មក​កម្ពុជា​លើក​ទី៣​ ​កំពូល​តារា​សម្ដែង​ថៃ​ ​លោក​ ​Boy​ ​Pakorn​ ​នៅតែ​សង្ហា​ ​និង​សម្ញែង​គ្រឿង​ពេជ្រ​ជាង​កន្លះ​លាន​ដុល្លារ​

​នៅ​ថ្ងៃទី១៣​ ​តុលា​ ​ឆ្នាំ២០១៩​ ​គេ​ឃើញ​កំពូល​តារា​សម្ដែង​ថៃ​ល្បីល្បាញ​ ​លោក​ ​Boy​ ​Pakorn​ ​បាន​បង្ហាញខ្លួន​នៅក្នុង​ពិ​ព័រ​ណ៌​គ្រឿង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​ដោយ​លោក​ប្រកាស​ថា​ ​នោះ​ជា​ការ​បង្ហាញមុខ​លើក​ទី៣របស់​ខ្លួន​នៅ​កម្ពុជា​។​ ​លោក​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ ​ក្នុង​ ​និង​ ​ក្រោយពេល​លោក​ដើរ​បង្ហាញ​ម៉ូដ​ ​និង​ ​បកស្រាយ​បទចម្រៀង​។​ ​

​កំពូល​តារា​សម្ដែង​ថៃ​ ​លោក​ ​Boy​ ​Pakorn​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ធៀប​នឹង​ដំណើរ​មកកាន់​កម្ពុជា​កាលពី​ពីរ​លើក​មុន​ ​លោក​ថា​លើក​នេះ​មាន​អារម្មណ៍​រំភើប​ជាង​ ​ដោយសារតែ​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ពិ​ព័រ​ណ៌​គ្រឿង​ពេជ្រ​ធំ​នៅ​កម្ពុជា​។​ ​លោក​ថា​ ​គ្រឿង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​នៅក្នុង​ប្រទេស​ថៃ​មានការ​ទទួលស្គាល់​យ៉ាង​ខ្លាំង​ ​ដោយ​លោក​ក៏​ជា​ហ្វេ​នយ៉ាង​ជាប់ចិត្ត​ម្នាក់​ដែរ​។​ ​យ៉ាងណាមិញ​លោក​សម្ដែង​អារម្មណ៍​សោកស្ដាយ​ ​ដែល​មក​កម្ពុជា​លើក​ណា​ ​ក៏​មិនដែល​បាន​ដើរកម្សាន្ត​ ​ដោយ​មក​ពេលព្រឹក​ទៅវិញ​ពេលល្ងាច​ ​ខណៈ​ដែល​ដំណើ​រម​កម្ពុជា​លើក​នេះ​ ​ក៏​មិន​ខុស​មុន​ ​ព្រោះ​សម្រាក​តែមួយ​យប់​ ​ក៏​ត្រលប់​ទៅ​ថៃ​វិញ​ពេលព្រឹក​។​ ​

​លោកស្រី​ ​ម៉ៅ​ ​ពោរពេញ​ ​អគ្គ​នាយិកា​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​បាន​អះអាង​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​ពិធី​បញ្ចប់​ពិ​ព័រ​ណ៌​លើក​ទី៦របស់​ហាង​ ​Chateau​ ​Des​ ​Gems​ ​នៅ​រាជធានី​ភ្នំពេញ​ ​អ្នកស្រី​បានសម្រេច​ចិត្ត​អញ្ជើញ​តារា​ថៃ​លោក​ ​Boy​ ​Pakorn​ ​អម​ដោយ​វត្តមាន​តា​រា​ល្បី​ៗ​កម្ពុជា​ ​ដូចជា​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​និង​តារា​ម៉ូដែល​ល្បី​ៗ​ជាច្រើន​រូប​ ​ដូចជា​កញ្ញា​ ​ម៉ាក់​សែន​ ​សូ​នី​តា​ ​អោយ​បង្ហាញខ្លួន​។​ ​អ្នកស្រី​អញ្ជើញលោក​ ​Boy​ ​Pakorn​ ​មក​កម្មវិធី​នេះ​ក៏ដោយសារតែ​នៅក្នុង​ប្រទេស​ថៃ​ ​ក្រុមហ៊ុន​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​ដែល​មាន​ទីតាំងនៅ​ផ្សារ​ ​Icon​ ​Siam​ ​តារា​ថៃ​រូប​នេះ​ ​ក៏​ជា​អ្នកតំណាង​មួយ​រូប​ផង​ដែរ​។​ ​អ្នកស្រី​ថា​ ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​វត្តមាន​តារា​ថៃ​ ​លោក​ ​Boy​ ​Pakorn​ ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​បណ្ដា​ភ្ញៀវ​កិ​ត្ត​យស​នៅក្នុង​កម្មវិធី​។​ ​ ​លោកស្រី​ថា​ ​ពិធី​តាំង​ពិ​ព័រ​ណ៌​របស់​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​ដែល​ដំណើរការ​យ៉ាង​ជោគជ័យ​ទាំង២ថ្ងៃ​នៅ​ភ្នំពេញ​នេះ​ ​មិន​ខុសពី​បង្ហាញ​ពី​សន្ទុះ​រីក​ចំរើន​នៃ​ទីផ្សារ​ពេជ្រ​នៅ​កម្ពុជា​នោះ​ទេ​ ​ដោយសារតែ​ក្នុង​ពិ​ព័រ​ណ៌​ទាំងមូល​ ​Chateau​ ​Des​ ​Gems​ ​បាន​ច្នៃ​ឈុត​ដែល​ជា​ម៉ូដ​តែ​មួយ​ៗ​លើ​លោក​ជាច្រើន​ឈុត​ ​ដោយមាន​ទាំង​ឈុត​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ ​និង​តម្លៃ​កប់​ពពក​ជាច្រើន​ទៀត​មិន​អន់​ជាង​ទីផ្សារ​ពេជ្រ​នៅ​ក្រៅប្រទេស​៕​

Advertisement