អតីត​បេក្ខភាព​ ​XFactor​ ​Cambodia​ ​វ៉ាន​ ​ដា​ណេ​ ​បញ្ចេញ​បទនិពន្ធ​ថ្មី​រៀបរាប់​ពី​តថភាព​សង្គម​ ​

​គេ​មើលឃើញ​ថា​ ​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប​ ​និង​ហ្វេ​សប៊ុ​ក​របស់​ ​អតីត​បេក្ខភាព​ ​XFactor​ ​Cambodia​ ​វ៉ាន​ ​ដា​ណេ​ ​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ថា​ ​«​ ​កែខ្លួន​ជាថ្មី​ ​»​ ​ច្រៀង​រៀបរាប់​អំពី​តថភាព​សង្គម​ ​និង​ផ្ដល់​សារ​អប់រំ​ទៅកាន់​យុវវ័យ​។​ ​អ្នកគាំទ្រ​សំឡេង​របស់​លោក​បាន​ពោល​ពាក្យ​ពេញចិត្ត​ខ្លាំង​ ​ខណៈ​ដែល​លោក​មិនបាន​ចេញ​បទចម្រៀង​រៀបរាប់​ពី​សេ្នហា​ជួប​ព្រាត់​ឈឺចាប់​អ្វី​នោះ​។​

​ជា​ការពិត​ណាស់​មានការ​សរសើរ​មិន​តិច​ទេ​ ​បន្ទាប់ពី​អតីត​បេក្ខភាព​ ​Xfactor​ ​រូបនេះ​បញ្ចេញ​បទ​ដំបូង​របស់​ខ្លួន មិន​ត្រឹមតែ​ពិរោះ​ទេ​ ​ប៉ុន្តែ​ក៏​ឆ្លុះបញ្ចាំង​ពីសង្គម​ដែល​បង្វក់​ដោយ​គ្រឿងញៀន​ ​ដែល​មាន​អត្ថន័យ​ដាស់សតិ​ឱ្យ​យុវវ័យ​កុំ​ប្រឡូក​នឹង​ការ​បង្វក់​នេះ​ដើម្បីកុំឲ្យ​សង្គម​ ​និង​ឳពុក​ម្ដាយ​អាប់​ឱន​ង​ដែរ​។​ ​បទចម្រៀង​នេះ​កំពុង​ចាក់ដោត​ស្រទាប់​យុវវ័យ​ ​ខណៈ​ដែល​នៅ​លើ​ឆា​ណែ​លយូ​ធូប​គឺ​ទើបតែ​បង្ហោះ​សោះ​ ​តែ​មាន​អ្នក​ចូល​ស្ដាប់​រាប់​ពាន​ដង​ភ្លាម​ៗ​។​

​បទចម្រៀង​មួយ​បទ​នេះ​ ​ជា​ការ​កែសម្រួល​ ​និង​ផលិត​ដោយ​លោក​ ​នូ​ ​សុ​ផេន​ ​ដែលគេ​ស្គាល់​ថា​ជា​អ្នក​ផលិតកម្ម​វិធី​មួយ​រូប​ ​និង​មាន​ស្នាដៃ​ផលិត​ឈុត​បុរាណ​ផង​ដែរ​។​ ​លោក​បានសម្រេច​ផលិត​បទ​«​ ​កែខ្លួន​ជាថ្មី​ ​»​ ​ឱ្យ​អតីត​បេក្ខជន​ ​Xfactor​ ​លោក​ ​វ៉ាន​ ​ដា​ណេ​ ​បន្ទាប់ពី​អតីត​បេក្ខជន​ប្រលង​ចម្រៀង​លំដាប់​ពិភពលោក​រូប​នេះ​ ​បាត់បង់​ឱកាស​ពី​ការ​ប្រលង​ហើយ​កត់សម្គាល់​ថា​មាន​ទឹកដម​សំលេង​ល្អ​។​ ​នេះ​ជា​បទ​ផ្ទាល់ខ្លួន​លើកដំបូង​ ​របស់​លោក​ ​វ៉ាន​ ​ដា​ណេ​ ​ប៉ុន្តែ​អ្វី​ដែល​មហាជន​គិ​ត​ថ​ស​ជោគជ័យ​ ​គឺ​បទចម្រៀង​នោះ​មាន​ទឹកដម​សំលេង​លូ​យកប់​ ​ហើយ​សម្រាប់​អត្ថន័យ​វិញ​ ​គឺ​លើកឡើង​ពី​អ្នក​ញៀន​ញ៉ាម​គ្រឿងញៀន​ ​ហើយ​ធ្លាក់​ដើរខុស​ផ្លូវ​។​

​លោក​ ​នូ​ ​សុ​ផេន​ ​រំពឹង​ថា​មួយ​បទ​នឹង​កាន់តែ​ធ្វើ​ឱ្យ​តារាចម្រៀង​ ​លោក​ ​វ៉ា​ ​ដា​ណេ​ ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​ ​បន្ទាប់ពី​លោក​ ​វ៉ាន​ ​ដា​ណេ​ ​ក៏​ធ្វើ​ឱ្យ​មានការ​ស្គាល់​រួចមក​ហើយ​ ​តាមរយៈ​ការ​ប្រលង​ ​Xfactor​។​ ​តារាចម្រៀង​រូប​នេះ​ ​ក៏​ត្រូវ​បាន​គេ​ប្រកាស​ថា​នឹង​ផលិត​បទចម្រៀង​អោយ​ថ្មី​បន្ត​ទៀត​ ​ដោយ​ឆា​ណែល​ ​The​ ​World​ ​Cambodia​ ​និង​ក្លាយជា​ឆា​ណែល​ដែល​នឹង​បង្ហោះ​វីដេអូ​បទចម្រៀង​របស់​លោក​ ​វ៉ាន់​ ​ដា​ណេ​ ​នោះ​ផង​។​

​ចង់​ដឹង​ថា​ចម្រៀង​មួយ​បទ​នេះ​ ​ទាំង​ពិរោះ​ ​និង​មាន​អត្ថន័យ​យ៉ាងណា​ ​សូម​រីករាយ​ទស្សនា​៖​

Advertisement