ប្លែក​មួយ​ទំហឹង​ ​ខួប​កូនស្រី​ ​ភិន​ ​សុ​ដា​លីស​ ​លេង​ឱ្យ​ភ្ញៀវ​កិត្តិយស​ស្លៀក​របៀប​ ​Super​ ​Hero​ ​ក្នុង​ហ្គេម​ទាំងអស់​

​កាលពី​ល្ងាច​ម្សិលមិញ​ ​ក្រុម​តារា​ជាច្រើន​បាន​នាំគ្នា​ចូលរួម​កម្មវិធី​ខួបកំណើត​កូនស្រី​របស់​តារា​ស្រី​ ​ភិន​ ​សុ​ដា​លីស​។​ ​អ្វី​ដែលគេ​ចាប់អារម្មណ៍​ ​គឺ​គេ​ឃើញ​មិត្ត​ភ័ក្ត្រ​ ​និង​តារា​សិល្បៈ​មួយចំនួន​ ​តែងខ្លួន​តាម​លំនាំ​តួអង្គ​ក្នុង​ហ្គេម​អន​ឡាញ​ ​ដោយ​ក្នុង​ពិធី​នោះ​ ​ក៏​មានការ​ប្រកួត​រក​អ្នក​ត្រាប់តាម​ ​Hero​ ​ក្នុង​ហ្គេម​ ​ដែល​ដូច​ជាងគេ​ទាំង​សំលៀកបំពាក់​ ​និង​កាយវិការ​នោះ​ផង​។​ ​

​លោក​ ​អុិន​ ​សុ​ភិន​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ដោយសារតែ​ ​ដំណក់​ឈាម​របស់​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​គឺជា​ចៅ​ដំបូង​ប្រចាំ​ត្រកូល​ ​ទើប​នាង​តូច​រូប​នេះ​ ​ស្ទើរតែ​ក្លាយជា​គ្រាប់ពេជ្រ​ក្នុង​គ្រួសារ​ ​ដែល​តម្រូវ​ឱ្យ​លោក​ ​សម្រេច​ថាត្រូវ​តែ​ចំណាយ​ធ្វើ​ខួប​ធំ​ឱ្យ​មួយឆ្នាំ​ម្ដង​ ​ដើម្បី​បាន​ជួបជុំ​មិត្ត​ភ័ក្ត្រ​ ​និង​អ្នក​សិល្បៈ​ផង​។​ ​ដើម្បី​ឱ្យ​កាន់តែ​សប្បាយ​ថែមទៀត​ ​កូនស្រី​របស់​លោក​ ​ក៏​បបួល​មិត្ត​ភ័ក្ត្រ​តែងខ្លួន​តាម​តួអង្គ​ហ្គេម​ ​ហើយ​លេង​ហ្គេម​ប្លែក​ៗ​ ​ដើម្បី​ទុកជា​ការ​ជួបជុំ​ប្រចាំឆ្នាំ​។​ ​លោក​បាន​ទាំង​ចាត់ទុកថា​ ​អោយ​តែ​ដល់​ថ្ងៃខួប​ចៅស្រី​ ​ខេ​ត​ធឺ​រី​ណា​ ​(​Katherina​)​ ​ដែលគេ​ស្គាល់​ថា​ជា​កូនស្រី​របស់​ ​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​និង​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​គឺជា​ថ្ងៃ​ជួបជុំ​ប្រចាំឆ្នាំ​ដែល​ទោះជា​ត្រូវ​ចំណាយ​ប៉ុន្មាន​ក៏​ត្រូវតែ​រៀប​ពិធី​ជួបជុំ​ធំដុំ​នោះ​ផង​។​ ​អុីចឹង​ហើយ​ទើប​ក្នុង​ពិធី​នោះ​ ​ក្រៅពី​តារា​សិល្បៈ​ ​ក៏​មាន​ភ្ញៀវ​អ្នកមុខអ្នកការ​ចូលរួម​កុះករ​។​

​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​បាន​អះអាង​ថា​ ​ដ្បិតតែ​រាល់ថ្ងៃ៦​ ​តុលា​ ​គឺជា​ខួប​របស់​កូនស្រី​ ​ប៉ុន្តែ​នាង​ក៏​ចាត់ទុកថា​ជា​ថ្ងៃ​ពិសេស​របស់​ខ្លួន​ ​និង​របស់​គ្រួសារ​ទាំងមូល​ផង​ដែរ​ ​ទើប​អ្នកនាង​នៅក្នុង​ឆ្នាំនេះ​ ​បាន​ប្រមូល​មិត្ត​ភ័ក្ត្រ​ ​និង​តារា​សិល្បៈ​ ​អោយ​កាត់​ឈុត​ត្រាប់តាម​តួអង្គ​ក្នុង​ហ្គេម​ ​ហើយ​មាន​ហ្គេម​ប្រកួត​ត្រាប់​រក​អ្នក​ដូច​តួអង្គ​ក្នុង​ហ្គេម​ជាងគេ​។​ ​ក្នុង​នោះ​តារាចម្រៀង​ ​កញ្ញា​ ​អេ​ដា​ ​ក៏​ក្លាយជា​អ្នកឈ្នះ​នៅក្នុង​យប់​នោះ​ដែរ​។​

​ ​សូម​ទស្សនា​ ​នួវ​រូបភាព​ខាងក្រោម​ ​ទាំងអស់គ្នា​៖​



Advertisement