ញាក់សាច់​!​!​ ​មក​ស្គាល់​ពី​កូនខ្មែរ​ផលិត​វីដេអូ​លំដាប់​អន្ដរ​ជាតិ​ ​

October 9, 2019​ ម៉ោង 9:58 am

​មហាជន​ជាច្រើន​នាក់​ធ្លាប់​បាន​ទស្សនា​វីដេអូ​ស្ព​ត​ពាណិជ្ជកម្ម​ ​វី​អូ​ចម្រៀង​ ​ភាព​យន្ដ​ខ្លី​ៗ​ ​និង​វីដេអូ​ឯក​សារ​ខ្លី​ៗ​ល្អ​ៗ​ ​ដែល​បាន​កោតសរសើរ​ពី​ស្នាដៃ​អ្នក​ផលិត​វីដេអូ​។​ ​ជាក់ស្ដែង​តា​មរ​យៈស្ព​ត​ ​និង​ភាព​យន្ត​ខ្លី​ៗ​ ​និយាយ​ជា​ភាសាអង់គ្លេស​ ​និង​សម្ដែង​ដោយ​ជនបរទេស​ ​ដូចជា​ក្នុង​រឿង​”​Boy​”​ ​រឿង​”​Evoking​ ​ឬ​ ​ដាស់​វិញ្ញាណ​”​ ​និង​រឿង​ជាច្រើន​ទៀត​ ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​ផ​លិ​ករ​ឈ្មោះ​ ​Tim​ ​Pek​ ​(​ធីម​ ​បុិ​ក​)​ ​ម្ចាស់​ពានរង្វាន់​ ​ពី​ការផលិត​ភាពយន្ត​រឿង​”​វិញ្ញាណ​ក្រហម​ ​ឬ​ ​The​ ​Red​ ​Sense​”​ ​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ២០០៦​ ​គេ​ស្មាន​តែ​ផលិតករ​រូប​នេះ​គឺជា​ជនបរទេស​។​ ​

​យ៉ាងណាមិញ​ ​ម្នា​ក់ៗ​មិនបាន​ចាប់អារម្មណ៍​ថា​ ​អ្នក​ផលិត​វីដេអូ​នោះ​ជា​កូនខ្មែរ​នោះ​តេ​ ​នៅពេល​ដឹង​ថា​ ​លោក​ ​គឺជា​ជនជាតិ​ខ្មែរ​ ​ហើយ​លោក​មាន​ស្នាដៃ​រាប់មិនអស់​ក្នុង​ការផលិត​ភាព​យន្ត​ខ្លី​ៗ​ ​ស្ព​ត​ ​និង​ជំនាញ​កាត់ត​ជាដើម​ ​ដែល​អាច​និយាយ​បាន​ស្នាដៃ​ដែល​លោក​រំលេច​ឡើង​គឺ​មិនចាញ់​ផលិតករ​បរទេស​។​ ​ក្នុង​កិច្ច​សម្ភាស​ន៏​តាម​សារ​អេ​ឡិច​ត្រូ​និច​ពី​ប្រទេស​អូស្ត្រាលី​ ​លោក​ ​ធីម​ ​បុិ​ក​ ​ផលិតករ​ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ថ្លែង​បញ្ជាក់​ថា​ ​ដោយសារតែ​លោក​បាន​ទទួលការ​បណ្ដុះបណ្ដាល​ក្នុង​ជំនាញ​ផលិតភាព​យន្ត​ទាំង​ការ​ផ​លិ​ត​ស្ព​ត​ ​វីដេអូ​ឯកសារ​ ​ជា​អ្នក​កាត់ត​ ​និង​ ​ចាក់​ពណ៌​វីដេអូ​ ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ ​ទើប​លោក​រមែង​ផលិតភាព​យន្ត​ខ្លី​ៗ​ ​ជាពិសេស​រឿង​ខ្លី​រន្ធ​ត់ៗ​ ​និង​ព្រឺព្រួច​ ​ហើយ​ដាក់​បង្ហោះ​នៅ​លើ​យូ​ធូប​។​ ​មកទល់​ពេលនេះ​លោក​ផលិត​បាន​ច្រើន​រឿង​ហើយ​ ​ដោយ​ភាពយន្ត​ខ្លី​នី​មួយ​ៗ​ ​លោក​ក៏​នឹង​មានគំនិត​បន្លាយ​ជា​ភាពយន្ត​ខ្នាត​ធំ​ ​ប្រសិនបើ​មានដៃ​គូ​សហការ​បោះទុន​ ​ចង់ឱ្យ​លោក​ផលិត​។​ ​កាលពី​ខែ៩កន្លងទៅ​ ​ក្នុង​ពេល​លោក​មកលេង​នៅ​កម្ពុជា​ ​លោក​ក៏បាន​ផ​លិ​ត​ស្ព​ត​ខ្លី​ក្រោម​ចំណងជើង​ថា​«​Cambodia’s​ ​Wonderland​» ​ដែល​ឆ្លុះបញ្ចាំង​ពីអ​ច្ឆ​រិយៈ​នៃ​កម្ពុជា​។​ ​ពេល​កន្លងមក​លោ​ក​ក៍​ចុះ​មក​ផ​លិ​ត​ស្ព​ត​ ​និង​រឿង​ខ្លី​ៗ​ជាច្រើន​លើទឹក​ដីខ្មែរ​រាប់មិនអស់​ផង​ដែរ​។​ ​

​ផលិតករ​រូប​នេះ​បាន​បន្ដ​ទៀត​ថា​ ​ខ្លួន​ទទួល​បានការ​ទទួលស្គាល់​លើ​ជំនាញ​ផលិត​ប្លង់​រឿង​ ​សំឡេង​ ​និង​បច្ចេកទេស​ថត​ ​ជាយូរមកហើយ​ ​ទើប​នៅក្នុង​ប្រទេស​អូស្ត្រាលី​លោក​ទទួលជោគជ័យ​ក្នុង​ការ​បើក​ក្រុ​មហ៑ុន​ផ​លិ​ត​ស្ព​ត​ ​ផលិត​វីដេអូ​ឯកសារ​ ​ជំនាញ​កាត់ត​ ​ចាក់​ពណ៌​កុន​ ​និង​ ​Sound​ ​ជាដើម​ ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ ​ដោយ​ក្នុង​ពេល​ដ៏​ខ្លី​ ​លោក​ក៏​នឹង​គ្រោង​ចុះ​មក​ផលិតភាព​យន្ត​ដោយ​ជ្រើស​យក​ជនជាតិ​ខ្មែរ​នៅ​លើទឹក​ដី​កម្ពុជា​ ​អោយ​សម្ដែង​ផង​ដែរ​។​ ​លោក​ថា​ ​ភាព​យន្ត​ខ្លី​ៗ​ដែល​លោក​ផលិត​ឡើង​កន្លងមក​ ​បើ​ទោះជា​និយាយ​ភាសាបរទេស​ ​និង​មើល​រសជាតិ​ដូចជា​ភាពយន្ត​បរទេស​ ​ប៉ុន្តែ​មិន​មាន​ស្នាដៃ​ណាមួយ​ ​ដែល​គ្មាន​ការចូលរួម​សម្ដែង​ពី​ជនជាតិ​ខ្មែរ​ ​នោះ​ទេ​។​ ​ជាក់ស្ដែង​ក្នុង​រឿង​ ​”​Boy​”​ ​ដែល​មានការ​ចាប់អារម្មណ៍​ក្រោយ​ការ​បង្ហោះ​នោះ​ ​តួអង្គ​ក្មេងប្រុស​គឺជា​ជនជាតិ​កម្ពុជា​ ​ខណៈ​ដែល​តួអង្គ​ស្រី​ជា​ជនជាតិ​ហ្វីលីពីន​ ​និង​មាន​ជនជាតិ​អូស្ត្រាលី​ចូលរួម​សម្ដែង​ដែរ​។​ ​លោក​ប្រកាស​ថា​ចង់ឱ្យ​អន្តរជាតិ​ដឹង​ថា​ ​ជនជាតិ​កម្ពុជា​ក៏​មានលទ្ធភាព​ផលិតភាព​យន្ត​កម្រិត​បរទេស​មិនចាញ់​គ្នា​ ​ទើប​លោក​តែង​ផលិត​រឿង​ខ្លី​ថ្មី​ៗ​ ​ដាក់​បង្ហោះ​ជា​រឿយ​ៗ​។​

​ខាងក្រោម​នេះ​ជា​ស្នា​ដៃ​ខ្លះ​ៗ​ ​របស់​លោក​ ​ដែល​ស្ទើរតែ​មើល​មិនដឹង​ថា​ជា​ការផលិត​ដោយ​ជនជាតិ​កម្ពុជា​៖​