MV​ ​«​ ​ក្រមុំ​ស្រុកស្រែ​»​ ​អ្នកនាង​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​ផ្ដិត​យក​ទេសភាព​ស្រស់​ត្រកាល​នា​បុណ្យភ្ជុំបិណ្ឌ​ ​

September 19, 2019​ ម៉ោង 9:58 am

​MV​ ​«​ ​ក្រមុំ​ស្រុកស្រែ​»​ ​មួយ​បទ​នេះ​ ​ទាំង​ពិរោះ​ ​ទាំង​មាន​អត្ថន័យ​ ​និង​មានសាច់​រឿង​រស់រវើក​ឆ្លុះបញ្ចាំង​ពី​ទំនៀម​ទំ​លាប់​ខ្មែរ​ដែល​ទម្លាប់​វិច​នំ​ ​ជួបជុំ​បងប្អូន​ឳពុក​ម្ដាយ​ ​និង​ទៅវត្តទៅវ៉ា​ ​ក្នុង​ឱកាស​ខែ​ភ្ជុំ​។​ ​អ្នកនាង​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​បាន​សម្រិតសម្រាំង​ស្នាដៃ​នៃ​ការ​ផ្តិត​យក​រូបភាព​ស្អា​តៗ​ ​និង​ស្រស់​ត្រកាល​តាម​វាលស្រែ​។​ ​ខណៈ​ដែល​អឹម​វី​នេះ​បាន​បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អ្នកនាង​លាន់មាត់​សរសើរ​ពី​ការផលិត​បទចម្រៀង​របស់​អ្នកនាង​។​

​ ​MV​ ​បទចម្រៀង​របស់​អ្នកនាង​ ​ត្រូវ​បាន​ចេញ​បង្ហោះ​ ​កាលពី​រសៀល​ថ្ងៃទី១៨​ ខែ​កញ្ញា​ ​មុន​នេះ​ ​ដោយមាន​អ្នក​ចូល​ទស្សនា​កើនឡើង​ជាបន្តបន្ទាប់​ ​ដោយសារតែ​ត្រូវ​នឹង​បរិបទ​ក្នុង​អំឡុង​កាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​។​ ​អ្នកនាង​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​និយាយ​ថា​ ​ដើម្បី​អបអរ​បុណ្យ​ភ្ជុំ​ ​អ្នកនាង​មានតែ​បទ​”​ក្រមុំ​ស្រុកស្រែ​”​ទុកជា​ចំណងដៃ​ប៉ុណ្ណោះ​ ​ដោយបទ​ចម្រៀង​នេះ​ ​អ្នកនាង​គឺជា​អ្នក​ចំណាយ​ផលិត​ទាំងស្រុង​ ​ព្រោះតែ​ស្រលាញ់​តែម្ដង​។​ ​អ្នកនាង​ថា​ខ្លួន​នៅតែ​មិន​អាច​ដាច់​ឆ្ងាយ​ពី​សិល្បៈ​ដែល​ធ្លាប់​ជ្រោមជ្រែង​អោយ​អ្នកនាង​មាន​ថ្ងៃនេះ​នោះ​ទេ​ ​ទើប​អ្នកនាង​នៅតែ​ក្រ​វែលៗ​នឹង​សិល្បៈ​ ​បើ​ទោះជា​អ្នកនាង​មានមុខ​របរ​ ​និង​មាន​ជីវភាព​មួយ​ល្អ​ប្រសើរ​ទៅ​ហើយ​។​ ​អ្នកនាង​បាន​ទាំង​រំពឹង​ថា​បទចម្រៀង​”​ក្រមុំ​ស្រុកស្រែ​”​ ​នឹង​ជួយ​អំពេ​រអា​រម្ម​ណ៍​បងប្អូន​ខ្មែរ​ទាំង​ក្នុង​ស្រុក​ ​ជាពិសេស​អ្នក​រស់នៅ​ក្រៅប្រទេស​ ​អោយ​បាត់​នឹកស្រុក​នោះ​ផង​។​

​ ​ខាងក្រោម​នេះ​ ​ជា​ ​MV​ ​ក្ដៅ​ៗ​របស់​អ្នកនាង​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​«​ ​ក្រមុំ​ស្រុកស្រែ​»​៖​