅក្នុង​វត្ត​អារ៉ាម​ ​ដើម្បី​ឱ្យ​បាន​យល់ដឹង​ពី​ព្រះពុទ្ធ​សាសនា​។​ ​កញ្ញា​និយាយ​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ព្រះសង្ឃ​ ​និង​ដូនជី​ ​តែង​ធ្វើពិធី​សមាធិ​ស្ដាប់ធម៌​ម្ដង១០ថ្ងៃ​ ​ដោយ​តម្រូវ​ឱ្យ​រៀន​ធម៌​ ​និង​តាំងសម្មាធិ​ ​ដែល​កញ្ញា​ស្ងប់​ផ្លូវចិត្ត​កុំ​ឱ្យ​ស្ត្​រេស​។​ ​កញ្ញា​បង្ហាញ​អារម្មណ៍​ខកចិត្ត​ ​ដែល​មិនបាន​ចូលរួម​ក្នុង​វគ្គសិក្សា​ព្រះធម៌​បែបនេះ២ឆ្នាំ​មក​ហើយ​ ​ដោយសារ​ឱ្យ​តែ​ដល់​វគ្គ​បណ្ដុះបណ្ដាល​ព្រះធម៌​នេះ​ ​គឺ​នាង​អត់​បានដឹង​ពី​ចម្ងាយ​ ​ហើយ​សុំច្បាប់​ការងារ​ថត​មិនបាន​។​ ​យ៉ាងណាមិញ​ ​កញ្ញា​ ​ថា​នឹង​ប៉ង​ចូលរួម​ក្នុង​កម្មវិធី​នេះ​ឱ្យ​ខាន​តែ​បាន​ ​ដោយ​បាន​ទូល​សុំ​ព្រះសង្ឃ​ដែល​ជា​អ្នក​រៀបចំ​ដើម្បីអោយ​ប្រាប់​ឱ្យ​ដឹងមុន​។​ ​ក្នុង​នោះ​កញ្ញា​ក៏​ប្រកាស​គាំទ្រ​ក្បួន​ធម្មយាត្រា​ដែល​ប្រកាស​ធ្វើឡើង​ផង​ដែរ​។​ ​

​លោក​ ​ស៊ុ​ផា​ឆៃ​ ​វិរៈ​ភូ​ជុង​ ​អគ្គលេខាធិការ​វិទ្យាស្ថាន​ពោធិ​ខា​យ៉ា​វិ​ឆា​ឡា៩៨០​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ព្រឹត្តិ​ការណ៍​នេះ​ ​នឹង​ធ្វើពិធី​ដង្ហែ​រក្បួ​នក្នុង​ប្រទេស​ទាំង៥​ ​ដោយ​បន្ទាប់ពី​ប្រកាស​អោយ​ដឹង​នៅ​ប្រទេស​កម្ពុជា​ ​ក្បួន​រថយន្ត​ ​និង​ក្បួន​ថ្មើ​ជើង​ ​នឹង​ចាប់​ធ្វើដំណើរ​នាំ​ព្រះធម៌​បង្កើត​មិត្តភាព​ពី​ខេ​ត្ត​ឈៀ​ងរ៉ៃ​ប្រទេស​ថៃ​ ​នៅ​ថ្ងៃទី១៤​ ​តុលា​ ​ឆ្ពោះទៅ​មីយ៉ាន់ម៉ា​ ​ឡាវ​ ​វៀតណាម​ ​និង​ត្រលប់​មក​បញ្ចប់​នៅ​សៀមរាប​នៅ​ថ្ងៃទី៣១​ ​តុលា​ ​ឆ្នាំ២០១៩​។​ ​ព្រឹត្តិ​ការណ៍​នេះ​រំពឹង​ថា​នឹង​មាន​មនុស្ស​ច្រើន​ចូលរួម​ ​ខណៈ​ដែល​ប្រទេស​ទាំង៥​ ​ក៏បាន​យោគយល់​គ្នា​ ​ដោយ​អនុញ្ញាតិ​ក្បួន​ដង្ហែ​រ​ចេញចូល​ដោយ​មិនបាច់​ប្រើ​លិខិតឆ្លងដែន​ ​ដើម្បី​រួមគ្នា​ផ្សព្វផ្សាយ​សាសនា​៕​

Advertisement