វណ្ណា​ ​វត្តី​ ​ដកឃ្លា​ពី​សិល្បៈ​ល្បី​ថា​ ​ជា​បរ​វល់​ជា​មួយ​ថៅកែ​ៗ​

​ប្រភព​ជិ​ត​ស្និទ្ធិ​ទម្លាយ​ថា​ ​វណ្ណា​ ​វត្តី​ ​កំពុង​រយាល​ឆ្ងាយ​ពី​សិល្បៈ​នៅក្នុង​ពេលនេះ​ ​ដោយសារតែ​នាង​វក់​ជាមួយ​នឹង​ថៅកែ​ៗ​ ​ដោយ​ចំណាយពេល​ច្រើនតែ​នៅ​តាម​ខេត្ត​ ​អម​ដោយ​វត្ត​មាន​ថៅកែ​ៗ​ ​និង​បុរស​សេដ្ឋី​។​ ​ប្រភព​ដដែល​បន្ត​ទម្លាយ​ថា​ ​នាង​មិន​ត្រឹមតែ​មិន​ខ្វល់​នឹង​ការងារ​សប្បុរសធម៌​ ​ឬ​ ​ការងារ​សង្គម​នោះ​ទេ​ ​សូម្បីតែ​ការងារ​សិល្បៈ​នានា​ក៏​នាង​ស្ទើរតែ​លែង​ចង់​រវល់​ផង​ដែរ​ ​ចាប់តាំងពី​នាង​បាន​ស្គាល់​ថៅកែ​ធំៗ​ ​ហើយ​ជាប់សូរ​ទៅណាមកណា​តែ​ជាមួយ​បុ​រសៗ​ទ្រព្យ​ស្ដុក​ទាំងនោះ​។​

​នាង​ចំណាយពេល​ស្ទើរតែ៣០ថ្ងៃ​ក្នុង​មួយ​ខែ​ ​ជាមួយ​តែ​ថៅកែ​ៗ​ ​ក្នុង​គម្រោង​ដើរមើល​ដីធ្លី​តាម​ខេត្ត​គ្មាន​ពេលសម្រាក​។​ ​យ៉ាងណាមិញ​ ​សកម្មភាព​ដែល​នាង​កំពុង​ធ្វើ​នៅក្នុង​ពេល​ពេលនេះ​ ​មានការ​អះអាង​ថា​ទទួល​បាន​ចំណូល​ច្រើន​មិនធម្មតា​នោះ​ឡើយ​ ​ទើប​នាង​សប្បាយ​នឹង​មុខ​ជំនួញ​ថ្មីនេះ​ ​រហូត​លែង​ខ្វល់​នឹង​ការងារ​សិល្បៈ​។​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​សារភាព​ថា​ ​នាង​ពិតជា​មិនសូវ​បាន​គិត​ពី​ការងារ​សិល្បៈ​ប្រមាណ​ជាង២ខែ​ចុងក្រោយ​ ​បន្ទាប់ពី​នាង​បាន​ស្គាល់​ដៃគូ​ ​ហើយ​ចាប់ដៃ​គ្នា​រកស៊ី​ខាង​នាំ​ថៅកែ​ខ្មែរ​ ​ចិន​ ​និង​ជន​ជា​តិ​ផ្សេង​ៗ​ដើរមើល​ដី​។​

​សូមជម្រាប​ថា​ ​មុខរបរ​ថ្មី​ ​ដ្បិតតែ​ធ្វើ​ឱ្យ​នាង​នៅ​ខេត្ត​ច្រើនជាង​នៅ​ភ្នំពេញ​ ​ហើយ​ត្រូវ​ធ្វើដំណើរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ ​ប៉ុន្តែ​សម្រាប់​ចំណូល​គឺ​ក្រែល​ ​ជាពិសេស​ក្នុង​ពេល​ណែនាំ​ភ្ញៀវ​ចិន​ ​ឬ​ ​ថៅកែ​ៗ​ ​អោយ​ទិញ​ដី​បាន​មួយ​ប្លង់​ៗ​ ​ដែល​មាន​ទំហំ​ច្រើន​ហិកតារ​។​ ​កញ្ញា​ថា​បណ្ដា​ផលិតករ​ ​និង​អ្នក​រៀបចំ​កម្មវិធី​ ​ហៅ​នាង​អោយ​សម្ដែង​ ​និង​ ​ឡើង​ច្រៀង​ច្រើនណាស់​ ​ដោយ​សូម្បីតែ​ក្រុមការងារ​ក៏​ស្នើ​ផលិត​ចម្រៀង​ក្នុង​ពេល​រវល់​នេះ​មិន​តិច​ដែរ​ ​ប៉ុន្តែ​នាង​មិន​អាច​ទទួល​ព្រោះតែ​រវល់​នៅតែ​ខេត្ត​។​ ​យ៉ាងណាមិញ​នាង​ថា​មិន​ចោល​សិល្បៈ​នោះ​ទេ​ ​គឺ​នៅតែ​នឹង​រក​ពេល​ផលិត​បទ​ថ្មី​ ​និង​ទទួលការ​ងារ​សម្ដែង​ ​ដោយ​នឹង​សកម្ម​ក្នុង​ការចូលរួម​កម្មវិធី​សប្បុរសធម៌​ ​អោយ​បាន​ញឹក​ជាថ្មី​ ​អោយ​តែ​នាង​ដកឃ្លា​ពី​ការងារ​មើល​ដី​បាន​បន្តិច​៕​

Advertisement