កក្រើក​!​!​ ​កំពូល​តារា​ភាពយន្ដ​ថៃ​ ​Mint​ ​Chilida​ ​បង្ហាញ​ឈុត​គ្រឿង​ពេជ្រ​និង​ត្បូង​កម្រ​ ​Paraiba​

​នៅ​ថ្ងៃទី​ ​១៤​ ​ខែតុលា​នេះ​ ​គេ​បានឃើញ​វត្តមាន​កំពូល​តារា​ភាពយន្ដ​ថៃ​ ​កញ្ញា​ ​Mint​ ​Chilida​ ​មកកាន់​កម្ពុជា​ ​និង​ចូលរួម​បង្ហាញ​ឈុត​គ្រឿង​ពេជ្រ​ ​ដែល​មានតម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដែល​ដឹង​ថា​ ​គ្រឿងអលង្ការ​ពេជ្រ​មួយ​ឈុត​នោះ​ ​រចនា​ម៉ូដ​ដោយ​ហាង​ ​Chateau​ ​Des​ ​Gems​ ​និង​មាន​លក្ខណៈ​ពិសេស​គឺ​ចិញ្ចៀន​មួយ​វង់​ជា​ត្បូង​ ​Paraiba​ ​មាន​អាយុកាល​រាប់​សិប​ឆ្នាំ​មក​ហើយ​ ​និង​ជា​ត្បូង​លាក់បាំង​ក្នុង​ផែនដី​ដ៏​កម្រ​។​

​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ ​កំពូល​តារា​សម្ដែង​ថៃ​ ​កញ្ញា​ ​Mint​ ​Chilida​ ​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​បាន​គ្រង​ឈុត​គ្រឿង​ពេជ្រ​ដែល​ជា​ម៉ូត​មានតែ​មួយ​លើ​លោក​ ​ប្រចាំ​ហាង​ ​Chateau​ ​Des​ ​Gems​។​ ​កញ្ញា​ជាប់ចិត្ត​ជាងគេ​គឺ​ចិញ្ចៀន​ដែល​នាង​បាន​ពាក់​ ​ដោយសារតែ​ចិញ្ចៀន​មួយ​វង់​នោះ​ ​ជា​ត្បូង​ ​Paraiba​ ​ដែល​ជា​ត្បូងពេជ្រ​ដ៏​មានតម្លៃ​លាក់​ក្នុង​ស្រទាប់ផែនដី​ ​ដែល​ទើបត្រូវ​បាន​គេ​រក​ឃើញ​ប្រមាណ​ជា៤០ឆ្នាំ​ចុងក្រោយ​។​



​ទន្ទឹមគ្នា​នោះ​ដែរ​ ​លោកស្រី​ ​ម៉ៅ​ ​ពោរពេញ​ ​អគ្គ​នាយិកា​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​បាន​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​នេះ​ជា​លើក​ទី៦ហើយ​ ​ដែល​ហាង​ពេជ្រ​របស់​អ្នកស្រី​តាំង​ពិ​ព័រ​ណ៌​គ្រឿង​ពេជ្រ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ ​ដោយ​បាន​ទាំង​ច្នៃ​ឈុត​ពេជ្រ​ដ៏​អស្ចារ្យ​ក្នុង​ពិភព​ពេជ្រ​ ​ដើម្បី​បង្ហាញថា​ប្រទេស​កម្ពុជា​ ​ក៏​មាន​គ្រឿង​ពេជ្រ​ដ៏​អស្ចារ្យ​ ​មិន​ខុសពី​បណ្ដា​ប្រទេស​ធំៗ​។​ ​អ្នកស្រី​ថា​ ​មួយ​ឈុត​ពី​ ​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​ដែលតា​រា​ថៃ​ ​កញ្ញា​ ​Mint​ ​Chilida​ ​ពាក់​ក្នុង​ពិធី​បង្ហាញខ្លួន​នោះ​ ​មានតម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ ​ដោយ​ប្រភេទ​ពេជ្រ​ ​ដែល​យក​មក​ច្នៃ​សម្រាប់​មួយ​ឈុត​នេះ​ ​ក៏​ច្នៃ​ពី​ត្បូងពេជ្រ​ដ៏​កម្រ​ក្នុង​លោក​ ​នៅក្នុង​វិស័យ​គ្រឿង​ពេជ្រ​។​

​អ្នកស្រី​បន្ដ​ថា​ ​មួយ​ឈុត​នេះ​ ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ម៉ូត​ដែល​មានតែ​មួយ​លើ​លោក​ ​ដោយ​សូម្បីតែ​ការរចនា​ម៉ូត​ ​ក៏អាច​និយាយ​បាន​ថា​គ្មាន​ពីរ​ ​ប្រចាំ​ហាង​ ​Chateau​ ​Des​ ​Gems​ ​ផង​ដែរ​។​ ​ក្រៅពី​ឈុត​គ្មាន​ពីរ​របស់​តារា​ថៃ​ ​Mint​ ​Chilida​ ​បណ្ដា​ឈុត​ដែល​លក់​បញ្ចុះតម្លៃ​នៅក្នុង​ពិ​ព័រ​ណ៌​នោះ​ ​ក៏​ត្រូវ​បាន​អ្នកស្រី​ ​បញ្ជា​ក់​សុទ្ធ​ស៉ឹង​តែ​ជា​ឈុត​ប្រចាំ​ហាង​ ​Chateau​ ​Des​ ​Gems​ ​ដ៏​ល្អឥតខ្ចោះ​។​ ​លោកស្រី​ថា​ ​តាំង​ពិ​ព័រ​ណ៌​របស់​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​មិន​ត្រឹមតែ​បង្ហាញ​ពី​សន្ទុះ​រីក​ចំរើន​នៃ​ទីផ្សារ​ពេជ្រ​នៅ​កម្ពុជា​ ​តែ​ក៏​ជា​ជំនួប​របស់​អតិថិជន​ ​ដើម្បី​បង្ហាញថា​កម្ពុជា​ ​មានការ​រីក​ចំរើន​ក្នុង​វិស័យ​គ្រឿង​ពេជ្រ​។​ ​ពិធី​នេះ​ធ្វើឡើង២ថ្ងៃ​នៅ​ភោជនីយដ្ឋាន​ ​Topaz​ ​ដោយ​នៅ​ថ្ងៃទី៦​ ​តុលា​ ​ក៏​មាន​វត្តមាន​កំពូល​តារា​ថៃ​ល្បីល្បាញ​គឺ​លោក​ ​Boy​ ​Pakorn​ ​បង្ហាញខ្លួន​៕​



Advertisement