សុទ្ធតែ​តារា​សិល្បៈ​ល្បី​បង្ហាញមុខ​ក្នុង​ថ្ងៃខួប១៣ឆ្នាំ​ហាង​វី​ហ្វ្រេន​

​នៅ​យប់​ថ្ងៃទី១៩​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​គេ​ឃើញ​មាន​វត្តមាន​តា​រា​ល្បី៑​ៗ​ដែល​បង្ហាញខ្លួន​យ៉ាងច្រើន​កុះករ​ដូចជា​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​,​ ​កញ្ញា​ ​ណា​តា​ហ្សា​ ​តួឯកស្រី​ក្នុង​រឿង​”​កំណត់ហេតុ​នាងនាថ​”​,​ ​កញ្ញា​ ​យ៉េ​យ៉េ​,​ ​កញ្ញា​ ​ផេន​ខេ​ក​,​ ​លោក​ ​ឃុន​ ​វុត្​ថា​ ​តារាចម្រៀង​ហង្ស​មាស​,​ ​លោក​ ​សម​ ​សុ​ណ្ណា​រ៉ា​ក់​ ​បេក្ខភាព​ ​Xfactor​ ​Cambodia​,​ ​ ​កញ្ញា​ ​ហ៊ិ​ន​ ​លីដា​ ​អតីត​បេក្ខភាព​ ​Cambodian​ ​Idol​,​ ​ម្ចាស់​បទ​”​បើ​បង​បាត់​ការ​ចងចាំ​”​ ​លោក​ ​បូ​ ​តាំង​ហៀង​,​ ​លោក​ណា​រ៉ា​ ​ពិធីករMy​ ​TV​ ​ច្រៀងរាំ​សប្បាយ​និ​ ​ឈរ​ចាប់ឆ្នោត​ប្រគល់​ជូន​អ្នកមាន​សំណាង​នៅក្នុង​ខួប១៣ឆ្នាំ​របស់​វី​ហ្វ្​រេន​។​

​លោក​ ​ចេង​ ​វណ្ណា​ ​ម្ចាស់ហាង​វី​ហ្វ្​រេន​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​មិន​ខុសពី​ឆ្នាំ​កន្លងទៅ​ ​នៅក្នុង​ឆ្នាំនេះ​ ​លោក​នៅតែ​រៀបចំ​ពិធី​ខួប​ប្រចាំ​ហាង​ ​ដោយមាន​វត្តមាន​តា​រា​ល្បី​ៗ​ចូលរួម​អបអរ​ដដែល​។​ ​វត្តមាន​តារា​ទាំងអស់​លោក​ថា​ ​មានការ​បែងចែក​ជា២ក្រុម​ ​គឺ​ក្រុម​អ្នក​សម្ដែង​ ​ដែល​រួមមាន​ពិធី​ការិនី​ ​តារាចម្រៀង​ ​តន្ត្រីករ​ ​តារា​កំប្លែង​ ​និង​មួយ​ក្រុម​ទៀត​ ​គឺ​តារា​ដែល​មក​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​។​ ​លោក​ថា​តារា​សិល្បៈ​ដែល​បង្ហាញខ្លួន​ក្នុង​ពិធី​ខួប​ហាង១៣ឆ្នាំ​នោះ​ ​មាន​ចំនួន​កុះករ​ ​ខណៈ​ដែល​ភ្ញៀវ​ដែល​មិនមែន​ជាតា​រា​សិល្បៈ​ក៍​ច្រើន​រហូតដល់​ថ្នាក់​រក​កន្លែង​ឱ្យ​អង្គុយ​មិន​មាន​។​ ​ពិធី​ជួបជុំ​ដែល​បាន​ធ្វើឡើង​នោះ​ ​គឺ​ដើម្បី​ឱ្យ​អ្នក​សិល្បៈ​បាន​សប្បាយ​ ​និង​ដើម្បី​ផ្ដល់​រង្វាន់​ជូន​ដល់​អ្នកចូលរួម​ ​ឱ្យ​បាន​រង្វាន់​មុខ​ភ្ជុំ​ ​គ្រាន់​បាន​សប្បាយចិត្ត​។​ ​លោក​ថា​ ​បើកុំតែ​ខួប​ហាង​ឆ្នាំនេះ​ ​ទើបនឹង​ខួបកំណើត​លោក​ផង​ ​កុំអី​តារា​សិល្បៈ​ពិតជា​ត្រូវ​បាន​អញ្ជើញ​ក្នុង​ចំនួន​ច្រើនជាង​នេះ​ឆ្ងាយណាស់​៕​

Advertisement