ភាពយន្ដ​ ​«​ ​រសាត់អណ្ដែត​ ​»​ ​ដកពិសោធន៍​ជីវិត​ជូរ​ជ​ត់​ទាសករ​នៅ​លើ​ទូកនេសាទ​ថៃ​ ​

​អ្នកដឹកនាំ​រឿង​ជនជាតិ​អូ​ស្ដា្​រលី​មានឈ្មោះ​ថា​ ​Rodd​ ​Rathjen​ ​បាន​ដកស្រង់​បទពិសោធន៍​ជីវិត​ក្នុង​ការ​ធ្វើការ​ស្រាវជ្រាវ​អំពី​ជីវិត​ពលករ​ដែល​ត្រូវ​បាន​លក់​ ​និង​ជួញដូរ​ឱ្យទៅ​ធ្វើការ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ ​។​ ​លោក​បាន​អះអាង​ថា​ ​ភាពយន្ដ​ ​«​ ​រសាត់អណ្ដែត​ ​»​ ​ត្រូវ​បាន​សរសេរ​ឡើង​យ៉ាង​ចាក់ដោត​នៅក្នុង​បេះដូង​របស់​លោក​ ​ហើយក៏​ជា​ភាពយន្ដ​អប់រំ​មួយ​សម្រាប់​ប្រជាជន​ខ្មែរ​ ​មុននឹង​សម្រេចចិត្ត​ចាកចេញ​ពី​ស្រុកកំណើត​ទៅ​ស៊ីឈ្នួល​នៅ​ក្រៅ​ស្រុក​។​ ​



​រឿង​ ​«​ ​រសាត់អណ្ដែត​ ​»​ ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ផ្អែកលើ​ព្រឹត្តិ​ការណ៍​ពិត​នៃ​ទាសភាព​បច្ចុប្បន្ន​។​ ​ភាពយន្ដ​នេះ​ ​គឺជា​ភាពយន្ដ​បែប​សោ​ទ​នា​កម្ម​ដែល​ត្រូវ​បាន​ថត​ស្ទើរតែ​ទាំងស្រុង​នៅ​លើស​មុទ្រ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​រៀបរាប់​អំពី​ក្មេងប្រុស​អាយុ​ ​14​ ​ឆ្នាំ​ម្នាក់​ឈ្មោះ​ ​«​ ​ចក្រា​ ​»​ ​ជា​ជនជាតិ​ខ្មែរ​ ​បាន​ចាកចេញ​ពី​ផ្ទះ​និង​ស្រុកកំណើត​របស់​ខ្លួន​ ​ដើម្បី​ស្វែ​ករ​ក​ជិ​វិត​ដែល​ប្រសើរ​ជាង​មុន​ ​ប៉ុន្ដែ​បែរជា​ធ្លាក់ខ្លួន​ជា​ទាសករ​នេសាទ​តាម​ទូក​ទៅ​វិត​។​ ​ចក្រា​ ​ទទួលរង​ការជិះជាន់​កម្លាំង​ការងារ​ពី​ថៅកែ​ទូក​ជនជាតិ​ថៃ​ដែល​មាន​ចិត្ដ​ឃោរឃៅ​ ​និង​បំពាន​សិទ្ធ​កុមារ​។​ ​

​តួឯក​ប្រុស​ ​ហេង​ ​សំ​ ​មាន​វ័យ​ ​16​ ​ឆ្នាំ​ ​បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​លោក​គឺជា​ក្មេងកំព្រា​តាំងពី​កុមារ​ ​មក​រស់នៅ​ក្នុង​អង្គការ​មួយ​។​ ​លោក​បាន​ទទួល​ឱកាស​ជា​តួសម្ដែង​រឿង​ ​«​ ​រសាត់អណ្ដែត​ ​»​ ​នេះ​ ​ដោយ​មូលហេតុ​ពី​ពេល​កន្លងទៅ​លោក​បាន​ចូលរួម​ជ្រើសរើស​សម្ដែង​ក្នុង​រឿង​ ​«​ ​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​ ​»​ ​របស់​អ្នកស្រី​ ​អេន​ជី​ឡា​ណា​ជូ​លី​។​ ​ផល​លំបាក​នៃ​ការសម្ដែង​ភាពយន្ដ​នេះ​លោក​ថា​ ​គឺ​លោក​ត្រូវ​សម្ដែង​នៅ​លើ​ទូក​នេសាទ​អស់​រយៈពេល​ច្រើនថ្ងៃ​នៅ​លើទឹក​សមុទ្រ​ ​និង​កោះរុងសន្លឹម​ ​ដែល​លោក​ថា​ ​លោក​ជា​មនុស្ស​ចាញ់​ទឹករលក​។​ ​លោក​បន្ដ​ថា​ ​លោក​មាន​អារម្មណ៍​តាណ​តឹង​បំផុត​នៅពេល​បញ្ចេញ​ទឹកមុខ​នៅមុខ​កា​មេ​រ៉ា​ធំៗ​ ​ដែល​ធ្វើ​ឱ្យ​ការ​ប្រមូល​ស្មារតី​របស់​លោក​ពិបាក​ក្នុង​ការបែងចែក​អារម្មណ៍​សម្ដែង​។​

​សូមជម្រាប​ផង​ដែរ​ថា​ ​ភាពយន្ដដែលនិយាយភាសាខ្មែរ-ថៃនេះ ​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​របស់​ប្រទេស​អូស្ត្រាលី​សម្រាប់​ខ្សែភាពយន្ដ​ខ្នាត​វែង​អន្ដរ​ជា​តិ​ល្អ​បំភុ​ត​នៅ​ឯ​ពានរង្វាន់​ ​OSCARS​ ​Academy​ ​Awards​ ​លើក​ទី92​។​ ​ខ្សែភាពយន្ដ​នេះ​ ​ត្រូវ​បាន​ថត​នៅ​ប្រទេស​កម្ពុជា​ ​ហើយ​ចាក់​បញ្ចាំង​គ្រប់​រោង​ភាពយន្ដ​ទាំងអស់​នៅ​ថ្ងៃទី​ ​18​ ​ខែតុលា​ ​ឆ្នាំ​ ​2019​ ​នេះ​តទៅ​ ​ដែល​ចំ​ថ្ងៃ​ទិវា​ប្រឆាំង​ទាសភាព​អន្ដរ​ជាតិ​៕​

Advertisement